1

66 12 0
                                    

"Hyunsuk ahhhhhhh"

យើងលឺសំឡេង នារីចំណាស់ម្នាក់ស្រែកដង្ហើយហៅឈ្មោះនេះជាច្រើនដង ពីសំឡេងធម្មតាក្លាយសំឡេងលាយឡំនឹងកំហឹង

"Hyunsuk ahhhh, CHOI HYUNSUKKK"

នៅតែគ្មានការឆ្លើយតប...

នារីចំណាស់ម្នាក់នេះគ្មានអ្នកណាក្រៅពីម្តាយរបស់ Hyunsuk នោះទេ គាត់ជាមេផ្ទះ មិនមានប្រកបរបបអ្វីឡើយតាំងពីគ្រួសាររបស់គេប្តូរទីលំនៅឆ្ងាយពីទីក្រុង

"ម៉ោង ១១ ថ្ងៃហើយ ឯងដេកដល់ណាទៀត" ម៉ាក់របស់គេបានឡើងមកដាស់គេដល់បន្ទប់

"ម៉្ងៃៗគិតពីដេក អត់មានជួយអីសោះ រាល់ថ្ងៃ ឯងគិតអី មានគំនិតខ្លះអត់ទេ"

Hyunsuk គ្របភួយពីលើក្បាលជិត ធ្វើមិនដឹងមិនឭ។ ឃើញ បែបនេះ ម៉ាក់របស់គេមិនសប្បាយចិត្តសោះឡើយ

Choi Hyunsuk មានអាយុ ២២ ឆ្នាំ ទើបតែប្រឡងបញ្ចប់មហាវិទ្យាល័យថ្មីៗ ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ គេជាកូនអ្នកមានជីវភាពមធ្យមប៉ុណ្ណោះ។ ក្នុងគ្រួសារ ចំណូល ចំណាយទាំងប៉ុន្នាន គឺជាបន្ទុករបស់ប៉ារបស់គេ។

បន្ទាប់ពីប្រឡងចប់ មកដល់ពេលចេញលទ្ធផលរួច Hyunsuk មិនទាន់រកការងារបានធ្វើនោះទេ ស្របពេលដែលមិត្តភក្តិមានការងារអស់ទៅហើយ។ Hyunsuk ជាមនុស្សឆាប់បាក់ទឹកចិត្ត ពេលកំឡុងពេលរៀនសកល គេបានផ្តាច់ទំនាក់ទំនងពីមិត្តវិទ្យាល័យទាំងអស់ ដោយគេគិតម្នាក់ឯងថាគេខ្មាស់គេមិនមានការងារមិនមានប្រាក់ចំណូលដូចគេ សូម្បីតែសង្សារបស់គេ ក៏គេសុំបែកដោយគ្មានហេតុផលសមស្រប គេបានផ្តាច់ខ្លួនពីមនុស្សគ្រប់គ្នា។ គេសំងំនៅតែក្នុុងផ្ទះមិនចេញទៅណាទាំងអស់។

Hyunsuk បានដាក់ពាក្យដាក់ពាក្យទៅក្រុមហ៊ុនធំៗមួយចំនួនដែលមិនមានតម្រូវការបុគ្គលិកបន្ថែមនៅឡើយ។

ថ្ងៃមួយ គេបានសម្រេចចិត្តចេញទៅក្រៅ ហើយគោលដៅរបស់គេនោះ គឺទៅក្រសួងការងារ ដើម្បីចូលរួមពិពណ៌ការងារដែលចូលរួមដោយក្រុមហ៊ុនជាច្រើន។

ពេលព្រឹកម៉ោងប្រហែល ៩ Hyunsuk បានទៅដល់ទីតាំង ស្លៀកពាក់សមរម្យ ដើរតម្រង់ទៅតាមអ្នកផ្សេងទៀតទំនងជាមកដាក់ពាក្យធ្វើការដែរ។ ថ្ងៃបញ្ចាំងពន្លឺយ៉ាងខ្លាំង មកលើស្បែកមុខដ៏សររបស់ Hyunsuk មនុស្សគ្រប់គ្នាឃើញ ហើយមានការមិនជឿនឹងភ្នែកថាមានមនុស្សស្រស់ស្អាតបែបនេះនៅទីឋានកណ្តាល។ ភ្នែកជាច្រើនគូរមើលមកកាន់ Hyunsuk តែគេធ្វើជាមិនឃើញកែវភ្នែកដែលសម្លឹងមកគេ តម្រង់ដើរទៅរកកន្លែងចុះឈ្មោះ។

