ភាគទី7«យុទ្ធសាស្ត្រញ៉ែ»

633 65 6
                                    


«លែង!»fourthនិយាយឡើងបែបខឹង តែមិនបានខឹងទេធ្វើពត់។

«មិនលែងទេ! បើចង់ឱ្យលែងតតែមានរបស់ប្ដូរបានបាន!»Geminiនិយាយទាំងញញឹមខិលដាក់fourth។

«នេះគិតចង់ កេងចំណេញផងហេស? ប្រុសគម្រក?»fourthក៏បន្លឺឡើងបែបដឹងចរិកខូចរបស់Gemini ។

«ថាស្ដីឱ្យបងអាក្រក់ៗ ចឹងប្រហែលជាមាត់ផ្អែមខ្លាំងហើយមើលទៅ!»Geminiក៏និយាយញ៉ោះ បន្ទាប់មករកទៅថើបfourthតែfourthក៏គេចទាន់។

«នរណាឱ្យលោក! មកគេងចំណេញស្រួលៗនោះ គ្មានថ្ងៃទេ!»fourthនិយាយទាំងសើចតិចៗ

«មិនដឹងនរណាទេ! ព្រឹកមិញមកផុសរអ៊ូ! ថាគេប្រងើយអីណា៎!»Geminiក៏ញ៉ោះ កម្លោះតូចយើងមិនដាច់ពីមាត់សោះ។

«រឿងខ្ងុំ ដឹងតែថាមិនមែនលោកទៅបានហើយ! ចឹស! លែង!!»fourthលឺគេនិយាយចឹង កើតចិត្តខឹងតែម្ដងព្រោះនៅភ្លើរទៀត គេឡើងខំបង្ហាញសញ្ញាបៃតងហើយនឹងណា៎។

តុ! តុ!  សម្លេងគោះទ្វាក៏បន្លឺឡើងដោយស្នាដៃនារីមុខកូរ៉េ SeiFai
ធ្វើឱ្យអ្នកកំពុងក្រសោបគ្នា ក៏ត្រូវប្រហែងវិញហើយក៏តប«ចូលមក!»Geminiក៏និយាយឡើងបែបមិនពេញចិត្ត។

«លោកប្រធានចា៎! គឺថាលោកជំទាវបានឱ្យ ខ្ងុំយកឯកសារមកជូនលោកប្រធាន ព្រោះភីEarnគាត់អត់នៅ»SeiFai និយាយសម្លេងញិកញក់ដាក់Gemini មិនខ្មាស់fourthដែលនៅឈរត្រង់នឹងសោះ។

«នាងយកទៅដាក់នៅបន្ទប់ខ្ងុំចុះ!»Geminiក៏តបបែបមិនខ្វល់ពីនាង។

«មិនបាច់!! ខ្ងុំជាអ្នកយកឱ្យGemini វិញ!»fourthក៏ដើរទៅកញ្ចក់ពីដៃSeiFaiមួយទំហឹងតែម្ដង ហើយក៏សម្លក់នាងសឹងតែចង់សម្លាប់នាងទៅហើយ។

«ចេញទៅ!!»fourthក៏ស្រែកសម្លុតឡើងធ្វើឱ្យSeiFaiរៀងភ័យបន្តិចដែល រួចក៏ចាកចេញទៅបាត់។

ផូស! «មិច! លែងចេះយកទៅខ្លួនឯងហើយមែនទេ ទើបបានឱ្យស្រីយកទៅទុកឱ្យឬ ក៏រង់ចាំនៅកន្លែងដើម្បីបានជួបសាសងគ្នា??»fourthក៏បោះឯកសារនៅលើតុប្រជុំមុខGemini ហើយនិយាយបែបសម្លុតខឹងនឹងGemini។

«អ៉ាវ! បើបងទៅទទួលអូនក៏ខឹង អាមិនទទួលក៏ខឹង លូវអូនឱ្យបងធ្វើយ៉ាងមិច?»Geminiតបឡើង ទាំងហួសចិត្តតែម្ដង។

Mr you Are my loverWhere stories live. Discover now