ភាគ១ លោកពូសង្ហា

125 19 0
                                    

÷ផ្ដេីមរឿង

÷ទីក្រុងតូក្យូប្រទេសជប៉ុន

«វីវរហើយៗព្រះអង្គ ព្រះនាងបាត់ព្រះកាយ
ហើយក្រាប ទូល»សំឡេងស្រែកឡូឡារបស់មេការធំប្រចាំរាជវាំង ត្រកូលហ្វីយ៉ារ៉ាគិដែល
បានជាប់ខ្សែស្រឡាយស្ដេចដែលទ្រង់គឺជាបងប្រុសបង្កើតរបស់ស្ដេចដែលបានគ្រងរាជ្យ
នៅប្រទេសជប៉ុននោះឯង ទ្រង់មានព្រះនាម
ថាផាកហ្គាហ្វីណា ដែលជាព្រះបិតារបស់ព្រះ
នាងតូចដែលបានបាត់ព្រះកាយកាលពីប៉ុន្មានម៉ោងមុននេះឯង។

«ឆាប់តាមរកព្រះនាងឲ្យឃើញ មិនអាចយឺត
យ៉ាវបានឡើយ ព្រោះពិធីអភិសេកហ្នឹងកៀកមកដល់ហើយ ត្រូវតែរកព្រះនាងឲ្យឃើញ
មិនដូច្នោះទេពួកឯងដាច់ក្បាលពុំខាន»
បន្ទូលយ៉ាងមុតមាំរបស់ព្រះអង្គហ្គាហ្វីណា
ដែលបានបញ្ជាទៅកូនចៅក្រោមបង្គាប់ឲ្យ
តាមរកព្រះនាងកាន់តែឆាប់ កាន់តែល្អព្រោះ
ទ្រង់បានផ្សំផ្គំព្រះនាងឲ្យទៅព្រះ រាជបុត្រមួយ
អង្គដែលត្រៀមគ្រងរាជ ហើយថ្ងៃអភិសេក
ក៏កៀកមកដល់ទៀត ដូច្នេះមិនអាចបាត់ព្រះ
កាយ ព្រះនាងបានជាដាច់ខាតទោះបីរេីប្រ
ទេសទាំងមូលកព្រម។គ្រាន់តែបញ្ជាទ្រង់បា
នប្រកាសរួច មនុស្សម្នាជាច្រើនដែលនៅ
ក្រោមបង្គាប់បានចែកផ្លូវគ្នាតាមរកព្រះនាង
យ៉ាងខ្វាត់ខ្វែងគ្រប់ច្រកល្ហកមិនឲ្យសល់
ចន្លោះកន្លែងណាមួយឡើយ។សូម្បីតែប៉ុស្តិ៍
ទូរទស្សន៍ល្បីៗក៏បានប្រកាសស្វែងរកព្រះ
នាងដូចគ្នា ហើយអ្នកខ្លះក៏បានតាមឆែកកុង
គណនេយ្យនិងកន្លែងស្នាក់នៅដែលព្រះនាង
ធ្លាប់ស្នាក់នៅផងដែរ។

÷ប្រទេសកូរ៉េខាងត្បូង
ក្រឡេកមកមើលប្រទេសកូរ៉េខាងត្បូងឯនេះ
វិញ យេីងក៏ឃើញថាទិដ្ឋភាពនិងការរស់នៅ
របស់ប្រជាជននៅក្នុងប្រទេសមួយនេះមានការជឿនលឿន ថែមទាំងឆ្លាតវៃក្នុងការធ្វើជំនួញទៀតផង។ទៀតសោតបើក្រឡេកទៅមើល
អគារធំៗ ខ្ពស់ៗ ដែលបណ្ដែតខ្លួននៅចំកណ្ដា
ល ទីក្រុងដ៏ធំ យើងក៏ឃើញពីទីធ្លានិងបរិយា
កាសការរស់នៅគឺស្រស់ស្អាតគ្រប់យ៉ាង នៅ
តាមផ្លូវសាធារណៈសូម្បីតែសំរាមមួយក៏គ្មាន
នេះក៏អាចបញ្ជាក់បានថា ប្រទេសមួយនេះគឺ
មានការលម្អនិងមានច្បាប់ទម្លាប់យ៉ាងតឹងរឹងចំពោះប្រជាជនរបស់គេ។ហេីយនៅចំកណ្ដាល
ទីក្រុងមួយនេះ បេីយេីងសម្លឹងទៅសេតវិមាន
មួយខ្នងដែលធំជាងគេ និងលេចធ្លោជាងគេ
នៅក្នុងទីក្រុងទាំងមូល វិមានមួយនេះតាំលម្អដោយគ្រឿងប្រណិតៗ និងរបស់ថ្លៃៗជាច្រើនបានដាក់តាំងរំលេចនៅក្នុងវិមានមួយនេះគួរ
អោយស្ញប់ស្ញែង ប៉ុន្តែបេីយេីងសម្លឹងមេីលអោ
យជាក់មែនទែនទៅ វិមានមួយនេះពិតជាគួរឱ្យ
អាណិតជាខ្លាំង ដោយសារតែម្ចាស់វិមានដ៏ធំ
មួយនេះមានការបាត់បង់មនុស្សជាទីស្រលា
ញ់ សាច់ញាតិដែលនៅក្នុងគ្រួសារយ៉ាងសង្វេក
ទើបវេលាថ្មេីរនេះមានតែមនុស្សដែលស្លៀក ពាក់ឈុតពណ៌ខ្មៅអង្គុយយំនៅចំពោះមុខ
សាកសពរបស់មនុស្សដែលខ្លួនស្រលាញ់។

(អ្នកម៉ាក់វ័យក្មេង)Opowieści tętniące życiem. Odkryj je teraz