ភាគទី៧

7 0 0
                                    

ការឃុំឃាំងអេលីសគឺនៅតែដដែលដោយមានអ្នកចាំការពារទាំងព្រឹកទាំងថ្ងៃជាក់លាក់ម៉ោងមិនសូម្បីអោយឃ្លាតពីក្រសែភ្នែក។អេលីសត្រូវជាប់ច្រវ៉ាក់ដៃច្រវ៉ាក់ជើងមើលទៅគួរអោយអាណិតអ្នកដែលគេមិនដឹងរឿង រីឯមើលទៅគួរអោយសមចិត្តសម្រាប់អ្នកដែលដឹងរឿងការពិត។ពេលបើកទ្វារមកថេយ៉ុងក៏ឃើញទិដ្ឋភាពរបស់នាងមើលទៅពិតជាគួរអោយអាណិតណាស់។
«អេលីស!ហេតុអ្វីបានជាមកនៅទីនេះ»ថេយ៉ុង
«មកពីប្រពន្ធរបស់បងនោះដែលធ្វើបែបនេះដាក់ខ្ញុំ»នាងចោទប្រកាន់ទៅលើខារីស
«ហើយអេលីសមានទៅធ្វើអីនាងមុនទេបានឯងមកជាបែបនេះ»ថេយ៉ុង
«ខ្ញុំមិនទៅធ្វើអីប្រពន្ធបងទេគឺមកពីគាត់ទេ»អេលីស
«ហឹស!មកពីយើងមែនទេអេលីស»ខារីស
«មកពីបងនោះទេ»អេលីស
«យើងមិនមែនបងនាងទេកុំមកហៅយើងបងៗពេញមាត់នោះយើងមិនដែលចាត់ទុកឯងជាប្អូនយើងម្ដងណាឡើយ»ខារីស
«យើងចង់ធ្វើអីដាក់នាងក៏បានដែរតាមតែចិត្តយើងទេ»ខារីស
«យើងមិនដែលខ្លាចស្រាប់ហើយ»អេលីស
«បងមើលនាងអោយហើយទៅតិចទៀតនាងលែងមានមុខទៅជួបបងទៀតហើយ»ខារីស
«អូនគួរតែទុកជីវិតអោយនាងបានទេ»ថេយ៉ុងបានដាក់សំណើរមួយនេះទៅអោយខារីសធ្វើអោយខារីសនិងអេលីសបែរមុខទៅរកគេយ៉ាងគំហុក។
«ហេតុអី»ខារីសសួរត្បកទៅវិញ
«យ៉ាងហោចណាស់នាងក៏ធ្លាប់រស់នៅជាមួយបងដែរ»ថេយ៉ុង
«គ្រាន់តែនាងធ្លាប់រស់នៅជាមួយបងចឹងឬ»ខារីស
«ចុះអូនវិញ»ខារីស
«អូនរស់នៅជាមួយបងក្នុងនាមជាប្រពន្ធបងម៉េចក៏បងមិនគិតផង»ខារីស
«អូនគឺផ្សេងពីនាង»ថេយ៉ុង
«ផ្សេងពីនាងយ៉ាងម៉េចត្រង់នាងអាចបង្កើតកូនបង្កើតកូនអោយបងនោះមែនទេ»ខារីស
«បងចេះតែលើកហេតុផលការពារនាងបែបនេះហើយទើបនាងនៅតែបែបនេះរហូតអូនខំគិតថាតាំងពីថ្ងៃនោះមកបងកែខ្លួនឈប់ពាក់ព័ន្ធនិងគ្នាហើយ!តែមិនដូចអ្វីដែលអូនគិតទេ»ខារីស
«បងគួរតែជ្រើសយកនាងវិញទៅបើទោះបីជាបងនៅជាមួយអូនទៀតក៏នាងនៅតែរកវិធីបំផ្លាញអូនដដែលទេ!នាងខិតខំដាក់ស្នេហ៍លើបងអោយបងឈ្លក់វង្វេងពីនាងងើបក្បាលមិនរួចពីនាង ប៉ុណ្ណឹងហើយបងមិនដឹងទៀត»ខារីសឆ្លើយតបទៅអ្នកទាំងពីរអោយភ្លឺភ្នែក។ចុះម៉េចបាននាងដឹងពីវា?
«អូនចោទនាងអូនមានភស្តុតាងដែរទេ»ថេយ៉ុង
«ទោះបីអូនបង្ហាញទៅបងក៏បងមិនជឿដដែលនិង»ខារីស
«ស្អែកពួកយើងនិងលែងលះទៅ»ខារីស
«បានហើយទោះបីយ៉ាងណាក៏អូនត្រូវលែងលះជាមួយបងដែរបងកុំថាអូនមនុស្សនិយាយមិនយល់គ្នានោះ»ខារីស
