3D

3.2K 123 4
                                    

ភាគបញ្ចប់

+Morning

ពេលព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ ពេលនេះក៏ម៉ោង8ជាងទៅហើយ គ្រាន់បើហើយដែលជាថ្ងៃអាទិត្យ មិនចឹងទេប្រហែលជាត្រូវខករៀនទៅហើយ។ នៅក្នុងបន្ទប់ បង្ហាញឲឃើញ មនុស្សពីរនាក់កំពុងតែដេកអោបគ្នាយ៉ាងស្អិត សឹងតែក្លាយជាមនុស្សតែមួយទៅហើយ។បន្តិចក្រោយមករាងក្រាស់ក៏បានភ្ញាក់ដឹងខ្លួនមុនតែ នាយមិនបានក្រោកទៅណានោះទេ។ ជុងហ្គុកនៅមើលមុខ រាងតូចសិន ហើយក៏អោនទៅថើបមាត់ រួចក៏អោនទៅឈ្មុសឈ្មុកកញ្ចឹងកសខ្ចី មានក្លិនក្រអូបប្រហើរទាក់ទាញដែលបណ្តាលឲថេហ្យុងភ្ញាក់ដឹងខ្លួន ឡើងមក

"ហឹម...ជុងធ្វើអីនិងរសើបណាស់ ឈប់ថើបបានហើយ" ថេហ្យុង

"អូនស្អាតណាស់ដឹងទេ"ជុងហ្គ្កុក ពោលពាក្យសរសើរទៅកាន់រាងតូច ដែលពួកគេទាំងពីរនាក់កំពុងតែដេកលើគ្រែគ្មានសម្លៀកបំពាក់ មានតែភួយសម្រាប់បិទបាំងកាយអាក្រាត

"ក្មេងឆ្គួត..."ថេហ្យុង ថ្ពាល់ចាប់ផ្តើមក្រហមនេះខ្វះពេលមកសរសើរណាស់ហេស៎ បានជាបានសរសើរពេលនិងគិតទៅនាយប្រសព្វមែន

"សឺត បងស្រឡាញ់អូន"ជុងហ្គុក ទម្លាក់បបូរមាត់ថើបលើបបូរមាត់របស់ថេហ្យុង ដាក់ខ្លួនទៅលើពូកនិងទាញថេហ្យុងមក អោបជាប់ទ្រូងយ៉ាងណែន....

"ជុង....គឺ..."ថេហ្យុង

"ហ៊ឹម...អូនមានអីហេស៎"ជុងហ្គុក

"មិចក៏ឯងមានកាំភ្លើង ឯងមិនមែនជា..."ថេហ្យុង សួរកាន់ទាំងឆ្ងល់មើលទៅនាយជាមនុស្សស្លូត សុភាព តែមិនក៏មានកាំភ្លើង

" ម៉ាហ្វៀ? "ជុងហ្គុក តបទៅរាងតូច ព្រោះតែកាលពីយប់មិចនេះបន្ទាប់ពីនាយ ចេញទៅមើលការងារហើយក៏មិនយកកាំភ្លើងទៅកន្លែងដើមវិញ ទើបនៅពេលដែលថេហ្យុងចូលមកបន្ទប់នាយ ក៏ឃើញដោយចៃដន្យទៅ។ ថេហ្យុងមិនទាន់និងនិយាយចប់ផងរាងក្រាស់ក៏និយាយមុនទៅហើយ ទើបរាងតូចនៅបន្តចាំស្តាប់នាយនិយាយបន្តទៀត

"ពិតមែនហើយបងជាម៉ាហ្វៀ ប៉ាម៉ាក់អូនក៏ពួកគាត់ដឹងដែល លើកលែងតែអូនម្នាក់ប៉ុណ្ណោះ "ជុងហ្គុក និយាយតែប៉ុណ្ណឹងក៏ឈានដៃទៅបើកទូរដែលនៅជិតយករបស់ម៉្យាងអោយថេហ្យុង

ស្អប់ប្រែស្រលាញ់ ( Complete ✔️) Where stories live. Discover now