ភាគ១:ចាកចេញពីcomfort zone

37 9 0
                                    

ខ្ញុំឈ្មោះអង្គារសិល្ប៍ ថ្ងៃនេះគឺជាលើកដំបូងហើយដែលខ្ញុំបានឈានជើងទាំងគូររបស់ខ្ញុំចេញពីកន្លែងដែលខ្ញុំបានចាប់កំណើតនឹងបានរស់នៅអស់រយៈពេល18ឆ្នាំមកនេះ

<<ម៉ាក់!កូនលាសិនហើយណាម៉ាក់ សូមម៉ាក់ថែមទាំសុខភាពផងណា!ប៉ាក៏ដូចគ្នា>>ខ្ញុំនិយាយចេញពីចិត្ត

<<បានហើយមិនបាច់ធ្វើជាបារម្ភពីយើងទេ នៅក្នុងភ្នែករបស់ឯងមិនដែលមានយើងទេ ឯងរងចាំថ្ងៃនេះយូរហើយមែនទេ!!>>សម្តីរបស់ម៉ាក់ធ្វើអោយខ្ញុំខូចចិត្តណាស់តែខ្ញុំបានត្រឹមសំពះលាពួកគាត់ ហើយញញឹមចេញមកតិចៗ

ថ្ងៃនេះជាថ្ងៃដែលខ្ញុំត្រូវទៅបន្តការ សិក្សានៅអាមេរិក ហើយក៏មិនដឹងថាពេលណាត្រឡប់មកវិញដែរ  អាចនិយាយបានថាមិនត្រឡប់មកវិញក៏ថាបានព្រោះទៅរស់នៅសហរដ្ឋអាមេរិកគឺជាក្តីសុបន្តិរបស់ខ្ញុំតាំងពីមិនទាន់ដឹងក្តីមកម្លេះ តែមិននឹកស្មានថាអាចបានទៅដូចបំណងឡើយ

<<អង្គារសិល្ប៍ឯងអាចធ្វើបាន!ឯងត្រូវតែហ៊ានចាកចេញពីcomfort zoneមួយនេះ!កុំខ្លាចអី!!>>ខ្ញុំនិយាយលើកទឹកចិត្តខ្លួនឯង មុននឹងឡើងទៅលើយន្តហោះ

#រយៈពេល2ថ្ងៃ2ម៉ោងកន្លងផុតទៅ

ទីបំផុតយន្តហោះក៏បានចុះចត នៅពេលដែលខ្ញុំបានចុះពីយន្តហោះ វាគ្មានអ្វីក្រៅពីពាក្យថារំភើប ខ្ញុំរំភើបរហូតដល់ហៀរទឹកភ្នែកចេញមកតិចៗតាមកៀនភ្នែក មិននឹកស្មានថាខ្ញុំកំពុងតែឈរលើទឹកដីរបស់ប្រទេសមហាអំណាចនិងជាទឹកដីក្រុងNew Yorkទៀតផង

<<ព្រះអើយ!!>>ខ្ញុំខ្ទប់មាត់ហើយឧទ្ទានឡើងដោយមិនជឿភ្នែកខ្លួនឯង

<<អ្នកនាង!អ្នកនាងសូមអញ្ជើញមកខាងនេះ!>>ខ្ញុំនៅភ្លឹកស្មារតីសុខៗស្រាប់តែមានពូម្នាក់ក្នុងឯកសណ្ឋានប៉ូលិសទះស្មារបស់ខ្ញុំថ្នមៗដូចជាការដាស់ស្មារតីរបស់ខ្ញុំអោយត្រឡប់មកដូចដើមវិញ ឃើញបែបនេះលោកពូគាត់ក៏បាននាំផ្លូវខ្ញុំទៅរកកន្លែងcheck inព្រោះគាត់ស្មានតែខ្ញុំវង្វេងទិសដៅ បើនិយាយទៅវាពិតជាគួរអោយអស់សំណើចណាស់ សភាពខ្ញុំពេលនេះដូចជាមនុស្សមិនគ្រប់សតិអីចឹង ព្រោះដើរញញឹមញញែមមិនឈប់រហូតពូប៉ូសិលគាត់ឈរអែសក្បាលបែបមិនយល់ពីខ្ញុំ

ស្រមោលរបស់ខ្ញុំWhere stories live. Discover now