ផ្តើមរឿង

303 41 4
                                    

ក្មេងប្រុសវ័យជំទង់ម្នាក់ ដែលចូលចិត្តការសប្បាយ ដើរលេង ចាយលុយ ហឺហា មិនមានរឿងអ្វីត្រូវខ្វល់ខ្វាយឬអំពល់ចិត្តអ្វីទាំងអស់ ជឿទេ? មនុស្សប្រភេទនេះស្រលាញ់សេរីភាពណាស់ ជាមនុស្សដែលស្រលាញ់ខ្លួនឯង យល់ពីសុខទុក្ខ បារម្ភពីខ្លួនឯងជាងអ្នកណាទាំងអស់។ មែនហើយ គេលូតលាស់គ្រួសារមួយ មានជម្រកធំស្កឹមស្កៃ ដែលធ្វើឲ្យគ្រប់គ្នាច្រណែន តែពួកគេមិនបានដឹងឡើយថា ក្មេងប្រុសម្នាក់នេះបានជួបរឿងអ្វីខ្លះក្នុងជីវិត...

«ថ្ងៃណាត្រឡប់មកវិញ?...»សំឡេងស្រាល ស្រទន់ៗបែបផ្អែមល្ហែម តែស្តាប់ទៅហាក់ដូចគ្មានអារម្មណ៍អ្វីសោះ...
គីម ថេយ៉ុង ម្ចាស់សំេឡង បន្លឺឡើងឆ្លងឆ្លើយជាមួយម៉ាក់ជាទីស្រឡាញ់ ដែលគាត់កំពុងតែនៅក្រៅប្រទេស គាត់ទៅតែម្នាក់ឯង ហើយគ្រាន់តែលោកប៉ា ចូលចិត្តបណ្តោយតាមអ្វីដែលម៉ាក់ចង់ធ្វើតែប៉ុណ្ណឹង។
"ពីរបីថ្ងៃទៀតម៉ាក់ទៅវិញហើយ"
"នឹកមែនទេ?"
«...»ថេយ៉ុង មិនតប ខណៈដេកផ្កាប់មុខលើពូ ក្នុងទឹកមុខធុញថប់ ចិញ្ចើមចងចូលគ្នា ហាក់ដូចកំពុងមានរឿងអ្វីមករំខានចិត្ត។
"មិនឮនិយាយអីចឹង? ម៉ាក់បិទហើយណា?"
«ម៉ាក់ឆាប់មកវិញណា៎»
  ទម្រាំបានតប អ្នកម៉ាក់ក៏ចុចផ្តាច់ត្រឹមហ្នឹង គេសឹងតែនិយាយមិនទាន់ បន្ទាប់មក នាយតូចក៏ទម្លាក់ទូរស័ព្ទលើពូ មុននឹងក្រោកអង្គុយ យកដៃចូកសក់ទាំងស្មុញស្មាញពេញទំហឹង...តាមពិតគឺគេធុញដែលអាចចេញទៅណាបាន ព្រោះតែ...
___
«លុយ ឡាន ផ្ទះ...ចាប់ពីពេលនេះតទៅប៉ាលែងឲ្យបំផ្លាញលុយតាមចិត្តទៀតហើយ បើចង់ចេញទៅណា ត្រូវសុំការអនុញ្ញាត» សំឡេងគ្រលធំបន្លឺពេញផ្ទះ សំឡេងកំណាចបញ្ជាក់ពីអំណាច ដែលនរណាៗក៏ឱនក្បាលគោរព រស់នៅទីនេះ ការជំទាស់គ្មានប្រសិទ្ធភាព លុះណាតែធ្វើតាមបញ្ជា។
«លោកប៉ា...?»ត្បិតសំឡេងនោះអាចធ្វើឲ្យគ្រប់គ្នាញញើត តែកុំភ្លេចថា លោកគីម បានទំនើងចិត្តកូនប្រុសគាត់រហូតគេធំដុះស្លាបមិនខ្លាចសម្តីគាត់ឡើយ ពេលនេះ គីម ថេយ៉ុង មានតែភាពធុញទ្រាន់ក្នុងខ្លួនតែមួយមុខគត់។
«ហ៊ានតំឡើងសំឡេងដាក់ប៉ាហើយតើឥឡូវ» លោកម្ចាស់ ឈរក្រព័ទ្ធដៃទៅខាងក្រោយ ទាំងពើងទ្រូង តំឡើងសម្តីយ៉ាងតឹងសសៃកទៅកាន់កូនប្រុសដែលអង្គុយលើសាឡុង។ ថេយ៉ុង ងាកមុខចេញទៅម្ខាង ក្នុងឫកពារឹងទទឹង មិនព្រមស្តាប់ មិនទទួលការណែនាំអ្វីទាំងអស់ គឺលោកប៉ា គួរឲ្យធុញទ្រាន់។
«ធ្វើនេះ ក៏ហាម ធ្វើនោះ ក៏ហាម ចាំមើលពេលម៉ាក់មកវិញ ខ្ញុំមិនទ្រាំនៅក្នុងផ្ទះនេះទៀតទេ»
«ក៏សាកមើលទៅ»លោកម្ចាស់ ខឹងញ័រមាត់ ស្ទុះទៅក្បែរកូន ស្រាប់តែនាយតូចស្ទុះក្រោកពីសាឡុង ហើយដើរចេញទៅខាងក្រៅបាត់ ទុកឲ្យគាត់ឈរសម្លក់ទាំងមុខក្រហមដោយភ្លើងកំហឹង។
___
លោកម្ចាស់បានត្រឹមតែហាម តែមិនអាចអូសទាញហាមឃាត់ ថេយ៉ុង បានដដែល ដោយមុននេះគាត់បានយកសោឡានរបស់កូនទុក នាយតូច ចិត្តខ្លាំងដើរចេញក្រៅ ហើយហៅតាក់ស៊ីជិះ ទាំងមិនពេញចិត្ត។

You've reached the end of published parts.

⏰ Last updated: Nov 28, 2023 ⏰

Add this story to your Library to get notified about new parts!

រសស្នេហ៍Where stories live. Discover now