"អូន!" សម្លេងបុរសម្នាក់មិនស្គាល់មុខម្នាក់បន្លឺឡើងចេញពីក្រុមមនុស្ស ៣-៤ នាក់ គេបានដើរតម្រង់មកកាន់ Hyunsuk ជាមួយស្នាមញញឹម
Hyunsuk មើល ឆ្វេង មើល ស្តាំមិនមានពីណា ក្រៅពីគេនោះទេ
"អូនមកដាក់ពាក្យធ្វើការមែនទេ?"
"បាទ"
"មកខាងនេះមក បងជួយណែនាំ"
"បាទ អរគុណ"
Hyunsuk ក៏ដើរទៅតាមបុរសនោះទៅតុចុះឈ្មោះ ស្រាប់តែលឺពាក្យមួយឃ្លាពីវ៉ូងមនុស្សមួយក្រុមដដែលនោះ
"ស្អាតចឹង បើខ្ញុំវិញ បាច់សម្ភាសន៍ទេ ឲ្យជាប់ម៉ងទៅ"
លឺពាក្យទាំងនេះ មានអារម្មណ៍ទើសទាល់ជាខ្លាំង
បុរសដែលចូលមកនិយាយជាមួយ Hyunsuk អំបាញ់មិញឃើញ Hyunsuk ប្រែទឹកមុខបែបនេះ គេក៏ដើរចេញ ត្រឡប់មកក្រុមរបស់គេ
"Yaaaaa! ពួកឯងបិទម៉ាត់ខ្លះទៅ"
Hyunsuk ចូលមកដល់ខាងក្នុង តម្រង់ទៅតុក្រុមហ៊ុនមួយដែលមានអ្នកដាក់ពាក្យច្រើនជាងគេ
"នេះលេខរង់ចាំការសម្ភាសន៍" បងស្រីម្នាក់បានហុចក្រដាសតូចមួយដែលមានសរសេដាក់លេខ ៦
Hyunsuk ក៏រកកន្លែងអង្គុយសមរម្យមួយរង់ចាំការសម្ភាសន៍

អង្គុយបានមួយសន្ទុះ
"លេខ ៦ អាចចូលមកបាន"

*5 min ក្រោយមក*
ការសម្ភាសន៍ ក៏បានបញ្ចប់

ការសម្ភាសន៍ បញ្ចប់ទៅយ៉ាងលឿន មិនសង្ឃឹមថានឹងទទួលបានការងារធ្វើនោះឡើយ

Hyunsuk ជាមនុស្សដែលមិនសូវជឿជាក់លើខ្លួនឯង គេឆាប់ជឿ និងយកសម្តីអ្នកដទៃមកគិត ឆាប់អន់ចិត្តនឹងខ្លួនឯង

គេមិនបានព្យាយាមចូលសម្ភាសន៍ក្រុមហ៊ុនដទៃទៀតទេ ហើយសម្រេចតម្រង់មកផ្ទះតែម្តង។

គេដាក់ CV បាន២កន្លែងគត់។ មួយជាក្រុមហ៊ុនដែលគេមិនមានការប្រកាសរើសសោះ ឯមួយទៀត គឺក្រុមហ៊ុនដែលគេទៅសម្ភាសន៍ថ្ងៃមុននោះឯង។ គេមើលទំព័ររើសបុគ្គលិករាល់ថ្ងៃ តែគេមិនមានភាពក្លាហាន និងជឿជាក់ក្នុងការដាក់ពាក្យឡើយ។

សួរថា តើគេអាចនឹងមានការងារធ្វើនៅពេលណា បើគេមិនបង្កើតឱកាសអោយខ្លួនឯងបែបនេះ?

តួរង ( Second Lead ) [HOONSUK]Where stories live. Discover now