ភាគ២ ផ្ដាច់ទំនាក់ទំនង

159 19 1
                                    

    ស្អែកឡេីង
ពេលព្រឹកព្រះអាទិត្យរះចែងចាំងពណ៌មាស
ក្រហមច្រាលពេញផ្ទៃមេឃ នៅក្បែរមាត់
បង្អួចមានកូនចាបតូចៗមកច្រៀងរាំយ៉ាង
ពិរោះដាសអោយក្មេងផ្ដេីមដឹងខ្លួនឡេីងមក។
ម្រាមស្រឡូនលេីកមកញីភ្នែកតិចៗតាម
ទម្លាប់ក្មេងគេងយូៗ មួយស្របក់កចាប់ផ្ដេីម
ភ្ញាក់ស្មាតី

«អុះ!!ឯងនៅណានឹងអាមីន?»កាលបេីភ្ញាក់
ខ្លួនពីងងុយហេីយ ក្មេងកស្ទុះងេីបធ្វេីង៉េមង៉ាម ងាកឆ្វេងងាកស្ដាំរកមេីលមនុស្សជុំវិញខ្លួន។តែ
អ្វីដែលឃេីញ មានតែសម្បកបន្ទប់ដែលបាន រៀបចំយ៉ាងប្រណិតជាមួយដេគ័រសលាយខ្មៅ
នឹងប្រផះយ៉ាងត្រជាក់ភ្នែក។ស្ដាយណាស់ក្នុងបន្ទប់នេះពុំមាននរណាម្នាក់ធ្លាប់បានឃេីញនូវ
ដិតភាពមួយនេះឡេីយព្រោះម្ចាស់បន្ទប់ជាមេសម្ពាន់យ៉ាគូសារ។

   ក្រាក!!!
ស្របពេលដែលក្មេងង៉េមង៉ាម ម្ចាស់មាឌឌាំង
ដូចដំរីករុញទ្វាចូលមកជាមួយសម្លៀកបំពាក់
ថ្មីមួយឈុតនៅក្នុងដៃ បបូមាត់គេបង្ហាញស្នាមញញិមទៅកាន់ក្មេងបែបស្រទន់ តែក្មេងដែល ងេីបអង្គុយងីងេីនោះបែជាអៀនមុខក្រហមទៅវិញ។
«ភ្ញាក់លឿនម្ល៉េះ គេងមិនស្កប់ឬ?»
សំនួរដែលទទួលបាន ប្រៀបដូចជាលោក
ប៉ាសួរទៅកូនខណៈពេលដែលកូនគេងមិន
ឆ្អែត។

«អ-អត់ទេ គឺគេង គេងលក់ស្រួលតេី»
ក្មេងតបដាច់ៗ មិនចាប់អារម្មណ៍ខោអាវលេី
ខ្លួនឡេីយ។
«ងូតទឹកប្ដូខោអាវសិនទៅ នឹងបានញាំបាយ»
ស្អីគេ??ងូតទឹករួចញាំបាយជាមួយគេទៀត
ដូចជាស្និតពេកទេដឹង?
«??»ក្មេងធ្វេីមុខឆ្ងល់ កាលបេីឮសម្ដីគេបែប
នេះ គេនៅតែគិត គិតថាតេីគេនឹងលោកពូ
សង្ហាម្នាក់នេះធ្លាប់ស្គាល់គ្នាឬយ៉ាងណាបាន
ជានាយមេីលថែគេដូចជាមនុស្សធ្លាប់ស្គាល់
គ្នា?
•••••
ក្រោយងូតទឹករៀបចំរួច រាងល្អិតកចុះមក
ខាងក្រោមជាមួយឈុតថ្មីពណ៌ក្រហមស្រាល
បែកទឹកសមុទ្រ សាច់កំណាត់រលោងមេីល
ទៅពិតជាស្អាតគ្មានទាស់អីបន្តិច។
ជំហានយឺតៗបោះមកដល់តុអាហាដែលមាន
មនុស្សប្រុសមាឌធំអង្គុយជាមួយមនុស្សស្រី
ម្នាក់ទៀត ដែលមានវ័យស្របាលគ្នាជាលោក
ពូសង្ហា។

«ម៉ោះអង្គុយទីនេះមក»
មនុស្សចាស់បក់ដៃហៅក្មេងជាមួយការអញ្ជេីញយ៉ាងកក់ក្ដៅ ថែមទាំងងេីបឈររុញតុអោយក្មេងទៀតផង។អ្នកបម្រេីនឹងនារីដែលអង្គុយ
នៅតុបាយ នាំគ្នាសម្លឹងរឹកពារទាយាទយ៉ាគូសាដោយកែវភ្នែកងេីងឆ្ងល់ ព្រោះនេះជា
ទង្វេីដែលគ្មានកត់ត្រាក្នុងប្រវត្តរបស់មីនយ៉ុន
ហ្គីឃូដូម៉ារាស៍ទេ។

ក្រលេខមេីលទៅក្មេងវិញ គេរាងអៀនៗ
ព្រោះមិនធ្លាប់ស្គាល់មនុស្សនៅទីនេះហេីយ
ថែមទាំងត្រូវគេសម្លឹងដូចមនុស្សចម្លែកគេរាងពិបាកញាំបាយបន្តិចហេីយ។
«ហ្ហេសហេម»ដោយឃេីញក្មេងរៀបរឹកមិន
សម មនុស្សចាស់ដែលមានអំណាចកក្អកក្រ
ហេមបន្តិច ក្រោយមកអ្នកបម្រេីកនាំគ្នាចាក
ចេញដោយមិនហានងេីបមុខ។

🔞រាត្រីពណ៌ក្រហម💋Where stories live. Discover now