ភាគ:៨៨

57 2 0
                                    

ឆាច់ៗៗ....!ប្រាវ...!
     ព្រឹកមិនទាន់ទេសិរីសួស្ដីក៏គ្មានសូម្បីតែបន្តិចឡើយក៏មានទឹកមួយធុងជះចំកណ្ដាលមុខនារីស្រស់សោភាទាំងពីរនាក់នេះភ្លាម។ ដូម៉ារេហើយហ្វាយមីភ្ញាក់ក្រញ៉ាងពេលត្រូវមានទឹកត្រជាក់ៗមកជះពេញហ្នឹង។
« ម៉េចត្រជាក់ខ្លួនស្រួលដែរទេ? » ដាយម៉ៃពាត់ដៃដើរចូលមកពោពេញទៅដោយស្នាមញញឹមពិសពុលជាងសត្វអាសេពិសទៅទៀត។
« មានអីត្រជាក់ស្រួលណាស់»នាងល្អិតដូម៉ារេមានអីក្បកមកវិញផ្ចាញ់ផ្ចាល់គ្មានខ្វាយខ្វល់ច្រើនបើនាងខ្លាំងរឿងអីដែលនាងខ្លាំងទៅវិញមិនបាននោះ?
« នៅហំដដែលអត់បាយស៊ីមួយថ្ងៃក៏ដោយណ៎? » ដាយម៉ៃខាំមាត់សង្កត់ចិត្តឌឺដងមករកដូម៉ារេមិនចេះឈប់មិនចេះឈររួចចាំតែនាងខ្លាចមែន? ណូរ! នាងមិនចេះខ្លបខ្លាចស្រាប់ហើយ។ កាយវិការនាងកាលពីម្សិលមិញម៉េចក៏នៅតែដដែលធម្មតាឆ្នាស់ឆ្នើមវិញ។
« ចៃដន្យអីពោះរបស់ខ្ញុំតាន់ល្អខ្លាំងណាស់ត្រឹមអត់បានមួយថ្ងៃគ្មានទៅជាបញ្ហាតាំងពីដើមមក»
«នាងអាចទ្រាំបានចុះមិត្តភក្ដិចិត្តមួយថ្លើមមួយរបស់នាងវិញអាចទ្រាំទ្របានទេ? » ដាយម៉ៃបាញ់ក្រខ្សែភ្នែកមករកហ្វាយមីម្ដងហើយ។ នាងសំដៅមករកហ្វាយដែលនៅសម្លក់មុខដាយម៉ៃមិនដាក់ភ្នែកនាងសែនស្អប់មនុស្សស្រីម្នាក់នេះខ្លាំងណាស់។
« ហ៊ឹស...! យើងមិនថ្វីទេត្រឹមប៉ុណ្ណឹងនាងឯងកុំខ្លាំងពេក» ហ្វាយមីដាក់មកផាំងកណ្ដាលមុខដាយម៉ៃភ្លេតទៅចុះចាញ់អីត្រឹមមនុស្សដូចជានាងម្នាក់ហ្នឹង? មានដៃមានជើងមានមាត់មានច្រមុះមានត្រចៀកដើម្បីនិយាយដើម្បីដើរដើម្បីហិតក្លិនបានដូចតែគ្នាតើ? ត្រឹមអត់បាយមួយថ្ងៃនាងក៏មិនស្លាប់។
« ហ៊ឹស..! មើលទៅពួកនាងរាប់អានគ្នាត្រូវណាស់ចិត្តរឹងហើយពូកែសម្ដីដែរ» ដាយម៉ៃចេះតែមកដើរចុះឡើងជុំវិញពួកនាងចំណែកឯដៃរបស់ដូម៉ារេវិញរវល់តែស្រវ៉ាយកអ្វីរបស់អ្វីមួយមកជិតដៃដែលកាលពីយប់មិញនេះនាងបានត្រៀមវាទុកជាមួយហ្វាយមី។
