ភាគ18

234 14 2
                                    

ពេលយប់មកដល់wayនៅផ្ទះម្នាក់ឯងយ៉ាងកំសត់ចេញមកឈរនៅយ៉រខាងក្រៅជាមួយអាវសស្ដើងនិងខោខ្លីត្រឹមភ្លៅ សម្លឹងមើលទៅផ្កាយលើមេឃ

Way:ខ្ញុំនេះអីក៏ល្ងង់ម្ល៉េះណ៎ បែរជាទៅស្រលាញ់មនុស្សបែបនោះ..សម្រាប់គេខ្ញុំគ្រាន់តែជារបស់លេងដែលគ្មានតម្លៃចង់បោះចោលក៏បោះចោលនឹកឃើញចង់លេខក៏រើសមកលាងទឹក ដល់លែងត្រូវការក៏ចោលក្នុងធុងសំរាមម្ដងទៀត....(អោបដៃជាមួយនិងការឈឺចាប់និងការខកចិត្ត)

Pete:នឹកបងហ៎...(លូកដៃអោបចង្កេះរបស់wayពីក្រោយធ្វើឲ្យwayភាំង តើនេះជាការស្រមើស្រមៃរបស់គេឬពិត?)

Way:នេះខ្ញុំដល់ថ្នាក់ស្រមើស្រមៃឃើញលោកផងហី?(ញីភ្នែករបស់ខ្លួនឯងម្ដងហើយម្ដងទៀត)

Pete:មិនមែនជាការស្រមើស្រមៃទេ!(ចាប់ដៃរបស់wayកុំឲ្យញីភ្នែកទៀត)

Way:ហ្អើយ...លោកចូលមកដោយរបៀបណា?(ភ្ញាក់ព្រឺតរើចេញពីគេតែគេអោបជាប់)

Pete:ផ្លោះរបងចូលមកយ៉ាងម៉េចឡូយទេ...(ធ្វើមុខយ៉ាងឌឺដើម្បីបានចូលរកកូនក្រមុំគេpeteសុខចិត្តផ្លោះរបង)

Way:ចោរៗៗ..ជួយផងចោរចូលផ្ទះ...(ស្រែកយកៗ)

Pete:ឈប់ៗៗ(យកដៃខ្ទប់មាត់របស់way)

Way:ហឹមៗៗ(ព្យាយាមរើឲ្យpeteដកដៃចេញ)

Pete:ហាមស្រែកមិនចឹងទេ...បងនិងធ្វើឱ្យអូនដើរចេញក្រៅផ្ទះមិនបានរាប់ខែមិនខានទេ  អូនដឹងច្បាស់ហើយថាបងហ៊ាននិយាយហ៊ានធ្វើ!

Way:...(ស្ងាត់ជ្រៀប)

Pete:ឆ្លាត...(ប្រលែងដៃចេញពីមាត់របស់way)

Way:ចេញពីផ្ទះរបស់ខ្ញុំឥឡូវនេះ!

Pete:ដេញប្ដីចេញពីផ្ទះបែបនេះមិនល្អទេ!

Way:ប្រពន្ធឆ្កួតយ៍ស្អី...ខ្ញុំនិងលោកគ្មានស្អីពាក់ព័ន្ធគ្នាទៀតទេចេញពីផ្ទះខ្ញុំឥឡូវនេះភ្លាមទៅមុននិងខ្ញុំខលហៅប៉ូលិសចាប់!

Pete:អូនហ៊ាន?

Way:ហេតុអីខ្ញុំមិនហ៊ាន?

Pete:អូនមិនខ្លាចថានិងមានរឿងអ្វីកើតឡើងលើអូនមុនប៉ូលិសមកដល់ទេហី?

Way:លោកមិនអាចធ្វើស្អីខ្ញុំកើតទេ!

Pete:សាកទេ?បងអាចធ្វើរឿងខ្លះហើយបង្ហាញវាដល់បងប្រុសរបស់អូនឱ្យវាបានឃើញច្បាស់ៗកុំឲ្យគ្រាន់តែឮការនិយាយ

វង្វេងស្នេហ៍មួយរាត្រី(ចប់)Where stories live. Discover now