Ep1 : ស្វាគមន៍ការជួបគ្នាលើកដំបូង

341 16 0
                                    

| សេអ៊ូល កូរ៉េខាងត្បូង |

នៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងមាន កន្លែងកម្សាន្តស្រស់ស្អាត ទិដ្ឋភាពល្អស្រស់ធម្មជាតិ ខ្លាំងណាស់ មានច្បាប់ទម្លាប់តឹងរឹងខាងផ្នែក គ្រប់គ្រង បើទោះជានៅពេលយប់ក៏ដោយក្តី ប៉ុន្តែ នៅតែមានភាពអ៊ូរអ៊រមិនសូវស្ងប់ស្ងាត់ពេកនោះ ដែល ជាហេតុធ្វើអោយប្រទេសមួយនេះមានឈ្មោះ ល្បីល្បាញយ៉ាងខ្លាំង។ ប៉ុន្តែទោះជាមានទិដ្ឋភាពនឹង សម្រស់ព្រៃព្រឹក្សាស្រស់ស្អាត ច្បាប់ទម្លាប់តឹងរឹង យ៉ាងណាក្តី ក៏នៅតែមានពួកសិស្សសាលាដើរ Bully *ធ្វើបាប* មិត្តរួមថ្នាក់ឬរួមវិស័យជាមួយគ្នា ថែមទាំង មានពពួកសង្គមងងឹតដូចជាពួកបងតូចបងធំ មេយ៉ា គូសាអ្វីជាដើម។ ហើយបើទោះជាច្បាប់តឹងរឹង យ៉ាងនេះក៏ដោយ ក៏មិនអាចធ្វើអ្វីទៅលើអ្នកមាន អំណាច មានលុយ មានកិត្តយស បានផងដែរ បើ ទោះជាមានរឿងក្តីជាប់ពាក់ព័ន្ធជាមួយនឹងពួកគេ ក៏ដោយក៏ពួកគេតែងតែយកលុយបំបិទមាត់ពួកប៉ូលី សទាំងអស់នឹងដែរ ហើយបើនរណាមិនធ្វើការងារ ឬ ធ្វើការងារមិនបានសម្រេចទៅអោយគេនោះ ពួកគេ ប្រាកដជាមិនទុកជីវិតអោយអ្នកណានោះទេ។

សាលារៀន Seoul Korea ~

នៅក្នុងសាលារៀនមួយនេះមានភាពល្បីល្បាញ/ កេរ្តិ៍ឈ្មោះ ខ្លាំងណាស់ ហើយសាលាមួយនេះផងដែរ ទាល់តែជាកូនអ្នកមានអំណាច/អ្នកមានលុយច្រើន ទើបអាចមានលទ្ធភាពអោយកូនៗរបស់ខ្លួនមករៀន នៅសាលាមួយនេះបាន ប៉ុន្តែក៏នៅមានសិស្សតិចតួច ដែលគេជាសិស្សពូកែ ទទួលបានសញ្ញាប័ត្រចូលមក រៀននៅសាលាមួយនេះដោយមិនគិតលុយមួយកាក់ មួយសេននោះទេ ដូចជាកម្លោះតូចម្នាក់នេះអញ្ចឹង ខាងគ្រួសាររបស់គេមិនសូវមានលុយច្រើននោះទេ ប៉ុន្តែគេជាសិស្សពូកែ ទើបអាចទទួលសញ្ញាប័ត្រមក រៀននៅសាលាមួយនេះបានដោយងាយ។

នៅក្នុងថ្នាក់រៀន ~

< ថេយ៉ុងហ៊ា យើងលឺថាឯងកំពុងតែរកការងារធ្វើ តើ ពិតមែនអត់? > ផាក ជីមីន កម្លោះតូចដែលត្រូវជាមិត្តរបស់ គីម ថេយ៉ុង ដែលជាសិស្សពូកែប្រចាំសាលានោះ រត់មករកមិត្តរបស់ខ្លួនទាំងត្រហេបត្រហប ព្រមទាំងស្រែកលឺៗថែមទៀត នេះគង់តែជាពេលចេញលេងគ្មានសិស្សនៅក្នុងថ្នាក់នោះទេ កុំអីបានខ្មាស់គេបន្តិចបាត់ទៅហើយ។

💘𝐘𝐚𝐤𝐮𝐳𝐚 𝐋𝐨𝐯𝐞𝐫🐻Where stories live. Discover now