« មនុស្សដែលមានចិត្តគំនិតដូចគ្នាគឺរាប់អានគ្នាត្រូវណាស់មិនដូចជាអ្នកខ្លះរាប់អានគ្នាដើម្បីតែផលប្រយោជន៍រៀងៗខ្លួនឡើយបើរាប់អានមិនចេញពីចិត្តក៏មិនបាច់រាប់អានវិញុំ្អជាងមិនចឹងហី ដាយម៉ៃ យ៉ាន់ប៊ីន? » នាងញាក់ចិញ្ចើមព្រឺតៗដាក់ដាយម៉ៃយ៉ាងហំហួនក្លាហានសាឡប់តែដល់ថ្នាក់ហ្វាយមីលួចញញឹមចុងមាត់មានមោទនភាពលើសម្ដីរបស់មិត្តភក្តិនាង។
« អញ្ចឹងហ៎? ប៉ុន្តែបច្ចុប្បន្ននេះគេរកតែផលប្រយោជន៍រៀងៗខ្លួននោះ? » ដាយម៉ៃមិនបានគិតជ្រៅជ្រះអ្វីបានឆ្លើយឆ្លងមកវិញ។
« ខ្ញុំក៏មិនដឹងដែរគ្រាន់តែមនុស្សដែលខ្ញុំស្គាល់មកដល់ឥឡូវនេះពួកគេគឺល្អៗខ្លាំងណាស់ដល់ថ្នាក់ខ្ញុំបោះបង់ពួកគេចោលមិនបានទាល់តែសោះ»
« ចុងក្រោយក៏ពួកវាទាមទាររកផលប្រយោជន៍ដែរនាងកុំគិតថាអ្វីៗអាចស្ថិតថេរបានរហូតគឺវាគ្មានឡើយ»
« ខ្ញុំដឹងតើប៉ុន្តែបើពេលនេះខ្ញុំជួបអ្វីដែលស្ថិតថេរហើយមានតែខំប្រឹងចាប់យកវាមករក្សាទុកបើពេលណាវាបាត់បង់ក៏បាត់ដោយឯកឯងជាក់ជាពុំខាន» ម្ដងនេះនាងស្រដីដោយពាក្យពិតចេញក្រអៅចិត្តទាំងមូលរបស់ខ្លួន។
« អុស...! គួរឲ្យអស់សំណើចខ្លាំងណាស់»
« បើអស់សំណើចក៏សើចទៅគ្មានអ្នកណាឃាត់នាងឯងឡើយ...ប្រាវ...» ហ្វាយមីនាងអាចស្រាយចំណងរបស់ខ្លួនឯងបានរួចហើយក៏បានយកដំបងមួយគប់នៅកណ្ដាលមុខរបស់ដាយម៉ៃឡើងនាងភ្ញាក់ផ្អើលមិនស្ទើឡើយ។ ចំណែកឯដូម៉ារេនាងក៏រួចចំណងពីសសរដែលចង់ភ្ជាប់ខ្លួននោះដែរនាងបានស្រវ៉េស្រវ៉ាយកដំបងមួយមកកាន់និងដៃ។
« ហ៊ឹស..» ដាយម៉ៃញញឹមចុងមាត់រួចងក់ក្បាលឲ្យកូនចៅរបស់នាងចូលទៅចាត់ការពួកគេទាំងពីរ។
« ណ៎ែកចូលមកយើងវៃពួកឯងបែកក្បាលមិនខានទេ» ហ្វាយមីចង្អុលទៅពួកគេដែលចូលមករកចាប់នាងហ្វាយព្យាយាមរត់ចេញពីពួកគេរីឯដាយម៉ៃបានឃើញហ្វាយរករត់ចេញនាងបានទាញកាំភ្លើងចេញមកភ្លេតយ៉ាងលឿនជាទីបំផុត។ ដូម៉ារេឃើញថាដាយម៉ៃទាញហូតកាំភ្លើងចេញមកហើយនាងប្រញាប់រត់សំដៅមករកហ្វាយមីភ្លាមៗ។
    ផាំងៗៗ....!
