ភាគ9

172 15 4
                                    

Pete:គ្មានសូម្បីតែបន្តិចព្រោះថាបងរស់នៅជាមួយអូនមករហូតនេះបងរស់នៅដោយភាពស្អប់ខ្ពើម

Way:ចឹងបងត្រូវការអ្វីឲ្យប្រាកដ បងចង់បានជីវិតអូន?ឬក៏បងចង់បានជីវិតប៉ាអូន???មួយណាដែលទៅធ្វើឲ្យបងពេញចិត្ត????

Pete:ប្រាកដជាជីវិតឃាតករហើយនិងការឈឺចាប់របស់វាហើយ!អូននិងធ្វើឱ្យបងមែនទេ?

Way:ហឺសៗ....បងពិតជាមិនដឹងទេឬ?បងទទួលបានវាយូរហើយមកមួយអាទិត្យហើយណាpete

Pete:មានន័យថាម៉េច?

Way:ប៉ាអូនគាត់លាចាកលោកហើយ គាត់ដឹងដំណឹងបាត់ខ្លួនរបស់អូនភ្លាមសម្ពាធឈាមគាត់ក៏ឡើងខ្ពស់គាត់បានទៅចោលអូនហើយ សូម្បីតែnorthក៏នៅមិនទាន់ដឹងព្រោះគេមិនបានទៅផ្ទះ1ខែហើយ អូនទើបតែដឹងនៅពេលដែលអ៊ុំមេផ្ទះខលចូលអម្បាញ់មិញ....បងចង់បានអ្វីទៀតទៅpete បងជួយប្រាប់អូនផង....ដូច្នេះបងអាចសម្លាប់អូនបានហើយមែនទេpete(ស្រែកខ្លាំងៗដោយទឹកភ្នែក គេឈឺចាប់កាយមិនសូវអីទេតែឈឺចាប់ផ្លូវចិត្តនេះស្ទើរឆ្កួតទៅហើយនេះបើnorthដឹងថាប៉ារបស់គេស្លាប់នោះមិនដឹងថាគេនិងទៅជាយ៉ាងណាទេ)

Pete:មិនពិតទេ....វាមិនគួរណាងាប់ងាយដល់ម្លឹងទេវាគួរតែដឹងដំណឹងដែលកូនវាក្លាយជាបែបនេះសិន...វាមិនអាចទេ!

Way:សម្លាប់អូនមកបងគ្មានអ្វីដើម្បីបញ្ឈឺទៀតហើយ បញ្ចប់គុំនំបងត្រឹមជីវិតអូនទៅpete..,

Pete:ផាច់...ឈប់និយាយទៅ!(ទះwayយ៉ាងខ្លាំងព្រោះតែwayទាមទារឲ្យគេសម្លាប់រហូតវាធ្វើឲ្យគេធុញ)

Way:បងមិនស្រលាញ់អូន បងមិនត្រូវការអូនបងទុកអូនធ្វើអី?ឬក៏បងទុកគ្រាន់តែពេលដែលបងខឹងអ្នកមកហើយក៏វៃអូនរំសាយអារម្មណ៍....អូនពិតជាសុំអង្វរបងសម្លាប់អូនទៅ អូនរស់នៅទៀតមិនបានទេប៉ាទៅចោលអូនហើយ ប្អូនក៏មិនដឹងទៅណា ជីវិតខ្លួនឯងពេលនេះជាឧបករណ៍រំសាយអារម្មណ៍អូនពិតជាវេទនាណាស់ អូនមិនបានដឹងរឿងការស្លាប់របស់ឪពុកម្តាយបងទេអូនមិនបានដឹងអ្វីទាល់តែសោះគ្រាន់តែអូនកើតក្នុងគ្រួសារមួយនេះ អូនដឹងថាកំហុសរបស់ប៉ាពិតជាអាក្រក់មិនអាចលើកលែងដូច្នេះហើយបងសម្លាប់អូនម្នាក់ទៀតទៅដើម្បីឲ្យគុំនំបងរំសាយបាត់

Pete:ឈប់ឆ្កួតទៅបានទេ! អូនគិតថាបើអូនស្លាប់ហើយប្អូនរបស់អូនរួចខ្លួនមែនទេ?

