Part 3

340 38 7
                                    

gemមកដល់ផ្ទះភ្លាមគេខឹងចិត្ត មួរម៉ៅក្តៅក្រហាយនឹងអតីតសង្សារជាខ្លាំង ឥលូវនេះគ្រាន់បើណាស់ហ៊ានសម្តីឡែតៗដៀលក្បាលគេមិនដាច់ពីមាត់ ស្អាតជាងមុនទៀត តែគួរឲស្តាយសម្តីអាក្រក់រាប់មិនបានញ៉េញណាស់ ម្យ៉ាងទៀតគឺពួកគេបានបែកគ្នាហើយវាគ្មានអ្វីជាប់ជំពាក់ជំពិននឹងគ្នាទៀតនោះទេ...តែ

" អូនស្អាតណាស់ឥលូវ ប៉ុន្តែអូនមិនដូចមុនទេកាចឆ្នាស់...អូនប្រហែលមានអ្នកថ្មីហើយក៏ឈប់ស្រឡាញ់បងហើយត្រូវទេ? " gem និយាយចប់ ភ្នែករបស់គេក៏សម្លឹងមើលទៅកាន់រូបថតដែលតាំងនៅលើតុក្បែរគ្រែ នៅតែទុករូបភាពគេថតជាមួយfotមកដល់ឥលូវមិនបានបោះចោលទៅណាឡើយ ប៉ុន្តែប្រសិនជា " fot " ប្រហែលគេបោះចោលឬក៏ដុតចោលអស់ហើយព្រោះមើលទៅគេស្អប់នាយខ្លាំងណាស់

" តើអូនដឹងទេ...បេះដូងមួយនេះឈឺចាប់ប៉ុណ្ណាពេលដែលគ្មានអូន? អូយ...!!!ឆ្កួតលូវហើយ! ហេតុអ្វីក៏ខ្ងុំនៅគិតពីគេ? " gem ទម្រៀតខ្លួនដេកទៅលើពូកយកដៃខ្ទប់មុខទាំងអារម្មណ៍តប់ប្រម៉ល់ជាខ្លាំង សុខៗក៏ជួយគេ សុខៗក៏នឹក សុខៗអារម្មណ៍ចាស់ៗរើឡើងវិញ តែបើពេលនោះ " ពួកយើងថយម្នាក់មួយជំហាន ប្រហែលពេលនេះបងមានអូនក្បែរហើយត្រូវទេ?

Skip

Fot កំពុងរើកកាយរបស់ដែលទុកចោលជាយូរឆ្នាំនៅក្នុងបន្ទប់ដាក់ឥវ៉ាន់ គេលើកយកកេះមួយហើយដើរត្រឡប់មកបន្ទប់ទទួលភ្ញៀវរួចក៏យករបស់ក្នុងកេះនោះម្តងៗមួយមកមើល។ រូបភាពគេនឹងgem វានៅតែស្រស់ស្អាតដដែល ជាពិសេសគឺស្នាមញញឹមរបស់ពួកគេ មិនស្រអាប់ប្រេះឆាដូចជីវិតពួកគេពេលនេះឡើយ ជីវិតដែលគេស្រម៉ៃសាងគ្រួសារជាមួយគ្នាពេលនេះក៏រលាយដូចអំបិលត្រូវទឹក ដែលរលាយហើយមិនអាចត្រឡប់វិញបាន...!!

" បើពេលនោះពួកយើងថយម្នាក់មួយជំហានវានិងល្អប៉ុណ្ណាទៅ ហើយលទ្ធផលក៏មិនមែនបែបនេះដែរត្រូវទេ?ជីវិតពួកយើងច្បាស់ជាមានសុភមង្គល...!! " fot សម្លឹងមើលរូបថតកាន់និងដៃនោះជាប់ទាំងទឹកភ្នែករលីងរលោងគេក៏នឹកgemណាស់បែកគ្នាពីរឆ្នាំមកនេះគេនៅដដែល នៅតែនឹកgemរូបថតគ្រប់សន្លឹកគេលើកដៃបោះវាចោលមិនរួច ហើយកាន់តែបំភ្លេចមនុស្សដែលខ្លួនស្រឡាញ់មិនបាន ប៉ុន្តែគេចិត្តរឹងសុខចិត្តធើ្វជាខឹងស្អប់ពេលជួបមុខគ្នា តើអ្នកដឹងទេ? " គ្មានអ្វីឈឺចាប់ជាងពេលដែលយើងដើរជួប មនុស្យម្នាក់តែ ធើ្វជាមិនស្គាល់...ទាំងដែលមនុស្សម្នាក់នោះ ធ្លាប់មាននៅក្នុងបេះដូងរបស់យើង " ។
_________

Lost in love with ex-boyfriendWhere stories live. Discover now