   សម្លេងកាំភ្លើងបានលាន់លឺទៅដល់ខាងក្រៅវាចេញពីត្រណុងកាំភ្លើងរបស់ដាយម៉ៃ។
« ម៉ារេ....» ហ្វាយមីនាងស្រែកចង់ដាច់បំពង់កក្រោយពីឃើញមិត្តរបស់ខ្លួនមកជួយរងគ្រាប់កាំភ្លើងជំនួសនាង។ នាងឃើញដូម៉ារេដេកដួលនៅចំពោះមុខនាងពោពេញទៅដោយឈាមដាបពេញខ្លួន។
« អ្ហឹកកកក....ម៉ារេ...ម៉ារេ...ឯងយ៉ាងម៉េចហើយ? ពួកយើងបានចេញពីទីនេះឥឡូវហើយឯងកុំកើតអីណា...អ្ហឹកកកក...ម៉ារេកុំបិទភ្នែកឲ្យសោះណា...អ្ហឹកកកក...» ហ្វាយមីស្រវ៉ាអោបមិត្តយកមកដាក់លើភ្លៅខ្លួននាងយំតួញសោកដាក់ដូម៉ារេកុំឲ្យកើតអីនាងយំឡើងខ្លាំងៗមើលទៅរបួសមិត្តដោយអាការ:ញ័រដៃទទ្រើតឈាមក៏ចេះតែបន្តហូរមកមិនឈប់ទាល់តែសោះហើយ។
« ហ្វាយ...ឯង...មិនអីទេត្រូវអត់? ខឹខឹ...គ្នាជួយឯងបានហើយណាហ្វាយ...» ដូម៉ារេលើកដៃយឺតៗមកកាន់ថ្ពាល់ខាងស្ដាំរបស់ហ្វាយមីទឹកភ្នែកអ្នកជាមិត្តក៏ចេះតែបន្តហូរមិនដាច់អាសូរទាំងសេចក្ដីចុកអួលណែនពេញដើមទ្រូងទាំងមូលរបស់នាង។
« អត់ទេ..អ្ហឹកកកក...គ្នាអត់មានកើតអីទេណា..ហើយឯងក៏មិនត្រូវលើតអីដូចគ្នាបន្តិចទៀតគ្នានឹងនាំឯងនៅពេទ្យមិនខានទេណា..អ្ហឹកកកក...ម៉ារេហ៎ាឯងកុំបិទភ្នែកសោះ» ហ្វាយមីយកដៃញ័រទទ្រើតកាន់ដៃម៉ារេដែលបានស្ទាបថ្ពាល់ខ្លួននោះទឹកភ្នែកដោតសេចក្ដីឈឺចាប់បានរត់ចូលមកក្នុងខួរក្បាលរបស់នាងទាំងមូលថាវាចុញស្ពឹកអស់ហើយណេលឃើញដូម៉ារេស្ថិតនៅក្នុងសភាពដូច្នេះ។
« នាងឆ្កួត...កុំយំទៅមើល...គ្នា...មានបានកើតអ្វីឯណា? អឹស...គ្នាគ្រាន់តែចង់គេងប៉ុណ្ណោះមិនអីទេ» ដូម៉ារេនិយាយឡើងចេញឈាមតាមមាត់មកខាងក្រៅ។ ហ្វាយមីកាន់តែភ័យខ្លាចខ្លាំងជាងមុនថែមទៀតនាងចេះតែញ័រដៃធ្វើអ្វីដូចមិនត្រូវទេ។
« អ្ហឹកកកក...ទេឯងកុំគេងឲ្យសោះណាម៉ារេឯងត្រូវនៅជាមួយគ្នាដឹងឬនៅ? ឯងត្រូវតែនៅ...អ្ហឹកកកក...ពួកយើងត្រូវនៅជាមួយគ្នា..អ្ហឹកកកក...ម៉ារេកុំគេងឲ្យសោះណា...គ្នាមិនចង់ឲ្យឯងគេងទេដឹងហើយឬនៅ? កុំគេងលឺនៅ? កុំគេង...អ្ហឹកកកក...បើកភ្នែកទៅ...គ្នាសុំអង្វរ» ហ្វាយមីអោបរាងកាយមិត្តសឹងតែមិនអាចនេះបានទៅហលយចំណែកម៉ារេចេះតែផ្ដល់ស្នាមញញឹមយ៉ាងជូរចត់មកកាន់ហ្វាយមីរហូតមកដល់ឥឡូវនេះនាងសប្បាយចិត្តណាស់ទៅហើយពេលដែលបានឃើញហ្វាយមីនាងមិនកើតអ្វីឡើងមកនោះ។
« កុំយំណាបានទេ? អឹស...គ្នាសុំឯងទៅចុះកុំយំបានទេ? គ្នាអត់ចង់ឃើញឯងយំចេញមកទេ» ដូម៉ារេចេះតែបន្តនិយាយទាំងត្រដាបត្រដួសជាទីបំផុតដាក់ហ្វាយមី។
« ឯងឈប់និយាយទៅឃើញទេថាឈាមវាហូរមកច្រើនណាស់ អ្ហឹកកកក ឯងឈប់និយាយទៅឯងត្រូវសន្យាជាមួយគ្នាប្រកដជាមិនអីទេ» ហ្វាយមីព្យាយាមហាមឃាត់មិនឲ្យដូម៉ារេនាងនិយាយទេពេលនាងស្រដីមកម្ដងៗវាសែនវេទនាចិត្តខ្លាំងណាស់នាងអត់ចង់ឃើញដូច្នេះឡើយ។

✨លង់ស្នេហ៍បងធំ♥︎ ( ចប់ )Where stories live. Discover now