3D

2.2K 84 1
                                    

Episode 5

ពីរថ្ងៃកន្លងផុតទៅ នេះរយៈពេលពីរថ្ងៃដែលថេហ្យុង មិនបានទៅរៀន។ ក្រឡេកមករាងក្រាស់វិញគ្រាន់តែចេញពីសាលាភ្លាមក៏ប្រញាប់ប្រញាល់មកផ្ទះ តែឈប់មិនមែនមកផ្ទះនាយទេ តែមកផ្ទះប៉ាម៉ាក់រាងតូច។ គោលបំណងគឺដើម្បីមកមើលនេះឈឺមកពីរថ្ងៃហើយ នៅមិនជាទៀត ដែលជាហេតុអោយនាយទៅរៀនមិនស្រនុកចិត្តសោះឡើយ។

"លោកប៉ាអ្នកម៉ាក់ជំរាបសួរ នេះរបស់ផ្ញើ បន្តិចបន្តួច"ជុងហ្គុក លើកដៃជម្រាបសួរប៉ាម៉ាក់ថេហ្យុង

"លើកដៃថ្វាយព្រះ អរគុណខ្លាំងណាស់ មកលើកណាក៏មានរបស់ផ្ញើរហូត" លោកគីម

"មកមើលកូនថេយ៍មែនទេ កូនថេយ៍នៅក្នុងបន្ទប់ឯនុះ"

"ចឹងខ្ញុំសុំ..."ជុងហ្គុក

"ទៅចុះកូន"

ក្រាក សម្លេងបើកទ្វាចូលទៅបន្ទប់រាងតូចមកដល់ក៏ឃើញរាងតូចគេងទៅលើគ្រែ

"Hyung យ៉ាងមិចហើយ? បានធូរខ្លះទេ?សុំទោសថ្ងៃក្រោយខ្ញុំឈប់លេងខ្លាំងបែបនេះទៀតហើយ"ជុងហ្គុក និយាយទាំងបារម្មណ៌ ដាក់ខ្លូនអង្គុយលើពូកជិតថេយ៍ លើកដៃទៅស្ទាបថ្ងាសរាងតូច។

"អត់ទេ ខ្លាំងបែបនេះហើយបានស្រួល"ថេហ្យុង ក្រោកអង្គុយឡើងទាំងឈឺចង្កេះមិនទាន់បាត់ លើកដៃទៅអោបករាងក្រាស់ ពោលពាក្យទៅកាន់រាងក្រាស់ធម្មតា។ នេះនាយខំបារម្មណ៌តែមើលសម្តីចុះ។

+Skip

ជុងហ្គុកមកពីមើលថេហ្យុងវិញ

"មកពីមើលកូនថេយ៍វិញហើយមែន "លោកចន

"បាទប៉ា"ជុងហ្គុក

"គ្រាន់តែចេញពីរៀនភ្លាមមិនមកផ្ទះ ឆ្លៀតទៅមើលកូនថេយ៍ភ្លាម មែនបារម្មណ៌ខ្លាំងហើយ"អ្នកស្រីចន

"ម៉ាក់...មកពីកូនទើបបងថេយ៍ឈឺ កូនគ្រាន់តែ..."ជុងហ្គុក

"បារម្មណ៌តែ ក៏ចាប់កូនគេទាល់តែក្រោកពីគ្រែលែងរួច"អ្នកស្រីចន

"បានហើយអូនចេះតែញ៉ោះ កូនទៅកើត! ជុងចុះរឿង ឯកសារដែលប៉ាអោយធ្វើនេះ"លោកចន

"ឯកសារដែលប៉ាឪ្យខ្ញុំធ្វើនោះ ម្សិលមិញខ្ញុំយកទៅទុកក្នុងបន្ទប់ ធ្វើការប៉ាហើយ"ជុងហ្គុក

ស្អប់ប្រែស្រលាញ់ ( Complete ✔️) Tempat cerita menjadi hidup. Temukan sekarang