Pete:ប៉ាម៉ាក់....ហឹកៗៗ(ស្រែកយំមមីមមើព្រោះតែយល់សប្ដិឃើញនូវថ្ងៃដែលឪពុកម្តាយត្រូវគេបាញ់សម្លាប់នៅនិងមុខចំណែកខ្លួនមិនអាចជួយអ្វីបានក្រៅពីលាក់ខ្លួនពួនមើលពីក្នុងទូខោអាវព្រោះថាកាលនោះនៅក្មេងពេកវ័យទើបតែ11ឆ្នាំយកដៃខ្ទប់ត្រចៀកប្អូនប្រុសដែលទើបតែមានអាយុ5ខែ ការឈឺចាប់មួយនេះដក់ជាប់ក្នុងក្រអៅបេះដូងមករហូតចងចិត្តក្លាយជាគុំនំ)
Way:បងកើតអី??(ត្រូវភ្ញាក់ឡើងភ្លាមៗពេលឮpeteយំ)
Pete:បងយល់សប្ដិអាក្រក់....
Way:យល់សប្ដិថាម៉េច??
Pete:បំភ្លេចចោលទៅ...
Way:ហ៊ឹម....(ដកដង្ហើមធំ)
Pete:wayហា៎...យើងរៀបការជាមួយគ្នាទៅបងចង់ឲ្យអូនដាស់បងពេលដែលបងយល់សប្ដិអាក្រក់បែបនេះ(ចាប់ដៃwayថ្នមៗ)
Way:រឿងនេះអូនមិនអាចនិយាយបានទេ
Pete:ហេតុអី??អូនមិនស្រលាញ់បងទេឬ?
Way:មិនមែនចឹងទេ គឺអូនមិនដឹងថាប៉ាយល់ព្រមឬក៏អត់ផង អូនមិនហ៊ានសម្រេចចិត្តដោយខ្លួនឯងទេ
Pete:អូនមកនៅជាមួយបងនៅខុនដូគាត់មិនដឹងទេ???
Way:អូនមិនបានប្រាប់គាត់ទេ ដឹងតែប្អូនប្រុសរបស់អូន
Pete:បងយល់ហើយ អូនគ្រាន់តែយកបងកំដរ..(បែរខ្នងដាក់way)
Way:pete...កុំចឹងអី(អោបpeteពីក្រោយលួងលោម)
Pete:ណ្ហើយចុះ...បើអូនគិតចឹងបងមានតែចាកចេញ!
Way:កុំចឹងអី!បងក៏ដឹងដែរថាអូនស្រលាញ់បងខ្លាំងប៉ុណ្ណាប៉ុន្តែប៉ាអូនគាត់កាចខ្លាំងណាស់អូនម៉េចនិងហ៊ានទៅ
Pete:ចង់នៅបែបនេះដល់ពេលណា?យើងស្រលាញ់គ្នាក៏មកយូរដែរហើយ!
Way:ហ៊ឹម....ចឹងស្អែកនេះបងទៅនិយាយជាមួយគាត់ទៅ(ដោយខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ក៏ព្យាយាមធ្វើចិត្តឲ្យក្លាហានក្នុងការបង្ហាញទៅគ្រួសារ)
Pete:បាទ..បែបនេះទើបគួរឲ្យស្រឡាញ់(បែរមកវិញហើយក៏ថើបway ផ្ដួលwayយ៉ាងថ្នមៗដោយមាត់នៅតែថើបជាប់រហូត)
Way:peteឈប់....pete....(ដាស់ខ្លួនឯងចេញពីអារម្មណ៍ពុះកញ្ជ្រោលហើយក៏ច្រានpeteចេញ)