Episode 26 : ក្រុមហ៊ុនចន

85 7 0
                                    

« វង្វេងស្នេហ៍កូនភ្លោះ »

ភាគទី 26

< ក្រុមហ៊ុន ចន >


« ចុមកាឌុមឆែម បងស្រលាញ់អូន » វិទូភ្ញាក់ស្រែកឡើងផ្អើលចង់អស់មួយភូមិទៅហើយ ដោយសាតែលោកគីមមកពីកាលណាមិនដឹងទេមកស្រែកដាក់ត្រចៀកនាយ ថេយ៍យ៉ុងនិងស្រស់ក៏បានងាកមកមើលតាមសម្លេងស្រែកទាំងភ្ញាក់ដែល

« ហើយឯងមកឈរអីនិង...បងស្រលាញ់អូនស្អី??» លោកគីមសួរទៅវិទូទាំងដៃនៅបិទត្រចៀកដោយសារតែវិទូស្រែកអម្បាញ់មិញ

« ហួយ..លោកប្រុសហ៎ ភ័យខ្ញុំស្លាប់ហើយ » វិទូ
« ហើយវាថីឯង » លោកគីម

« មានអីទេលោកប្រុស » វិទូនិយាយបែបអៀនៗនិងមើលទៅកាន់ស្រស់ដែលកំពុងតែឈរក្បែរថេយ៍យ៉ុង

« ឃើញគេស្អាតមិនបានទេឯងនេះ ហាលហា » លោកគីមមើលឬកពារអៀនៗរបស់វិទូហើយក៏និយាយទាំងសើចនិគ្រវីក្បាលតិចៗហើយក៏ដើរទៅអង្គុយជិតថេយ៍យ៉ុង

« លោកប៉ាមិនទាន់សម្រាន្តទេឬ?? » ថេយ៍យ៉ុង
« នៅទេកូន ប៉ាចង់និយាយជាមួយកូនរឿងកន្លែងដែលកូនអោយប៉ារកនោះ » លោកគីម

« ប៉ារកបានហើយមែន ?? » ថេយ៍យ៉ុងនិយាយសប្បាយចិត្តនិងបានចាប់ដៃលោកគីមអោប

« ប៉ារកបានហើយ ហើយកន្លែងល្អទៀតផង កូនត្រៀមតែខ្លួនទៅ » លោកគីមងក់ក្បាលហើយនិយាយដាក់កូនស្រីទាំងញញឹម

« អរគុណណាស់លោកប៉ា » ថេយ៍យ៉ុងនិយាយហើយក៏ងើបខ្លួនបន្តិចថើបថ្ពាល់លោកគីមយ៉ាងសប្បាយចិត្ត

« ចឹងថ្ងៃស្អែកចាំប៉ានាំកូនទៅមើលទីតាំង » លោកគីម
« ចា៎ស លោកប៉ា » ថេយ៍យ៉ុង

លោកគីមនិងថេយ៍យ៉ុងនិយាយគ្នាហើយក៏បាននាំគ្នាចូលទៅបន្ទប់រៀងៗខ្លួនដើម្បីសម្រាកយកកម្លាំងធ្វើការងារនៅថ្ងៃបន្ទាប់

នៅក្នុងបន្ទប់ដ៏ស្រស់ស្អាតរៀបចំយ៉ាងស្អាតមានរបៀបរៀបរយដែលក្មេងស្រីម្នាក់កំពុងតែអង្គុយធ្វើអ្វីសភាពលើតុពោពេញដោយក្រដាសដែលមូលចោលមិនដឹងយប់ស្មានេះហើយនៅមិនទាន់គេងទៀត

រឿង: វង្វេងស្នេហ៍កូនភ្លោះ Où les histoires vivent. Découvrez maintenant