Part 9: ចង់កម្មង់បេះដូងម្ចាស់ហាង

237 33 4
                                    

  Fotគេមកដល់ផ្ទះជាមួយបាច់ផ្កាទាំងស្នាមញញឹម បេះដូងតូចផ្តើមរង្គើសារជាថ្មី តែមិនឈ្នះមាត់រឹងរបស់គេឡើយ

" a'fotឯងកុំជ្រើបជ្រួល គេបោកឯងទេកុំចិត្តទន់អោយសោះ អាបេះដូងនេះក៏ចឹងដែលកុំក្បាលរឹងពេកគេធើ្វបាបអោយចាំផង ឈឺអាណាឈឺតែឯងនឹង " fot ឈរស្តីថាអោយខ្លួនឯងកុំអោយចិត្តទន់លង់ចាញ់ទង្វើរបស់នាយកម្លោះgemម្តងទៀត ប៉ុន្តែអ្នកណាហាមកើតនោះមនុស្សធ្លាប់ស្រឡាញ់ធ្លាប់អោបក្រសោបជាប់ទ្រូង មកធើ្វទង្វើបែបនេះចិត្តក៏រំភើបសប្បាយភ្លេចរបស់ទង្វើដែលគេធ្លាប់ធើ្វដាក់ខ្លួនកាលពីមុន ទើបលាក់ស្នាមញញឹមនៅលើមុខមិនបាន គេឈរញញឹមគិតដល់ម្ចាស់បាច់ផ្កា ភ្លាមនោះ

គ្រឺងៗ គ្រឺង

សំឡេងទូរស័ព្ទបន្លឺឡើងfotរហ័សលូកយកទូរស័ព្ទមកចុចទទួល

( សួរស្តីបាទ ត្រូវការកម្មង់នំមែនទេ?) គេសួរឡើងដោយសម្លេងស្រទន់ព្រោះគិតថាជាភ្ញៀវខលកម្មង់នំ

( អត់ទេបាទ ចង់កម្មង់បេះដូងម្ចាស់ហាងវិញលក់ដែរទេបាទ? ) អ្នកម្ខាងទៀតឆ្លើយមកវិញទាំងច្រលើប ស្តាប់តែសម្លេងស្គាល់អត់ពោះវៀនម្ចាស់សម្លេងគេស្គាល់ច្បាស់ណាស់ច្បាស់ជាងថ្ងៃទៅទៀត គ្មានអ្នកណាទេគឺgemនឹងឯងដែលហ៊ានបោះសម្តីបែបនេះមកកាន់គេឡើយ មានតែមួយនឹងឯង

( គ្មានបេះដូង បេះត្នោតលក់អោយទេ មិនមែនមន្ទីរពេទ្យផ្តល់បេះដូង )

( អៅខកចិត្តណាស់! បើអត់បេះដូងចុះមាត់ម្ចាស់ហាងផ្អែមដូចនំដែរទេ? ខ្ងុំចង់ភ្លក់ ) មិនអោយចាញ់ចិត្តgemនិយាយលេបខាយនាយល្អិតបន្តទៀតទាំងច្រលើប ជ្រុញថាញ៉ែម្តងទៀតហើយដាក់អោយស្ងាត់មាត់ម៉ង

( ភ្លក់ក្បាលលោកស្អី! មិនមែនសម្លរកកូរ ចង់ភ្លក់ទៅរកកន្លែងផ្សេង ) លឺសម្តីនាយក្រាស់fotសឹងទៅទះអោយបែកមាត់ដល់ផ្ទះ ស្តាប់សម្តីគេចុះ! មិនដឹងជារៀនមកពីណា

( នេះfotថាខ្លួនឯងទេខ្ងុំមិនបានថា ) សម្តីធម្មតាហីៗតបមកវិញស្ទើរអោយអ្នកស្តាប់មិនដឹងត្រូវនិយាយថាមិចជាមួយ។យី! ខុសឯងទៀត
ទើបចុចបិទមិនតបតជាមួយទៀត អារម្មណ៍ល្អមុននេះរលាយដូចទឹកកកត្រូវថ្ងៃ fotដើរចូលផ្ទះទាំងមុខក្រម៉ូវខឹងចិត្តនិយាយមិនឈ្នះតាបិុតារានិករស្អីគេនឹង
______________

Lost in love with ex-boyfriendWhere stories live. Discover now