Way:អូនដឹងថាបងមិនដោះលែងគេទេ ចឹងហើយទើបអូនសុំប្ដូរមកជាជីវិតរបស់អូនវិញ...កាលពីមុនបងគ្រាន់តែចង់បានការឈឺចាប់និងជីវិតប៉ាអូនឥឡូវបងទទួលបានហើយ ចំណែកកំហុសរបស់northអូនសុំជាអ្នកសង ជីវិតអូនឲ្យទៅបងហើយ

Pete:ហេតុអីក៏អូនល្ងង់យ៉ាងនេះ!(សម្លុតwayខ្លាំងៗ)

Way:អូនត្រៀមរួចរាល់ហើយសម្លាប់អូនមក!(បិទភ្នែកទទួលយកការស្លាប់)

Pete:ហ៊ឹម....(ដកដង្ហើមធំហើយក៏អោបwayហើយបោះចោលកាំភ្លើងនៅក្នុងដៃនោះចេញ)

+កាត់មកខាងnorthពេលនេះគេបានដឹងដំណឹងប៉ារបស់គេហើយ គេស្ទើតែឆ្កួតទៅហើយពេលនេះគេពិតជាឈឺចាប់ណាស់ទៅរកបងប្រុសក៏មិនឃើញឥឡូវក៏មកដឹងថាប៉ាស្លាប់ទៀត

North:ព្រោះតែវា! អាចង្រៃឯងមិនសមរស់នៅទេ!

Sonic:ខ្ញុំមិនដឹងរឿងអីទេ....លោកធ្វើបែបនេះហើយលោកគិតថាលោកគេចពីប៉ូលិសបានឬ?បើខ្ញុំស្លាប់លោកក៏និងជាប់គុក!

North:យើងក៏ស៊ូជាប់គុកឲ្យតែយើងបានសម្លាប់បងប្អូនដ៏ថោកទាបរបស់ពួកឯង!

Sonic:បងប្រុសមិនមែនជាមនុស្សគ្មានហេតុផលទេបើគាត់ធ្វើបែបនេះប្រាកដជាមានហេតុផល!

North:ហេតុផលថោកទាបសម្លាប់ធ្វើបាបអ្នកដទៃនិងមែនទេចឹងបើយើងវៃឯងឬក៏យកឯងឲ្យពួកអាខាងក្រៅនោះក៏យើងមានហេតុផលរបស់យើងដែរ(នៅខាងក្រៅតំបន់គេនៅពោពេញដោយពួកក្មេងទំនើងនិងមនុស្សរោគចិត្តច្រើនណាស់បើប្រលែងអ្នកណាម្នាក់ឲ្យទៅពួកវាប្រាកដជាមានសភាពរស់ពិបាកជាងស្លាប់មិនខានទេ)

Sonic:កុំអី....(គ្រាន់តែឮចឹងចាប់ផ្ដើមញ័រខ្លួនតែម្ដងខិតក្រោយម្ដងបន្តិចៗ)

North:យើងស្អប់គ្រួសារឯងបំផុតហើយ!(ទាញដំបងដែលមើលទៅធំគួរសមមក)

Sonic:អត់ទេកុំធ្វើអីខ្ញុំ....ហឹកៗៗ...ខ្ញុំសុំអង្វរ..ខ្ញុំធ្វើអីក៏បានដែរកុំធ្វើបាបខ្ញុំអី....(ស្ទុះទៅសំពះបាតជើងរបស់គេសុំអង្វរគេកុំឲ្យធ្វើបាបខ្លួនអី)

North:..ឌឹប.....ឌឹប...(មិនមាត់សម្លឹងមុខរបស់sonicដោយឈាមត្រជាក់វៃទៅលើsonicជាច្រើនដំបង)

Sonic:ហឹកៗ...អូយ...អ្នកណាក៏បានដែរជួយខ្ញុំផង....ហឹកៗៗ...ជួយផង...(ស្រែកឲ្យជួយដោយសម្លេងខ្សោយៗស្ដាប់ស្ទើរតែមិនឮ)

North:ឯងមិនបាច់រស់នៅទេ!យើងសម្លាប់ឯងហើយយើងនិងទៅសម្លាប់បងប្រុសរបស់ឯងបន្ទាប់!

Sonic:ហឹកៗ...អូយ....ជួយផង....

North:ងាប់ទៅ!

រៀបការព្រោះគុំនំ(ចប់)Kde žijí příběhy. Začni objevovat