ភាគ9

201 18 2
                                    

Dean:ចេញទៅ....ចេញទៅ...(រុញwinnerចេញដោយការភ័យខ្លាច)

Winner:ខ្លាចហើយមែនទេ?ខ្លាចខ្លាំងណាស់ណាស់មែនទេ?(និយាយឱនទៅរកdeanបន្តិចម្ដងៗ)

Dean:winnerចេញទៅ!

Winner:ខ្លាចគេបានមកឃើញមែនទេ??

Dean:មែនហើយ! លោកជួយផ្ដល់តម្លៃនិងកិត្តិយសដល់ខ្ញុំនិងអ្នកថ្មីរបស់ខ្ញុំផង!

Winner:ស្រលាញ់វាណាស់មែនទេទើបភ្លេចបង ទើបព្យាយាមចាកចេញនិងគេចមុខពីបង?

Dean:មានហេតុផលអីដែលខ្ញុំត្រូវឆ្លើយប្រាប់លោក?

Winner:ចង់បានហេតុផលមែនទេបងនិងធ្វើឱ្យវាមានហេតុផលច្បាស់លាស់ព្រោះថាចាប់ពីថ្ងៃនេះទៅបងជាប្តីរបស់អូន!

Dean:អត់ទេ...ចេញទៅ....winnerខ្ញុំសុំអង្វរ..(លើកដៃសំពះសុំអង្វរគេ)

Winner:ហឺស...ពេលនេះអូនចេះសុំអង្វរបងដែរ?ចុះពេលដែលបងយំអង្វរឲ្យអូនកុំចាកចេញពីបងអូនមានដឹងឮដែរទេ?អូនចាកចេញដោយមិនបន្សល់ទុកសូម្បីតែពាក្យលាមកកាន់បង!បេះដូងអូនសាងពីអីហាស៎dean!!(ស្រែកខ្លាំងៗដាក់dean)

Dean:....(បានត្រឹមតែសម្រក់ទឹកភ្នែកមិនអាចតបតអ្វីបានទោះខ្លួនចាកចេញពីគេក៏ដោយសារតែអនាគតរបស់គេដែរព្រោះតែម្ដាយគេមិនពេញចិត្តខ្លួនទោះបីជាពេលនេះគាត់បានលាចាកលោកព្រោះតែជំងឺហើយក៏ការពិតមិនអាចនិយាយចេញបានព្រោះបើនិយាយចេញមកគេនិងគិតថានិយាយមួលបង្កាច់ម្ដាយគេដែលស្លាប់ទៅហើយ)

Winner:ហេតុអីមិនឆ្លើយ!...ឆ្លើយមក...ឆ្លើយថាអូននៀគជាមនុស្សដែលស្រឡាញ់តែខ្លួនឯង!

Dean:ត្រូវហើយខ្ញុំស្រលាញ់តែខ្លួនឯង..លោកចេញពីខ្ញុំទៅមករកអីទៀត!

Winner:អូនមានដឹងទេ3ឆ្នាំមកនេះបងរងចាំអូនរាល់ថ្ងៃ..បងសង្ឃឹមថាថ្ងៃណាមួយយើងនិងបានជួបគ្នាម្ដងទៀត...បងនិងសួរអូនឲ្យច្បាស់ថាហេតុអីក៏អូនចាកចេញពីបង បើរាល់ថ្ងៃយើងល្អនិងគ្នាណាស់ បងរងចាំអូនដោយមិនយកអ្នកណាផ្សេងទេបងទន្ទឹងចាំអូនរាល់ថ្ងៃតែហេតុអីក៏អូនធ្វើបែបនេះដាក់បង!

Dean:ខ្ញុំមិនបានប្រាប់ឲ្យលោកចាំទេ..លោកយកអ្នកផ្សេងទៅចាកចេញពីខ្ញុំទៅ...ខ្ញុំអាក្រក់ខ្ញុំគ្មានភាពស្មោះត្រង់ជាមួយលោកទេហើយតាមដែលខ្ញុំចាំបានលោកមិនចូលចិត្តរបស់សល់ពីគេឬដដែលគេទេ ហើយខ្ញុំនេះហើយគឺជារបស់ដដែលគេសម្រាប់លោកណាwinner!

វង្វេងស្នេហ៍មួយរាត្រី(ចប់)Where stories live. Discover now