ងរ ( sulky cat )

75 13 0
                                    

Build's POV

សួរស្ដីអ្នកទាំងអស់គ្នា ខ្ញុំបាទ បៀវ ចក្រផាន់ ពុធថា ថ្ងៃនេះខ្ញុំមានរឿងចង់មករៀបរាប់ឲអ្នកទាំងអស់ស្ដាប់ គឺថាខ្ញុំមានសង្សារហើយបាទ តែទើបតែបែកគ្នាអាទិត្យមុននេះឯងព្រោះខ្ញុំនេះវាល្ងង់មិនព្រមស្ដាប់ឲច្បាស់តាមតែចិត្តខ្លួនឯងនិយាយទៅខឹងខ្លួនឯងម៉ងហា៎ស! កាលពីមួយអាទិត្យមុខខ្ញុំឃើញសង្សារខ្ញុំនៅជាមួយមនុស្សស្រីម្នាក់ពួកគេថើបគ្នាធ្វើឲខ្ញុំនេះក្ដៅឆេវ រត់រុយទៅចាប់គេទះមួយកំភ្លៀងហើយក៏ចូលទៅចាប់បោចសក់មីស្រីនោះមួយដំណំ វាយរួចខ្ញុំក៏ប្រាប់គេថា " បែកគ្នាទៅអាថោក " និយាយតែប៉ុន្នឹងខ្ញុំក៏រត់ចេញមកបាត់ គេខំរត់តាមខ្ញុំដែរតែខ្ញុំរត់លឿនជាង ដោយសារខ្ញុំខឹងពេកទើបចូលទៅចាប់ប្រុសណាមិនដឹងមកប៊ឺតមាត់បញ្ឈឺគេហើយក៏មានរឿងវាងឆ្ងាយទៀតណាស់ យប់នោះគេយំខ្លាំងណាស់ព្រោះតែខ្ញុំមិនជឿគេ តែពេលនេះទើបខ្ញុំដឹងថាគេនិយាយការពិតទាំងអស់ស្រីម្នាក់នោះជាបងស្រីដូនមួនជាមួយគេ ហើយគាត់មានប្ដីហើយអត់បានថើបគ្នាទេ ទើបធ្វើឲខ្ញុំដឹងខុសហើយមកឈរនៅទីនេះនោះអី គឺមន្ទីពេទ្យ! មិនមែនគេឈឺទេតែបងប្រុសគេឈឺទើបគេត្រូវមកមើលថែចំណែកខ្ញុំក៏ធ្វើជាឆ្កែមកតាមលួងគេនេះឯង ហ៊ើយ! មិនដឹងជាចូលទៅយ៉ាងមិចទេបើគេស្រែកដេញចេញច្បាស់ជាខ្មាសគេមិនខាន ធុញៗៗៗ ណាស់អាបៀវអើយ!

ក្រាក

"      " វាងាកមក ងាកមកមើលថាអ្នកណាមក គ្រាន់តែវាដឹងថាជាខ្ញុំវាក៏ងាកទៅធ្វើការងារវាធ្វើប្រងើយ ម៉ាអាប្រុសស្អាតនេះ!

" បៃប៊ន " ខ្ញុំប្រឹងធ្វើជាកូនឆ្មារដ៏តូចហាវឈ្មោះគេតិចៗជាមួយកាយវិកាមិនសូវជាសម គេមិនមាត់គិតតែចុចកុំព្យូទ័រមិនសូម្បីងាកមកមើលខ្ញុំ

" អូនយកអាហារមកឲបងនឹងបងប្រុស " ខ្ញុំជាលើកស្រាក់បាយមកឲបៃប៊នមើល នេះខ្ញុំខំប្រថុយចូលធ្វើម្ហូបដោយផ្ទាល់ណាប៉ុន្នឹងហើយមិនបាត់ខឹងទៀតចប់ហើយ

" មិនត្រូវការ " មើលវាឆ្លើយចុះ នេ៎អញ់ខំងើបពីព្រឹកទៅផ្សារមកវិញធ្វើម្ហូបស្ទើតែឆេះផ្ទះអស់មួយទៅហើយមកនិយាយបែបនេះបានយ៉ាងមិច ទ្រាំមិនបានគប់មួយស្រាក់លូវហើយអញ់!

Biblebuild short story Where stories live. Discover now