Ep3 : លម្អៀង

91 10 0
                                    

   ព្រឹកថ្ងៃថ្មី ~

ពេលព្រឹកនាថ្ងៃថ្មីនេះកម្លោះតូចថេយ៉ុងមានភាពស្រស់ស្រាយជាជាងពេលម្សិលមិញនេះទៅទៀត ព្រោះថ្ងៃនេះនាយបានទៅធ្វើការងាររបស់នាយហើយ ប៉ុន្តែពេលព្រឹកនាយត្រូវទៅសាលាដើម្បីសិក្សា រៀនសូត្រជាមុនសិន ទាល់តែពេលល្ងាចទើបនាយចាប់ផ្តើមធ្វើកិច្ចការងាររបស់ខ្លួន។

   សាលារៀនSeoul Korea ~

នៅក្នុងសាលារៀននាព្រឹកនេះដូចជាមានមនុស្សច្រើនជាងរាល់ដងទៅទៀត ប៉ុន្តែថ្ងៃនេះមិនមែនជាថ្ងៃបុណ្យសាលាឬប្រារព្ធធ្វើពិធីអីឯណា ហេតុអ្វី ទើបបានជាមានសិស្សនៅជុំៗគ្នាបែបនេះទៅវិញ?

< ឯងចង់ទៅណាហ្នឹង ឯងនៅមិនទាន់បាននិយាយ សុំទោសយើងទេណ៎ា > សម្លេងសិស្សស្រីម្នាក់បាន ស្រែកឃាត់កម្លោះតូចថេយ៉ុង ព្រមទាំងទាញស្មារបស់ នាយតូចមួយទំហឹងទៀតផង ដើម្បីបញ្ឈប់គេ។

< យើងមិនបានខុស យើងមិនសុំទោសនោះទេ >

< តែឯងជាអ្នកដើរមកបុកយើងមុន >

< នាងល្ងង់ឬក៏ធ្វើភ្លើអោយប្រាកដទៅនាងជាអ្នកដើរ មកបុកយើងមុននោះទេ ថែមទាំងធ្វើអោយសម្លៀក បំពាក់របស់យើងទទឹកជោគទៀត យើងមិននិយាយរករឿងនាងទុកថាសំណាងរបស់នាងទៅ >

< អាយយ៎!! តែឯងជាអ្នកដើរមកបុកយើងទេតើ ឯង សួរពួកគេដែលនៅក្បែរនេះទៅ >

< ចាំបាច់យកអ្នកដទៃមកសួរពាក់ព័ន្ធអោយរញេរញៃធ្វើអី នាងធ្វើអីខ្លួននាងដឹងខ្លួនឯងច្បាស់ណាស់ >

   ផាច់ចច៎ ~

< កុំមកនិយាយសម្តីថ្លោះជាមួយនឹងយើងអោយសោះ ក្រែងឯងដឹងហើយតើមិនអញ្ចឹងថាប៉ារបស់យើងគឺជានរណាគេ? > ដោយចង់ឈ្នះខ្លាំងពេក សិស្សស្រីម្នាក់នោះក៏លើកដៃទះទៅកាន់ថេយ៉ុងមួយទំហឹង ធ្វើអោយថ្ពាល់ស.ស្រឡូនប្រែជាក្រហមទាំង ម្ចាស់ផ្ទៃមុខងាកមុខមករកអ្នកដែលបានទះខ្លួនតិចៗទាំងមិនបាននិយាយស្តីអ្វីនោះទេ មើលទៅនាយមិនឈឺនឹងរបួសប៉ិននឹងនោះទេ ប៉ុន្តែអ្នកនៅខាងក្នុងឡានដែលកំពុងតែមើលមកនោះវិញ ក្តៅដូចបាយពុះ យ៉ាងអញ្ចឹង ទើបប្រញាប់បើកទ្វារឡានដើរចេញមក ធ្វើអោយសិស្សានុសិស្សដែលនៅក្បែរនោះនាំគ្នាងាក មកមើលគេព្រោងព្រាត ព្រោះគេគឺជាបុគ្គលល្បី ថែមទាំងមានកេរ្តិ៍ឈ្មោះ/អំណាច/ជាអ្នកមានទៀតផង ទើបគ្មាននរណាម្នាក់ហ៊ានជាមួយនឹងគេ។

💘𝐘𝐚𝐤𝐮𝐳𝐚 𝐋𝐨𝐯𝐞𝐫🐻Where stories live. Discover now