ភាគទី10:គួឲរស្រឡាញ់

194 26 1
                                    

     បន្ទាប់ពីត្រូវម្ចាស់បន្ទប់គេដេញឲចេញក្រៅហើយ ថេយ៉ុងកំពូលមនុស្សសែនរពិលរពូចនេះ អង្គុយមើលទូរទស្សន៍មិនទាន់ដឹងអីផងក៏មានគំនិតចង់ទៅរញ៉េរញ៉ៃអ្នកដែលធ្វើការក្នុងបន្ទប់ម្ដងទៀត។

<ហឹម~ ដើម្បីឲកិច្ចការនេះបានសម្រេចឆាប់ៗ យ៉ាងហោចយើងគួរទៅសួរគេថាបានជួបមនុស្សស្រីប៉ុន្មានអ្នកនៅថ្ងៃនេះ> គិតចប់មិនចាំយូរឡើយ ងើបឈរគ្រោសដើរតាំងៗសម្ដៅទៅលើផ្ទះ។
   តុកៗ!
<អ្នកណា?> ជុងហ្គុកកំពុងមមារញឹកនឹងឯកសារត្រឹមសួរដោយពុំងើបមុខព្រោះដឹងច្បាស់ថាជាអ្នកណាបាត់ទៅហើយ ក៏ចេះតែសួរធ្វើពើទៅ។

<ជាខ្ញុំ..ចូលទៅហើយ> ថាចប់ទ្វារបន្ទប់ក៏បានបើក មិនទៅចាំការអនុញ្ញាតស្អីទេ។

<ចូលមកមានការអី?>
<ហឹម~ ក៏មកមើលលោក..ឆ្ងល់ថាថ្ងៃកម្ពស់ចុងដូងទៅហើយមិនចុះទៅញុាំបាយទេ?> គេព័តដៃទៅក្រោយធ្វើរឹកផ្អៀកផ្អងដើរសម្ដៅមករកនាយអឺត.កសម្លឹងទៅមើលកំព្យូទ័រចង់ដឹងគេចុចស្អីខ្លះ ញ៉ាប់ដៃម្លឹងៗ។

<អឺតថ្នាក់នឹងប្រយ័ត្នជ្រុះក្បាលធ្លាក់លើតុ> នាយចុចបិទកំព្យូទ័រពឹប ងាកមកស៊កសៀតដាក់អ្នកម្ខាងទៀតដោយទឹកមុខរាបស្មើរតាមទម្លាប់។

<..នែ! មាត់អីក៏អាក្រក់ម្ល៉េះ? អត់ចេះនិយាយទេអីអាពាក្យល្អៗនឹង?ចំមែន~> គ្រាន់តែលឺគេសៀតឲចរឹកឆ្នាស់ឆ្នើមពីកំណើតជ្រែកចង្កេះឈរស្ដីឲគេញ៉ែតៗ ទាំងដែលភ្លេចគិតថាមកដើម្បីនិយាយសាច់ការ វីរវរតែនាយខឹងអត់បានសួរទៀតអីឡូវហើយ។

<...> អ្នកខាងនេះមិនមាត់ជំនួសឲការសម្លឹងមុខរបស់គេបែរជាលួចញញឹមគែមមាត់ធ្វើមិនដឹង, ថេយ៉ុងកាលបើបានឃើញនាយមិនអើពើនឹងសម្ដីចឹង ក៏ប្រែមកជាធម្មតាវិញ!

<ញញឹមស្អី?>
<មានឯណា! ភ្នែកឯងមានបញ្ហា?>
<ណ្ហើយ~ ខ្ចិលខ្វល់..ខ្ញុំមានរឿងមួយចង់សួរលោក>

<...> ស្ងាត់ជំនួសឲចាំការស្ដាប់។
<អឹម! លោកទៅក្រុមហ៊ុនព្រឹកមិញ-អេ៌! អត់ទេ..គឺរាល់ថ្ងៃ ដែលជួបស្រីស្អាត ហើយលួចពេញចិត្តទេ?> ហឺយ~ ឆ្ងល់ណាស់ ឆ្លាតគ្រប់រឿងតែទៅសួររឿងអញ្ចឹងដាក់គេឆៅៗដែលគេប្រាប់ហេ៌?-,-

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now