Last Episode

1K 66 0
                                    

« ឯង...ឯង.... »ម៉ារីណានាងស្ទុះមកបម្រុងមិងចង់វាយរាងតូចប៉ុន្តែត្រូវរាងក្រាស់ចាប់ដៃជាប់និងក្រវាស់ចេញមួយទំហឹង

« នាងហ៊ានតែប៉ះពាលគេ កុំថាខ្ញុំនេះអាក្រក់ឲ្យសោះ »ជុងហ្គុកចង្អុលមុខនាងនិងនិយាយខ្លាំងៗដាក់នាងជាមួយទឹកមុខយ៉ាងគួរឲ្យខ្លាច

« មិចក៏កូនធ្វើបែបនេះដាក់ប្រពន្ធបែបនេះ ?? »
« នាងមិនមែនជាប្រពន្ធខ្ញុំទៀតទេ »
« តែ..នាងកំពុងមានផ្ទៃពោះណា »
« កូនរបស់ខ្ញុំនៅក្នុងពោះថេយ៍ មិនមែននាង »

« ម៉ារីណា?? នេះមានន័យយ៉ាងមិច ?? កូនក្នុងពោះនេះជារបស់អ្នកណាបើមិនមែនជាកូនជុងហ្គុក »អ្នកស្រីចនក៏បានសួរទៅកាន់កូមប្រសាស្រីរបស់ខ្លួនព្រោះគាត់កំពុងវល់ៗអស់ហើយ

« គឺ...គឺ... »ម៉ារីណាហាក់ដូចជារដាក់ដដុបយ៉ាងមិចមិនដឹងនោះទេ

« លោកស្រីធំ...ខ្ញុំដឹងថាកូនរបស់នាងជាកូនរបស់អ្នកណា »ពេលនោះស្រាប់តែមានអ្នកបម្រើស្រីម្នាក់បានចេញមុខមកតែម្ដង ហាក់ដូចជានាងបានដឹងការពិតពីអ្វីដែរម៉ារីណាបានលាក់

« ហ្វាសុី ?? ឯងដឹងមែនទេ ? ? » អ្នកស្រីចន

« ច្បាស់ណាស់ ហើយខ្ញុំក៏ដឹងច្បាស់ទៀតផងថាកូនក្នុងពោះមួយនេះជាកូនអ្នកណាគេ »ហ្វាសុីនាងនិយាយជាមួយស្នាមញញឹមចុងមាត់ងាកទៅសម្លឹងមើលម៉ារីណាដែរដូចជាកំពុងតែញ័រភ័យៗយ៉ាងមិចមិនដឹង

« កុំ...ជឿនាងអី...នាងគ្រាន់តែជាអ្នកបម្រើទេហេតុអ្វីក៏មកដឹងឭរឿងយើង »ម៉ារីណាក៏ដើរមកនិយាយកាត់មិងខំប្រឹងបញ្ចុះបញ្ចូលកុំឲ្យមានអ្នកណាស្ដាប់ហ្វាសុី បែបនេះកាន់តែធ្វើឲ្យអ្នកគ្រប់គ្មាសង្ស័យជាមួយនាងថានាងកំពុងលាក់រឿងអ្វីមួយព្រោះមើលទៅនាងដូចជាភ័យណាស់

« នាងប្រាកដទេ ?? ចុះវីឌីអូនេះវិញជាអ្វីទៅ ?? »ហ្វាសុីបានបើកវីឌីមួយដែរមាននៅក្នុងទូរសព្ទដៃរបស់នាងដែរបានបង្ហាញឲ្យឃើញថា

   ម៉ារីណាជាមួយលោកចនដែរត្រូវជាស្វាមីរបស់អ្នកស្រីចនបានចូលទៅក្នុងបន្ទប់ជាមួយគ្នាតែពីរនាក់យ៉ាងយូរហើយក៏បានថតឲ្យឃើញថានាងជាមួយលោកចនកំពុងតែធ្វើដ៏ស្មោគគ្រោកជាមួយគ្នា ។

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Dec 24, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

💢ប្រុសកំណាន់❤️‍🔥( Complete✅ )Nơi câu chuyện tồn tại. Hãy khám phá bây giờ