ភាគ៣ ក្មេងប្រមឹក

90 17 3
                                    

(អ្នកម៉ាក់វ័យក្មេង)3

ដោយឃេីញរឹកពារ ចៅហ្វាយនាយហាក់
ប្រែប្រួលក្រោយបានជួបក្មេងស្រីអម្បិញមិញ
នេះ នាមជាអ្នកចាត់ការកសួរឡេីង៖
«លោកប្រធានរើសយកលឿនម៉្លេះ? ខ្ញុំមើល ទៅនាងដូចជាក្មេងខ្លាំងណាស់ តើយើងគួរ
ទុកចិត្តនាងបានប៉ុន្មានដែរទៅចាស»
អ្នកចាត់ការនិយាយឡេីងដោយចម្ងល់ នាង
ធ្វេីការជាមួយយ៉ុនហ្គីជិត១០ឆ្នាំហេីយ ពុំដែលឃេីញគេរេីសមនុស្សលឿនបែបហ្នឹងទេនាង
ចង់ដឹងណាស់ថាក្មេងមុខឡូយនោះមានអ្វីពិ
សេសដែរទៅ?ឮដូចឆ្នេះយ៉ុនហ្គីកត្បក៖
«សមត្ថិភាពនាងខ្ពស់ នាងនៅក្មេង តែនាង
ឆ្លាតយល់ការរាក់ជ្រៅជាមនុស្សដែលខ្ញុំចង់
បានមកធ្វើការនៅក្រុមហ៊ុននេះ»
គេត្បកមកអ្នកចាត់ការវិញទាំងភ្នែកជំរឹមសម្លឹងទៅទ្វារដោយកែវភ្នែកខ្មៅនិល ហាក់បញ្ជាក់
បានថានាយកំពុងតែសាកល្បងក្មេងស្រីកំហូច
ម្នាក់នោះថាតេីនាងឆ្លាតបានកម្រឹតណា។
ក្រោយស្ដាប់ហេតុផលមនាយក្រាសចប់ អ្នក
ចាត់ការឌឺសាន់ណា កចាកចេញដោយក្ដីច្រ ណែន ក្មេងឆ្លាតចឹងមែនទេ?វាមិនអាចទៅរួចឡេីយ ហេីយនាងគ្មានថ្ងៃឲ្យរបស់ដែលនាង
ប៉ងប្រាថ្នាជិត១០ឆ្នាំត្រូវរលាយដោយសារក្មេង មិនទាន់បាត់ក្លិនទឹកដោះនោះទេ។មកដល់ខាង ក្រៅ នាងកទាញទូរស័ព្ទមកអេបត្រចៀកមុន និយាយ៖

«ចាត់ការមនុស្សម្នាក់ឱ្យយេីង»
ចេញមកដល់ខាងក្រៅ នាងស្រាប់តែទូរស័ព្ទ ទៅនរណាម្នាក់កមិនដឹង ដឹងត្រឹមថាពេល
នាងដាក់ទូរស័ព្ទចុះ នាងញញឹមដោយលាក់
គំនួច មុននឹងពោលតិចៗដោយកែវភ្នែកមុត
ស្រួច៖
«យេីងគ្មានថ្ងៃឱ្យនរណាមកបំផ្លាញបំណង
ប្រាថ្នារបស់យេីងបានឡេីយ សូម្បីតែឯង
នាងក្មេងសម្រែ»នាងពោលដោយញញឹម
ចុងមាត់ហាក់បីដូចជាបីសាចក្នុងស្រោមមុខ
ទេពធីតា។

៖ពេលយប់
ម៉ោងប្រមាណជា៧ជាងយប់ នៅលេីដងផ្លូវ
វាករាងងងឹតស្រាងៗមេីលផ្លូវលែងសូវច្បាស់
ដែរ ហេីយនៅតាមដងផ្លូវនោះយេីងកឃេីញ ក្មេងស្រីម្នាក់ផឹកស្រាស្រវឹងទៀតហេីយ គេ
ដេីរយឺតៗមួយៗ ព្រោះជាតិស្រវឹងបានគ្របដណ្ដប់ជិតខួក្បាលគេទៅហេីយនាងក្រមុំដេីរ
សឹងតែរកផ្លូវទៅបន្ទប់មិនឃេីញម្ដងៗ ជំហាន
ជេីងឈានទៅមុខតិចៗ ឯមាត់កដ្ដីបន្ទោស
ខ្លួនប៉ោចៗ៖
«ហីយ៉ា ឯងមិនគួរណាផឹកជ្រុលចឹងសោះ
ម៉ូៗ ឯងមេីលសភាពឯងទៅ ហិហិ អ្អឹក!!»
ដេីរសេីចសុខៗ ស្រាប់តែលេចចេញមនុស្ស
ប្រុសបីបួនអ្នកចូលមករកនាងដោយរឹកពារកាម
គុណ អ្នកខ្លះញញឹម អ្នកខ្លះលិឍមាត់ប្រៀប
ដូចជាមនុស្សរោគចិត្តយ៉ាងដូចឆ្នោះ នាងតូច
ឃេីញដូចឆ្នេះហេីយ ក៏ចាប់ញាប់ញ័រស្វាង
ពីស្រវឹងតិចៗ។ម្នាក់ក្នុងចំណោមនោះកនិយា
យឡេីងដោយឈានជេីងចូលមកជិតជីមីន៖

(អ្នកម៉ាក់វ័យក្មេង)Where stories live. Discover now