parts 4. ជាងគំនូរម្ចាស់ចិត្ត(ចប់)

1.3K 45 0
                                    

" គ្មាន... គ្មានទេ" ថេយ៉ុងសម្រេចចិត្តលាក់ពីជុងហ្គុក ព្រោះខ្លាចនាយដកទូរស័ព្ទរបស់ខ្លួនទុក លែងឲ្យទាក់ទងទៅអ្នកណាទៀត។

" កុហកប្តីធ្វើអី? ឬមួយក៏លួចនិយាយជាមួយអាបារាំងមុខខ្មោចនោះ ហ្ហាស?!" ជុងហ្គុកស្រែកកំហោកស្ទុះចូលមកកន្រ្តាក់ដៃថេយ៉ុង ដណ្តើមយកទូរស័ព្ទមកមើល ឃើញថាវាអស់ថ្មបាត់ទៅហើយ ចំណែកថេយ៉ុងប្រឹងដើរក្រសោបភួយទាំងឈឺផ្នែកខាងក្រោម គេចឲ្យឆ្ងាយពីរាងក្រាស់តាមដែលអាចធ្វើទៅបាន ខ្លួនប្រាណញ័រចំប្រប់ដូចសត្វចាបធ្លាក់ទឹក។

"ពុទ្ធោអើយ" ប្រាវ! ទូរស័ព្ទស៊េរីទំនើបរបស់រាងតូចត្រូវបែកខ្ចាយព្រាតដោយសារស្នាដៃរបស់ប្រុសចិត្តក្តៅ ចនជុងហ្គុក បន្ទាប់មកក៏នាយស្ទុះចូលទៅកន្រ្តាក់ខ្លួនតូចល្វត់ល្វន់របស់ថេយ៉ុងមកផ្អឹបនឹងដើមដូងហាប់ដោយសាច់ដុំរបស់នាយ ទម្លាក់ដៃទាំងទ្វេសន្សឹមៗមកច្របាច់សាច់គូទរាងតូចខ្លាំងៗ ឈឺដល់ថ្នាក់ជ្រាបទឹកថ្លាតាមកន្ទុយភ្នែក។

" ហ្ហឹក! ឈប់ទៅខ្ញុំអង្វរលោក ដោះលែងខ្ញុំទៅ បើលោកខឹងស្អប់ដែលខ្ញុំកុហកបោកប្រាស់លោក ហ្ហឺ អញ្ចឹងលោកលែងខ្ញុំទៅ ហ្ហឹកៗ ខ្ញុំសន្យាថាមិនប្រាប់បងស្រីពីរឿងនេះទេ ហ្ហឺ" ថេយ៉ុង

" អូនគិតថាបងធ្វើបែបនេះព្រោះខឹងស្អប់អូន?" ទឹកមុខក្រម៉ូវមុននេះប្តូរមកជាសើចបែបហួសចិត្ត បើនាយស្អប់មែន មិនមែនចាប់មកអុកកាត់ព្រឹកបែបនេះទេ មកពីប្រច័ណ្ឌ យល់ពាក្យថាប្រច័ណ្ឌទេ។

"ក៏ត្រូវហើយ ព្រោះលោកជាសង្សារនឹងបងយ៉ុងជី មកពីខ្ញុំកុហកលោក ជួយលាក់បងស្រីទើបលោក... ហ្ហឹក!"

" បងប្រច័ណ្ឌ បងហួងហែងបបូរមាត់មួយនេះ រាងកាយមួយនេះ មិនចង់ឲ្យអាម្សៀតនោះប៉ះទេ យល់ទេ?!" ជុងហ្គុកក្រសោបកាយថេយ៉ុងពីលើភួយកាន់តែណែនសម្លឹងមើលមុខកម្សត់ក្មេងក្នុងទ្រូង ដោយកែវភ្នែកហួងហែង។

" តែលោកស្រឡាញ់បងស្រី... អឹម" ប្រុសផ្តាច់ការទម្លាក់បបូរមាត់ថើបមាត់រាងតូច ព្រោះនាយមិនចង់ឮពាក្យបន្ទាប់ឡើយ។

" ឈប់ហៅប្តីថាលោកទៀតទៅ ត្រូវហៅថាបងសម្លាញ់ ឬក៏លោកប្តីក៏បាន" ជុងហ្គុក

SHORT NOVEL TEAKOOK 💜💐Où les histoires vivent. Découvrez maintenant