ភាគទី09: គ្រប់យ៉ាងជាហ្គេម?

149 26 3
                                    

//រសៀលថ្ងៃត្រង់!
<អផ្សុកៗៗណាស់!!!~> សម្លេងពោរពេញដោយក្ដីធុញទ្រាន់ដែលបង្ហាញពីអារម្មណ៍ស្ទួនពាក្យញ៉យដង ចិញ្ចើមទាំងសងខាងស្ទើរតែចូលគ្នាទៅហើយ, ថេយ៉ុងយោកជើងចុះឡើងលើទងក្រោយផ្ទះ ត្បិតអីអត់មានអ្វីធ្វើ ជុងហ្គុកក៏ទៅធ្វើការបាត់, ចំណែកអ្នកបម្រើក៏មិនឲទៅប៉ះពាល់ការងារពួកគេ។

<តើយើងបានខុសអីមែនទេបានជាអាចឆ្លងចូលមកបាន ហើយត្រូវចេញតាមណាទៅ? មិនយល់ទេ គិតប៉ុន្មានដងក៏មិនយល់ ដូចជាអច្ឆរិយៈពេក> ត្រូវហើយគ្មានអ្នកណាទៅជឿទេ ធ្វើដូចគេក្នុងរឿងទៅហើយ, គេខ្លួនឯងដែលជួបផ្ទាល់នេះនៅតែមិនជឿ។

<អា៌! នឹកឃើញហើយ ដឹងវិធីដែលត្រូវធ្វើឲបាត់អផ្សុកហើយ ហិ!~> គិតសុខៗគេក៏ច្រាលចោលគំនិតឆ្ងល់អស់ទាំងនោះ, ផ្ទុយមកវិញស្រាប់តែរកឃើញល្បែងលេង មិនចាំយូររត់ចូលក្នុងផ្ទះត្រុយសម្ដៅទៅបន្ទប់ធ្វើការរបស់រាងក្រាស់។

<កុំព្យូទ័រនៅឯណា~> កន្លុកកន្លៀតផ្ទះនាយកន្លែងណាដែលថាគីម ថេយ៉ុងម្នាក់នេះមិនដឹង? របស់របរនាយទុកកន្លែងណា៌ក៏គេដឹងដែរ ព្រោះដៃគេជាអ្នកគូសដោយផ្ទាល់ ត្បិតអីត្រូវបើកថតតុមើលមួយត្រួសដែរ។

<កុំមកចង់ហក់ សរសេរខាងក្រៅមិនអស់ចិត្តឆ្លងចូលមកក្នុងភពសម្បនិមិត្តនេះក៏ខ្ញុំសរសេរទៀតដែរបានដែរ> គេស្រដីតែម្នាក់ឯងចុចបើកកុំព្យូទ័រទាំងញញឹមខ្ជឹប, គ្រាន់តែកញ្ចក់អេក្រង់ចាប់ចេញពន្លឺភ្លាមអ្វីៗហាក់ប្រែជាស្គុបអស់មួយរំពេច!

<...> ថេយ៉ុងត្រូវយកដៃទាំងពីរមកបាំងមុខបិទភ្នែកងាកចេញត្បិតពន្លឺដែលជះមកហាក់ខ្លាំងពន់ពេកដល់ថ្នាក់មិនអាចប្រឈមបាន។

<Hello~ ស្មានតែមិនបានជួបគ្នាហើយទេតើ> សម្លេងគ្រលរបស់មនុស្សប្រុសម្នាក់បានបន្លឺឡើង ស្របនឹងពន្លឺក៏បានបាត់, រហ័សឲរាងតូចចម្លែកចិត្តងាកមករកប្រភពបង្ករសម្លេងភ្លាមៗ។

<ហឺយ-ស្អី..ស្អីនឹង? ជាខ្មោចកំព្យូទ័រមែនទេ?> គេត្រូវបន្ដក់សញ្ញាសួរពេញក្បាល ត្បិតអីអ្នកនៅចំពោះមុខនេះមិនដឹងថាជាមនុស្សរឺជាខ្មោចដូចសម្ដី គេលេចចេញមកម្ខាងឈរក្បែរកុំព្យូទ័រ រូបរាងដឹងថាជាមនុស្សហើយ ប៉ុន្តែវាដូចគេប្រព័ន្ធអេឡិចត្រូនិច មិនមានសាច់ឈាមជាមនុស្សនោះទេ! (ហឺយមិនដឹងប្រាប់ថាមិច មិនមែនមនុស្សតែម្ដងទេ ប៉ុន្តែវាលក្ខណៈថាដូចជាប្រព័ន្ធអេអាយចឹងហា៌ ព្រិលតែមើលច្បាស់ ខៀវៗតែមែនខ្មោចទេ សង្ឃឹមថាយល់ហើយស្រមៃចេញ༎ຶ⁠‿⁠༎ຶ)

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now