-កាដូថ្ងៃបុណ្យណូអែល វគ្គ2 {Christmas Gifts Ep2} Ep 2

223 31 5
                                    

EP2
ប៉ុន្មានថ្ងៃមុន ..

«គេមិនដែលខ្វល់ពីអញទៀតទេ រយៈពេលមួយខែហេីយ ហឹក » នាយតូចម្នាក់អង្គុយលេីកពូកកាន់ទូរស័ព្ទក្បែរត្រចៀត ស្រែករៀបរាប់ទៅនាក់ម្ខាងទៀតដែល ដែលកំពុងខលជាមួយនាយ ទាំងទឹកមុខពេបចង់យំយ៉ាងមិចទេ ព្រោះត្រូវ គូដណ្តឹងខ្លួននឹងមិនខ្វល់ពីខ្លួនរយៈពេល មួយខែហេីយ ចឹងរឿងចឹងត្រូវយកមកពិភាគសាជាមួយមិត្តអោយបានលឿនបំផុត ។(គ្មានណាគេក្រៅពីកូនbuild នឹងឯង)

«/ គេលែងស្រឡាញ់ហែងដឹង!!! » នាក់ម្ខាងទៀតនិយាយទាំងសម្លេង ភ្ញាក់ផ្អេីល ដូចមានបំណងបំភ័យនាយតូចយ៉ាងចឹង

« តិចមែនទៅ!! » ឮនាក់ម្ខាងនោះនិយាយបែបនឹង ខ្លួននាយភ្ញាក់ឡេីងព្រេីត

«/ពេលគេមិនខ្វល់ពីហែងនឹងមានឃេីញសកម្មភាពអីផ្លែកៗអត់?? »

« គឺនៅពេលអញបបួលចេញទៅក្រៅ មិនដែលចេះទំនេរទេ ចេះតែរកនឹកគេចពីអញរហូត អ្វីដែលសំខាន់ណា តែងខ្លួនស្អាតៗ បាញ់ទឹកអប់វិញ10mពីវានឹងក៏នៅឈ្លក់ចង់ងាប់ដែល រកលេសរវល់ធ្វេីការរហូត អញអោយដៃអោយជេីងក៏មិនចាប់អារម្មណ៍ដែល អានឹងបានន័យមិចវិញ?? » បៀវ នាយអង្គុយរៀបរាប់ទៅកាន់មិត្តម្ខាងទៀតទាំងទឹកមុខ មិនស្រួសក្នុងចិត្តទៀត ព្រោះថាខ្លាច គូដណ្តឹងរបស់ខ្លួននោះលែងស្រឡាញ់នាយដូចមុន

«/តែពិននឹងទេ? »

« ដូចតែពិននឹងទេ អត់ទេ!! នៅទៀត ក្នុងទូររបស់គេ លេីកមុនយេីងលបលួចឃេីញគេមិនយកស្អីមិនដឹងទេ ទៅដាក់ក្នុងទូរកេះរបស់គេទេ ព្រោះពេលយេីងទៅរកបេីកមេីលទូរនឹងគឺមានចាក់សោរទាំងដែលពីមុនស្អីក៏គ្មានអីលាក់អញដែល តែអីឡូវអត់ទេ » ទឹកមុននាយនៅដដែល កាន់តែរៀបរាប់ទៅនាយកាន់តែភ័យហេីយ ចង់យំតិចអត់មិចទេ

« / ដល់ហែងយាយចឹង អញមិនដឹងទេហាស តែបេីចង់ដឹងច្បាស់មានតែទៅតាមដានទៅនឹងដឹងហេីយ »

« អញខ្លាចគេដឹង ថាអញនឹងបិទសិទ្ធគេពេក »

«/មនុស្សមិនធ្វេីខុសគេមិនគិតចឹងទេ!» អ្នកម្ខាងតបដោយញញឹមតិចៗ

« អឹម ចឹងចុះ ល្ងាចនេះគេប្រាប់អញថាមិនបានមកផ្ទះទេ ថានៅបង្ហោយការងារនៅក្រុមហ៊ុន តែទីតាំងដែលអញឃេីញវាមិនបាននៅក្រុមហ៊ុនទេ ហឹកក » បៀវអង្គុយ ដកទូរស័ព្ទមួយទៀត បេីកមេីលទីតាំងគូរដណ្តឹងខ្លួន ព្រោះនាយទេីបបានលួចដាក់ឧបករចាប់ទីតាំងទៅក្នុងកាបូបបៃប៊លព្រឹកមិញ។

You've reached the end of published parts.

⏰ Last updated: Jan 20 ⏰

Add this story to your Library to get notified about new parts!

Short Note🔥 - {Vegaspete-Bibiebuild} -(17+🔞)Where stories live. Discover now