8

36 2 3
                                    

Hyunsuk ត្រូវមកធ្វើការនៅហាងជាមួយ Jihoon សឹងរាល់ថ្ងៃ ប៉ុន្នានថ្ងៃនេះ ដោយក្រោយពី report ទៅ Jisoo ហើយ ការកែតម្រូវមានច្រើនគួរសម ហើយថែមទាំងមានការងារបន្ថែមមកទៀត

ទឹកមុខ Hyunsuk ស្មើរៗមិនស្រស់សោះឡើយ គេញញឹមដាក់មនុស្សគ្រប់គ្នា អត់តែ Jihoon មួយ ពេលឃើញ Jihoon គេទំលាក់ទឹកមុខភ្លាមៗតែម្តង តែតាំងពី Hyunsuk ស្គាល់ Jihoon មក គេមិនសូវជាញញឹមដាក់ Jihoon ប៉ុន្នាននោះទេ វាតាំងពីដើមមកហើយមិនមែនមកពីហេតុការណ៍ថ្ងៃនោះទេ...
តែតាំងពីថ្ងៃនោះមក Jihoon ក៏មិនទៅលេងអ្វីដូចថ្ងៃនោះទៀតដែរ។ ពួកគេធ្វើការតាមធម្មតា ពេលខ្លះក៏និយាយគ្នាលេងខ្លះ Hyunsuk ដូចជាមិនបានទៅទុកអ្វីក្នុងចិត្តដែរ គេធ្វើដូចធម្មតាៗ។ Jihoon កក់ក្តៅហើយ ត្រឹម Hyunsuk អង្គុយទល់មុខគេរាល់ថ្ងៃបែបនេះ គេអស់ចិត្តហើយ...

Project មួយនេះនឹងត្រូវបានពិនិត្យដោយខាងសមាជិកពីក្រុមហ៊ុនផ្សេងទៀតដែរបានអនុវត្ត project នេះរួចហើយ។ Jisoo បានប្រាប់ឲ្យ Jihoon និង Hyunsuk ធ្វើការជាមួយគ្នាឲ្យគៀក ដើម្បីសម្រេចនូវសម្មិតផលដែលល្អឥតខ្ជោះនិងផ្តល់មុខមាត់ដល់ហាងដូចគ្នា។ មួយអាទិត្យពេញដែល Jihoon និង Hyunsuk ធ្វើការលើ project នេះជាមួយគ្នា គ្រប់យ៉ាងរួចរាល់ និង បាន approval ពី Jisoo ហើយដូចគ្នា។ ខាងម្ចាស់ក្រុមហ៊ុនទាំងអស់នោះនឹងមកនៅថ្ងៃព្រហស្បត្ត៍ខាងមុខនេះហើយ គឺថ្ងៃស្អែកនេះហើយ តែអ្វីដែលបារម្ភខ្លាចមិនហើយនោះគឺមានដូចគ្នា... នោះគឺ Slide សម្រាប់ធ្វើបទបង្ហាញ គ្រប់យ៉ាងគឺត្រូវហើយក្នុងល្ងាចនេះ...

Hyunsuk មានបទពិសោធន៍តិច គេមិនជឿជាក់ទៅស្នាដៃរបស់គេប៉ុន្នាននោះទេ គេក៏ដាច់ចិត្តសួរទៅកាន់ Jihoon

"You អាចជួយធ្វើ slide ឲ្យហើយនៅត្រឹមល្ងាចនេះបានទេ? ខ្ញុំធ្វើបានខ្លះហើយ តែវាមិនសូវជាល្អទេ អាចជួយបង្ហើយបានទេ?"
"Hm... មានអី... រឿងបង្ហើយមិនជាបញ្ហាអីទេ ខ្ញុំធ្វើតែមួយភ្លេតហើយៗ គ្រាន់តែ..."
"គ្រាន់តែយ៉ាងម៉េច...?"
"ប៉ាវបាយខ្ញុំមួយពេលទៅចឹង?"
'គ្មានអ្វីដែលបានមកដោយ free នោះទេ...' -Hyunsuk មិនទាន់ឆ្លើយតបភ្លាមនោះទេ ទឹកមុខគេកំពុងសញ្ចឹងគិត
"អូយយយ ខ្ញុំជួយច្រើនហា៎ណា៎ រៀបចំបន្ទប់ប្រជុំ អាហារសម្រន់សម្រាប់ភ្ញៀវ និងការងារមួយចំនួនធំទៀត" -Jihoon ព្យាយមបញ្ចុះបញ្ចូល
"អូខេ បានហើយ មិនបាច់រៀបរាប់ទៀតទេ បានត្រឹមមួយពេល តែរើសកន្លែងណាតម្លៃសមរម្យបានហើយ..." -Hyunsuk
"Okay deal!" -Jihoon និយាយទាំងសប្បាយចិត្ត
__________
៥:០០ ល្ងាច
តោះ!
ទៅណា?
ទៅញាំអី។ ចង់ញាំអី
តាមចិត្ត ទៅ
Okay!

តួរង ( Second Lead ) [HOONSUK]Where stories live. Discover now