ភាគ3

613 24 4
                                    

Way:ម៉ាក់ៗ ម៉ាក់ខ្ញុំខ្លាចណាស់ម៉ាក់ជួយខ្ញុំផង(មមីមមើស្រវេស្រវាយំដង្ហក់ដោយភាពភ័យខ្លាច)

Pete:way way(ចាប់ដៃរបស់wayយ៉ាងជាប់)

Way:លោកpete..(ដឹងខ្លួនឡើងឃើញមុខគេហើយឃើញដៃខ្លួនឯងចាប់ដៃគេបែបនោះភិតភ័យភ្លាមខ្លាចគេខឹងគេធ្វើបាបម្ដងទៀត)

Pete:នៅឈឺរបួសទេ??

Way:អត់...អត់ទេ(នៅឈឺតែកុហកព្រោះតែខ្លាចថានិយាយហើយទាស់ចិត្តគេ)

Pete:យើងមើលបន្តិចទៅមើល(ចាប់បង្វែរខ្នងwayមើលធ្វើឲ្យwayមានការឈឺចាប់មុខរបួសជាខ្លាំង)

Way:អូយ...(ភ្លាត់សម្លេងការឈឺចាប់ចេញមកដោយមិនអាចទប់ជាប់)

Pete:ក្រែងថាមិនឈឺមែនទេ?

Way:គឺ...គឺខ្ញុំ ខ្ញុំគ្មានចេតនាកុហកលោកទេខ្ញុំសុំទោស(ភិតភ័យឡើងញ័រខ្លួន)

Pete:ខ្លាចយើងដល់ម្ល៉ឹងផងឬ???

Way:ខ្ញុំគ្មានន័យបែបនិងទេ...ខ្ញុំ...ខ្ញុំគ្រាន់តែ...

Pete:គ្រាន់តែខ្លាច? ណ្ហើយចុះឆាប់ដេកផ្កាប់មុខទៅ

Way:ខ្ញុំ...ខ្ញុំ...(ចាប់ផ្ដើមគិតពីការឈឺចាប់របស់ខ្លួនដែលគេធ្វើដាក់)

Pete:យើងលាបរបួសឲ្យ!ឆាប់ឡើង(លួចញញឹមចុងមាត់បន្តិចពេលដែលឃើញរឹកពាក្មេងម្នាក់នេះបែបនេះ)

Way:អរ៎...(រាងធូរស្រាលក្នុងចិត្តបន្តិច)

Pete:គិតថាយើងចង់ធ្វើស្អីឯងមែនទេ?

Way:ទេអត់ទេ(ឆ្លើយបែបរាងខ្មាសអៀនបន្តិចព្រោះខ្លួនឯងនេះគិតអវិជ្ជមានពេកហើយ)

Pete:ប្រាកដហើយ?

Way:បាទប្រាកដ ហើយហេតុអីថ្ងៃនេះលោកមិនទៅធ្វើការចឹង?

Pete:ប្រពន្ធយើងឈឺយើងទៅធ្វើការយ៉ាងម៉េច?

Way:....(ឮបែបនិងស្រឡាំងកាំងតែម្ដងគេនេះលេងស្នៀតស្អីទៀតហើយម្ដងអាក្រក់ម្ដងល្អ)

Pete:ចាំពេលដែលឯងជាសះស្បើយយើងនិងនាំឯងទៅឲ្យគ្រប់គ្នាស្គាល់

Way:កុំធ្វើបែបនិងអីនាំតែនាំភាពអាម៉ាស់ដល់លោកទេ

Pete:យើងជាអ្នកមានសិទ្ធិសម្រេចឯងត្រូវតែស្ដាប់តាមនិងធ្វើតាម!

កូនក្រមុំបំណុល(ចប់)Where stories live. Discover now