Ep12

347 40 8
                                    

ក្រោយពីពីធីមង្គលចប់សព្វអស់រយៈពេលច្រើនខែទៅ ហាក់ដូចជាគ្មានអ្វីល្អក់កករឡើយ ត្បិតពួកគេទាំងពីររស់នៅយ៉ាងមានសុខសុភមង្គល។

"លោកបង! មកវិញហើយមែនទេ? ហត់ឬអត់? លោកបងទៅសម្អាតដៃជើងសិនទៅនឹងអាលមកពិសារបាយ! អូនធ្វើម្ហូបដែលលោកបងចូលចិត្តណា៎" ណរ៉ាវីតដែលទើបមកពីធ្វើការរាជការហត់ក្រោយឃើញប្រពន្ធយកចិត្តយកថ្លើមទុកដាក់បែបនេះនាយក៏ហាក់បាត់បង់ភាពហត់នឿយតែជំនួសមកវិញដោយស្នាមញញឹមលើមុខ មុននឹងយកដៃទៅក្រសោបមុខណាតនឹងវាសសក់ដែលបាំងមុខរាងតូចចេញ ប្រហែលទើបតែធ្វើការងារផ្ទះរួចរាល់ទើបមើលទៅហត់ខ្លួនបែបនេះ។

"បងប្រាប់ហើយមែនទេថាមិនអោយធ្វើការច្រើនទេ ការងារអស់នេះទុកអោយបាវបម្រើជាអ្នកធ្វើទៅ! អូនសម្រាកអោយច្រើនៗ និងចេញទៅក្រៅខ្លះទៅ កុំសង្ងំនៅតែក្នុងផ្ទះពេក!" អ្នកជាប្ដីក៏ស្ដីបន្ទោសរាងតូច តែវាហាក់មិនមែនជាពាក្យស្ដីបន្ទោសទេព្រោះនាយនិយាយយ៉ាងស្រទន់ផ្អែម ហៅថាដាស់តឿនច្រើនជាង។

"អូនមិនទម្លាប់ខ្លួននៅស្ងៀមទេបងក៏ដឹងដូចគ្នា បានហើយបងប្រញ៉ាប់ទៅលាងសម្អាតដៃជើងទៅនឹងអាលមកពិសារបាយ" ដោយប្រកែកជាមួយអ្នកប្រុសប្រពន្ធមិនដែលឈ្នះ នាយក៏ក្រវីក្បាលតិចៗទាំងហួសចិត្តនិងដើរទៅលាងដៃជើងបាត់ទៅ។

"យ៉ាងម៉េចដែរលោកបង! ម្ហូបថ្ងៃនេះត្រូវមាត់ឬអត់?" រាងតូចសួរនាំតាមទម្លាប់រាល់ដង ទាំងដៃកាន់ស្លាបព្រាចាប់ម្ហូបអោយនាយក្រាស់ថែម។

"ហឹស ម្ហូបអូនមួយមុខ មួយពេលណាដែលមិនត្រូវមាត់បងនោះ?! អូនពូកែយ៉ាងនេះ ប្រាកដជាធ្វើអ្វីក៏ឆ្ងាញ់ដែរ" ណរ៉ាវីតសរសើរអ្នកជាប្រពន្ធមិនដាច់ពីមាត់ ធ្វើអោយណាតនេះអៀនសឹងតែលេបបាយមិនចូលហើយ។ មិនដឹងយ៉ាងម៉េចអ្នកផ្សេងសរសើរគឺគេធម្មតាតែចំពោះរាងក្រាស់សរសើរខ្លួនលើកណាក៏គេអៀនសឹងតែរលាយខ្លួនហើយ។

ក្រោយអាហាររួចរាល់ ណរ៉ាវីតក៏មើលសៀវភៅក្បួនច្បាប់ការងារក្នុងរាជការ ឯណាតថាវ៉ាត់វិញគឺគ្មានអីក្រៅពីចាក់រូបតម្បាញសូត្រនេះឯង រាងក្រាស់ក៏លួចដៀងភ្នែកសរសើរគយគន់អ្នកជាភរិយា ល្អទាំងរូប ល្អទាំងកិរិយាមាយាទ សំណាងណាស់ដែលគេអាចចាប់ផ្កាយមួយដួងនេះធ្វើជាកម្មសិទ្ធបែបនេះ។

You've reached the end of published parts.

⏰ Last updated: Dec 23, 2023 ⏰

Add this story to your Library to get notified about new parts!

ប្រសូតស្នេហ៍ (𝓞𝓾𝓻 𝓵𝓸𝓿𝓮 𝓵𝓲𝓯𝓮) [on hold/ផ្អាកសរសររ]Where stories live. Discover now