រវាងយើង

132 17 2
                                    

     នៅក្នុងសង្គមបច្ចុប្បន្នយើងនេះពោពេញទៅដោយការរើសអើងវណ្ណៈ ពួកគេរស់នៅតាមឋានៈរបស់ពួកគេរៀងៗខ្លួន ឋានៈអ្នកមានអភិជនពួកគេរស់នៅក្នុងផ្ទះដ៏ប្រណឹតៗអគារធំៗឬក៏ condos ផ្ទាល់ខ្លួនរបស់ពួកគេ រួមជាមួយលុយវា៉ល់លានរបស់គ្រួសារពួកគេនីមួយៗ ផ្ទុយស្រឡះពីឋានៈអ្នកក្រដែលពួកគេខំប្រឹងរកស៊ីទងព្រឹកទាំងយប់ដើម្បីតែដូរជាមួយនឹងបាយបីពេលរបស់ពួកគេ

" អួយ~អួយ " សម្លេងស្រែកដោយក្ដីឈឺចាប់របស់មនុស្សម្នាក់ដែលកំពុងតែត្រូវគេវាយដំយ៉ាងសន្អឹកដោយសារតែគេបានធ្វើខុស

" យើងឲ្យឯងទៅទាបំណុលពីគ្រួសារ korapat តែនេះជាស្អី ~ ជាស្អីរបស់ឯងហាស គ្មានបានលុយមកសូម្បីតែមួយបាតអញ្ចឹងហ្អេស ~" សម្ដីស្ដីបន្ទោសរួមជាមួយកំហឹងបានធ្វើឲ្យ ohmpawattដែលជាកូនប្រុសរបស់អភិជនម្នាក់នៅក្នុងចំណោមឯទៀតវាយដំយ៉ាងខ្លាំងទៅលើអ្នកដែលទៅទាបំណុលមិនបាន

" ឲ្យខ្ញុំសុំទោសចៅហ្វាយ ខ្ញុំបានទារពីពួកវាហើយតែពួកវាគ្មានប្រាក់ឲ្យពួកយើងទេចៅហ្វាយ " អ្នកដែលត្រូវគេវាយដំស្ទើរស្លាប់នោះបានលូនមកអោបជើងនាយក្រាស់ដើម្បីសុំការអង្វរករមិនមែនគេមិនទានោះទេតែគ្រួសារនោះគ្មានប្រាក់ឲ្យមកពួកគេ

" គ្មានប្រាក់អញ្ចឹងហ្អេស ~" ohm ប្រលះនាយនោះមួយជើងធ្វើឲ្យបែកមាត់ហូរឈាមសន្លប់ភ្លាមៗ

" យកវាចេញឲ្យបាត់ពីមុខយើងទៅ "ohm នាយអង្គុយលើសាឡុងទាំងក្ដៅក្រហាយព្រោះគ្រួសារ korapat ជំពាក់បំណុលរបស់គេមិនតិចនោះទេ តែនាយក៏មិនដឹងធ្វើយ៉ាងម៉េចដែរព្រោះឲ្យតែនាយបញ្ជាកូនចៅទៅលើកណាក៏មិនដែលប្រាក់មកដែរ ។

     Ohmpawatt ជាកូនច្បងហើយក៏ជាអ្នករកស៊ីវ័យក្មេងផងដែរគេស្នងដំណែងពីគ្រួសាររបស់គេ អាយុទើបតែ28ឆ្នាំនោះទេប៉ុន្តែនាយអាចរកប្រាក់រាប់ពាន់លានដុល្លាព្រោះតែភាពវ័យឆ្លាតរបស់នាយ ហើយនាយក៏មានប្អូនប្រុសម្នាក់ផងដែរតែគេមានចរិកខ្មើតក្រអើតក្រទមមិនកាចឃោឃៅដូចជា ohm នោះឡើយ។

    និយាយពីក្មេងប្រុសម្នាក់ដែលកំពុងតែដើរចេញពីកន្លែងធ្វើការមួយកន្លែងទាំងពាក់ឯកសណ្ឋានជាសិស្សសាលានៅឡើយ  គេកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្រោយពីបញ្ចប់ការងារជាអ្នករត់តុហើយ

រវាងយើង Where stories live. Discover now