«ស្អែកជួបគ្នានៅបន្ទប់ទទួលភ្ញៀវម៉ោង៨ព្រឹក»ខារីសនិយាយហើយក៏ទៅចេញពីបន្ទប់នោះទាំងមុខស្មើរធេង។
នៅក្នុងបន្ទប់ខារីសនិងថេយ៉ុង
នាងអង្គុយនៅតុធ្វើការជាមួយប៊ិចនិងក្រដាសមួយសន្លឹកយកមកសរសេរ។
(ជូនចំពោះប្ដីជាទីស្រឡាញ់របស់អូន សារនេះជាសារចុងក្រោយហើយដែលអូនបានទុកអោយបង។
អ្វីៗត្រូវបានបញ្ចប់សូម្បីតែអាពាហ៍ពិពាហ៍រយះពេលមួយឆ្នាំពួកយើងនិងលែងក្លាយជាប្ដីប្រពន្ធនិងគ្នាទៀតទេអូននិងដោះលែងនាងអោយមានសេរីភាពហើយបងក៏លែងបានឃើញមុខអូនទៀតបើសិនជាថ្ងៃណាមួយកូននោះជាកូនពួកយើងកើតមកអូននិងកូនចាកចេញពីទីនេះរៀងរហូតមិនអោយបងឃើញមុខឡើយ ពីខ្ញុំខារីសាប្រពន្ធរបស់បង)
នាងក៏យកក្រដាសមួយនោះដាក់ចូលក្នុងកិតុក្បែរគ្រែ។ចំណែកឯថេយ៉ុងវិញគឺពិបាកចិត្តមិនស្ទើរដូចគ្នា។តើវាដូចជាអ្វីដែលខារីសនិយាយពិតទេដែលអេលីសធ្វើបែបនេះដាក់ខ្លួនមែននោះ?តើថ្ងៃអនាគតទៅនិងក្លាយទៅជាយ៉ាងណាបើមាននាងគឺគ្មានអេលីស បើមានអេលីសគឺឲគ្មាននាងជាប្រពន្ធ
ស្អែកព្រឹកព្រលឹម
ធ្លាប់តែរាល់ដងជាព្រឹកមានស្នាមញញឹមតែថ្ងៃនេះមុខម្នាក់ៗពិបាកចិត្តស្មើរគ្នា។មកដល់បន្ទប់ទទួលភ្ញៀវគឺប្ដីប្រពន្ធ មេធាវី ខេរ៉ាន ចំណែកឯអេលីសវិញត្រូវមកនូវជាប់ច្រវាក់នៅមុខអ្នកទាំងអស់គ្នាដោយមានខេរ៉ានចាំយាម។
«នេះក្រដាសលែងលះអ្នកទាំងពីរ ច្បាស់ហើយមែនទេថាលែងលះនោះ»មេធាវី
«ខ្ញុំសម្រេចចិត្តច្បាស់ហើយ»ខារីស
«សូមអញ្ជើញសញ្ញេលោកស្រីលោកប្រុសនេះប៊ិក»មេធាវី
ឆ្វាច់!
«រួចហើយ»ខារីសក៏ហុចក្រដាសនាងទៅអោយថេយ៉ុងសញ្ញេវា។
ឆ្វាច់ៗ
«ចាប់ពីពេលនេះតទៅអ្នកទាំងពីរលែងជាប្ដីប្រពន្ធនិងគ្នាទៀតហើយ»មេធាវី
«ខេរ៉ាន!ដោះលែងអេលីសទៅ»ខារីស
«បាទ៎»ខេរ៉ានដោះច្រវ៉ាក់ចេញពីដៃជើងអេលីស
«ចាប់ពីពេលនេះតទៅបងមានសិទ្ធកាន់កាប់លើផ្ទះនេះបាន បងចង់ធ្វើអ្វីលើវាក៏បានដែរ ហើយអេលីសនិងមានសេរីភាព»ខារីស
«នោះនាងមកហើយ»ខារីស
«អូន»ថេយ៉ុងចាប់ដៃខារីសចុងក្រោយហើយអោបលានាងហើយនាងអោបតបលាគេវិញ។មកដល់បន្ទប់ខាងលើខារីសរៀបចំសម្លៀកបំពាក់ចាកចេញពីទីនេះហើយនាងងាកមើលបន្ទប់នេះចុងក្រោយហើយចសកចេញបាត់ទៅមកដល់ក្រោមក៏ឃើញខេរ៉ាននៅចាំ។
«ចៅហ្វាយទៅណា៎ខ្ញុំស្មាក់ចិត្តទៅទីនោះតាមចៅហ្វាយដែរ»ខេរ៉ាន
«ឯងគួរតែនៅទីនេះទៅមើលថែផ្ទះនេះទៅ»ខារីស
«ចៅហ្វាយកុំធ្វើបែបនេះអីបើទោះបីជាចៅហ្វាយធ្វើអី មានបញ្ហាខ្ញុំនិងចាំការពារចៅហ្វាយ»ខេរ៉ាន

កម្រងស្នេហ៍ក្រោមទឹកភ្លៀងWhere stories live. Discover now