ភាគទី២: ស្រមោលអាថ៌កំបាំង

5 1 0
                                    

មិនយូរប៉ុន្មានខ្ញុំក៏បានរៀបចំខ្លួនរួចរាល់ហើយក៏ដើរសម្តៅទៅបន្ទប់របស់ខ្លួនវិញព្រោះមិនចង់អោយបងlisaចាំខ្ញុំយូរ

ក្រាក!

<<ឯងរៀបចំរួចហើយមែនទេ!>>គាត់សួរខ្ញុំ

<<ចាស>>

<<អីចឹង តោះយើង!>>

គាត់បាននាំខ្ញុំទៅច្រើនកន្លែងណាស់ ខ្ញុំចាំមិនអស់ទេថាកន្លែងទាំងនោះគេហៅថាយ៉ាងមិចខ្លះ តែដឹងត្រឹមថាវាស្អាតណាស់ ខ្ញុំមិនដែលបានចេញមកពិភពខាងក្រៅម្តងណាឡើយ ដូច្នេះហើយវាប្លែកភ្នែកណាស់សម្រាប់ខ្ញុំ

មិនយូរប៉ុន្មានគាត់ក៏បានហៅខ្ញុំត្រឡប់ទៅdormវិញ ព្រោះវារាងយប់ណាស់ហើយ ណាមួយផ្លូវទៅdormនោះវាពិតជាគួរអោយខ្លាចខ្លាំងណាស់ នៅសងខាងផ្លូវមានតែព្រៃដ៏ងងឹតស្លប់

<<អ្នកនាងទាំងពីរ ដល់គោលដៅដែលអ្នកទាំងពីរត្រូវចុះហើយ>>ដល់មិនទាន់ពូTaxiប្រញាប់ដេញពួកខ្ញុំចុះអោយលឿន ឯគាត់វិញបើកឡានដូរហោះចេញទៅយ៉ាងលឿនស្លេវ តែថាបន្ទោសគាត់ក៏មិនកើត ទោះគាត់ជាមនុស្សប្រុសមែនពិត តែថាផ្លូវនៅទីន៏ះមិនមែនធម្មតាដែរ ទើបនរណាៗក៏ព្រឺៗដែរ

<<Tori ឆាប់ឡើងទៅលើទៅវាគួរអោយខ្លាចណាស់នៅទីនេះ>>បងlisaនិយាយរួចក៏ទាញដៃខ្ញុំទៅតាមគាត់មួយទំហឹងទាំងខ្ញុំមិនទាន់បានត្រៀមខ្លួនផង

គ្រាន់តែមកថល់បន្ទប់ភ្លាមពួកយើងទាំងពីរនាក់ក៏បានដាក់ខ្លួនលើពូកដ៏សែនទន់រាងៗខ្លួនព្រោះចាយកម្លាំងចង់អស់ពីខ្លួនទៅហើយ

<<អូរ មែនហើយToriនិយាយអីចឹង តើឯងនឹកឃើញអ្វីបានជាដាក់ឈ្មោះច្លួនថាToriបែបនេះ?>>នៅសុខៗបងlisaក៏បានសួរខ្ញុំ

<<គឺមិនដឹងទេបង ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនសូវមានអ្នកមានឈ្មោះនេះទេ ទើបខ្ញុំដាក់ កុំអោយច្រឡំជាមួយគេ!>>និយាយរួចក៏អស់សំណើចរាងខ្លួនព្រោះតែសម្តីខ្ញុំអម្បាញ់មិញនេះ

កំពុងតែសើចសុខៗ ខ្ញុំស្រាប់តែចាប់អារម្មណ៍ថា ខ្ញុំបានឃើញស្រមោលស្ទុងៗនៅពីក្រោយបងlisa ខ្ញុំក៏បានក្រោកមកញីភ្នែកយ៉ាងលឿន តែថាខ្ញុំមិនហ៊ាននិយាយប្រាប់គាត់ទេ ខ្លាចគាត់មានអារម្មណ៍មិនល្អ តែច្ញុំក៏បានធ្វើជាសួរគាត់

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

ស្រមោលរបស់ខ្ញុំWhere stories live. Discover now