EP13

144 5 3
                                    

Ep13

+មួយថ្ងៃទៅមួយអាទិត្យ មួយអាទិត្យទៅមួយខែ មួយខែឈានចូលជិតមួយឆ្នាំ ពេលវេលាពិតជាលឿន
រយៈពេលTaeចូលមក ក្បែរjeon គឺជិតមួយឆ្នាំ ភាពស្និទ្ធស្នាល រវាងjeonនិងTae ហើយនិងអ្នកផ្ទះព្រមទាំងកូនចៅ កាន់តែចុះសម្រុងគ្នា គ្មានអ្នកណា សង្ស័យនៅវត្តមានរបស់Taeទៀតឡើយ គ្រាន់តែដឹងថា ជាក្មេងដែល របស់ម្ចាស់ពួកគេស្រលាញ់ស្មើរជីវិត គ្មានអ្វីស្មើ អ្នកណាប៉ះក៏បាន។

ពេលថ្ងៃត្រង់ កំលោះតូច tea កំពុងតែ និយាយគ្នាលេងសប្បាយជាមួយ អ្នកបំរើក្នុងផ្ទះjeon បរិយាកាស សប្បាយរីករាយ គ្មានឡើយទុក្ខកង្វល់ កំពុងនិយាយៗ។

Taeងាកមើលឆ្វេង មើលស្ដាំ រួចក៏សួរទៅអ្នកមើលថែរផ្ទះរបស់jeon <<និយាយអញ្ចឹង! ... អ្នកមីញ អ្នកផ្ទះjeon ទៅណាអស់ហើយ មិនដែលឃើញគ្រួសាររបស់គាត់សោះ ផ្ទះធំយ៉ាងនេះនៅតែឯងទេ...រីមួយពួកគាត់ រស់នៅផ្សេងគ្នា?>> នេះជាសំនួរ គ្មានចម្លើយដែលរាងតូច ចង់ដឹង គេព្យាយាមសើបគ្រប់យ៉ាងពីjeon ប៉ុន្តែរឿងគ្រួសារ របស់jeonរាងតូចបែរជាគាំង សើបមិនទៅមុខសោះ។

អ្នកបំរើស្ងាត់មួយស្ទុះ មើលទៅមុខTae ដោយគ្មានភាពជឿជាក់
មិនហ៊ាននិយាយរឿងអ្វីទាក់ទងនិងម្ចាស់
<<ហ្មឹម!..ណែក ...លោកjeon ណែក! ...គ្រួសារ គាត់គឺ..គឺ..!>>
រាងតូចផ្ទាងចាំស្ដាប់ អ្នកកំពុងនិយាយរឿងប្រាប់ខ្លួន ខណៈពេលនោះjeonមកពីធ្វើការល្មម អ្នកដែលនៅឈរ ក្បែររាងតូច កាលបើឃើញម្ចាស់មក ក៏ឈប់បន្តសន្ទនា ភ្លាមៗ
អោនមុខចុះភ្លេត ហើយក៏ស្ងាត់មាត់។

Taeគេក្រឡេក មកក្រោយ ឃើញមាឌធំ ក៏សន្ទុះរត់ទៅឱបមាឌធំ ដូចមនុស្សខានជួបគ្នាយូរចឹង ទឹកមុខរបស់រាងតូចមិនស្រស់សោះ (កាយវិការឱបយ៉ាងផ្អែមល្ហែម) ពេញដោយការថើប ញីញួក គ្មានសល់សព្វផ្ទៃមុខរាងតូច
Jeon<<មានរឿងអី? អ្នកណាធ្វើឲ្យអារម្មណ៍មិនល្អមែន?>>

<<គ្មានទេ ! jeon ខ្ញុំស្រលាញ់លោក>>

មាឌធំឮពាក្យមួយមាត់នេះហើយអស់សំណើច ទាំងភ្ញាក់ផ្អើល នេះនៅជាមួយគ្នាឡើងម៉ាយូរ ជិតនិងដាច់ឆ្នាំទៀតហើយ ទើបតែឮពាក្យថា ស្រឡាញ់ពេញៗមាត់
<<ស្អីចេះ! ថ្ងៃនេះកើតអី?......>>jeon លើម្រាមដៃឡើងស្ទាបក្បាល អ្នកកំពុងតែឱបខ្លួន
<<....(ដៃទាំងពីពេញកំលាំង ចាប់ត្រកងមុខតូចៗ របស់អ្នកសង្សា )...មានលេបថ្នាំអីខុសទេដឹង>>

បំលែងកាយ ប្រែស្នេហ៍ 🖤🤍 (BL)Tahanan ng mga kuwento. Tumuklas ngayon