ភាគទី១១: ការពារបេះដូង

401 6 1
                                    

មកហើយៗ-ខ្លី-ខ្លឹម-ញាក់!
#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី១១៖ការពារបេះដូង

“អ្នកនាងខ្ពង់ខ្ពស់….ទីនេះកន្លែងជួសជុល…បើមិនពេញចិត្តដើរចេញបាន” អ្នកប្រុសអេឌែន នាំខ្លួនដែលចំហរឆ្វែលខាងលើ ប្រឡាក់ដោយប្រេងខ្មៅៗបន្តិចបន្តួច ជាប់លើផែនទ្រូងមាំដែលរមួលដោយសាច់ដុំកងៗ បង្ហាញឲ្យអ្នកនាងរូបស្រស់ឈរមើល ចំហរមាត់ធ្លុង ភ្នែកបើកធំៗប៉ុនពងមាន ។

“….” ខេត ទៅជាគាំអណ្ដាត ផ្ទៃមុខក្ដៅភាយៗ កែវភ្នែកៗដូចកូនតុក្តតា បែរជាមិនអាចដកទៅណារួចពីររូបរាងស្រស់សង្ហារនៅចំពោះមុខ ។

“បិទមាត់ទៅ! ប្រយត្ន័ចំហាយប្រេង ចូលពោះកាត់ពោះវៀនខ្ទិច!” ទាល់តែអេឌែន យកដៃបក់នៅចំពោះមុខ ទើបខេតទាញស្មារតីមកវិញ តែនាងក៏មានអារម្មណ៍អាម៉ាស់ខ្លាំងណាស់ ព្រោះក្នុងនេះមានសុទ្ធតែមនុស្សប្រុស

“មនុស្សថោកទាប! ចំជាអត់សណ្ដាប់ធ្នាប់មែន មកដោះអាវអីនៅកណ្ដាលវាលបែបនេះ”

“នេះជាកន្លែងរបស់ខ្ញុំ…នាងជាអ្នកចូលមកដោយខ្លួនឯងតើ!” គេនិយាយជាមួយនាងហើយ ក៏បែរខ្លួនយកកន្សែងសើម ទុកលើឡាននោះមកជូតខ្លួនជម្រះប្រេងចេញបណ្ដោះអាសន្នសិន ដោយឡែកស្នាមញញឹមអស់សំណើចក៏បានបង្ហាញចេញមកពេលឃើញមុខក្រហមរបស់នាង ។

“មិនចង់និយាយជាមួយលោកទេ…តែ…ហេតុអីបានជាលោកឯងធ្វើបែបនេះ?” ខេត មិនចង់ចំណាយពេលយូរជាមនុស្សអត់របៀបនេះយូរ ទើបនាងបានចាប់ផ្ដើមនិយាយពីគោលបំណងវិញ ទាំងក្នុងចិត្តនៅអៀនគេនៅឡើយ តែអេឌែន បែរជាមិនយល់ពីអ្វីដែលនាងសួរគេទេ
“បែបនេះ? បែបណា?”

“លោកឯងធ្វើអីមានដឹងខ្លួនទេ?” ខេតធី ទ្រាំលែងបានឆេះឆួលកំហឹងពេញទ្រូង ស្រែកឲ្យគេខ្លាំងៗ ស្ទើរតែខ្ទរបែកក្រដាសត្រចៀកអ្នកឈរមើលហើយ គេធ្វើជាមិនដឹង ចង់ឲ្យនាងនិយាយថា គេចូលទៅផ្ទះនាង សុំនាងរៀបការអញ្ចឹងទើបយល់មែនទេ?

“ចេញទៅក្រៅនិយាយគ្នាវិញ…កូនចៅខ្ញុំនឹងតក់ស្លុតបើនាងនៅទីនេះ” អេឌែន ងក់ក្បាល ដូចយល់ពីន័យនាងហើយ ទើបយកដៃខ្មៅៗប្រឡាក់ប្រេងមកចាប់ដៃសស្អាត បែបនេះកាន់តែធ្វើឲ្យខេតធីស្រែកលើសដើម

Part-II, ម្ចាស់គ្រងបេះដូងភ្លើង វគ្គI&II (On going)Where stories live. Discover now