Ep4 : ហ៊ានប៉ះថេយ៉ុងជីវិតស្មើសូន្យ

114 13 0
                                    

   ពេលល្ងាច!!

ចំណាយពេលវេលាដើរលេងនៅជាមួយគ្នាជាងកន្លះថ្ងៃមកនេះ វេលានេះវាក៏ដល់ពេលល្ងាចណាស់ដែរទៅហើយ ទើបពួកគេទាំង4នាំគ្នាត្រឡប់មកក្លឹបវិញដើម្បី ធ្វើកិច្ចការងាររបស់ពួកគេតែម្តង។

   នៅក្នុងក្លឹប!!

< ពេលចាត់ចែងការងាររួចរាល់អស់ហើយត្រូវទៅក្នុងបន្ទប់របស់បងហា៎ស ហាមភ្លេចអោយសោះ! > ពេលដើរចូលមកខាងក្នុងក្លឹបហើយនោះ ជុងហ្គុកក៏ងាកមកនិយាយជាមួយសំណព្វចិត្តរបស់ខ្លួន ដោយ បញ្ជាក់ប្រាប់នាយតូចអោយច្បាស់ខ្លាចគេភ្លេច។

< បាទបង ខ្ញុំដឹងហើយខ្ញុំអត់ភ្លេចទេ >

< អឹម ល្អហើយចឹង អររមួយទៀត...ពេលដែលឃើញថាមាននរណាក៏ដោយអោយតែមករញ៉េរញ៉ៃ ជាមួយនឹងអូន អូនត្រូវតែរាយការណ៍ប្រាប់បងអោយ បានដឹងផងដឹងទេ កុំលាក់ពីបងអី >

< បាទបង ហើយចុះបើមានភ្ញៀវណាម្នាក់អោយខ្ញុំនៅផឹកកំដរគេនោះ តើខ្ញុំត្រូវធ្វើបែបមិច? >

< អូនត្រូវតែទៅរកក្មេងម្នាក់មកជំនួសអូនអោយទៅកំដរភ្ញៀវម្នាក់នោះ ព្រោះអូនអាចកំដរបងបានតែម្នាក់នោះទេ ប៉ុន្តែបើសិនជាភ្ញៀវម្នាក់នោះប្រកែកមិនព្រម ជ្រើសរើសយកអ្នកកំដរផ្សេងជំនួសអូននោះ ទុកអោយបងជាអ្នកចាត់ការក្នុងរឿងនេះទៅចុះ >

< បាទបងជុង អញ្ចឹងខ្ញុំសុំលាបងទៅមើលការងារ របស់ខ្ញុំសិនហើយ >

< បាទអូនទៅចុះ > ពេលដែលជុងហ្គុកងក់ក្បាលយល់ព្រមនឹងខ្លួនហើយនោះ ថេយ៉ុងក៏ដើរទៅកន្លែងរបស់ខ្លួនដើម្បីចាប់ផ្តើមធ្វើការងារមួយនេះជាលើកដំបូង ក្រោមការតាមសម្លឹងមើលរបស់នាយកម្លោះសង្ហារ ចន ជុងហ្គុក។

< ហ្វី រ៉ាន់ ឆាប់មកតាមយើងទៅបន្ទប់អីឡូវនេះ >

< បាទចៅហ្វាយ >

   បន្ទប់VIP!!

< ចៅហ្វាយត្រូវការអ្វីដែរទានម្ចាស់? > បន្ទាប់ពីបានធ្វើដំណើរមកដល់បន្ទប់ផ្ទាល់ខ្លួនរបស់នាយកម្លោះ ជុងហ្គុកហើយនោះ រ៉ាន់ក៏ចាប់ផ្តើមសួរសំណួរមួយ ឡើងមកទៅកាន់ចៅហ្វាយនាយ។

💘𝐘𝐚𝐤𝐮𝐳𝐚 𝐋𝐨𝐯𝐞𝐫🐻Where stories live. Discover now