ខឹង ( Teed off )

92 24 0
                                    

Bible wichapa summetikul ( TOP )
Build Jakapan Puttha ( BTT )

Bible's POV

ថ្ងៃនេះជាថ្ងៃ event ដំបូងរបស់ខ្ញុំនិង phi Jes ក៏តាំងពីប្រកាសពីទំនាក់ទំនងដៃគូសម្ដែងជាមួយគ្នាមកពួកខ្ញុំមិនដែរបានឡើង event ជាមួយគ្នាទេ នេះក៏ជា event ទីមួយដែរដែរមកទាំងគូបែបនេះ តែកុំទាន់គិតវែងឆ្ងាយណា ពួកយើងទាំងពីរាប់អានគ្នាតាំងពីមិនទាន់ដឹងថាជាគូសម្ដែងមកម្លេស រាប់អានគ្នាជាបងប្អូន phi jes គាត់មិនស្រលាញ់ខ្ញុំជាប្ដីជាប្រពន្ធដូច Fan Fan និយាយទេព្រោះគាត់ដឹងហើយថាខ្ញុំមានខ្លានៅដេកចាំនៅផ្ទះរាល់ថ្ងៃ ហ៊ានតែថ្ងៃណាមួយគាត់ចង់ហួសបន្ទាត់ខណ្ឌច្បាស់ណាស់ទាំងខ្ញុំទាំងគាត់ច្បាស់ជាសល់តែឆ្អឹងមិនខាន!

« បៃប៊ន! ប៊ន! បៃប៊ន » ភីជេស

« បា បាទ » ភីជេសហាវខ្ញុំមិនដឹងជាពេលណាទេ ដឹងត្រឹមថាគាត់ជ្រួញចិញ្ចើមមើលមកខ្ញុំដូចជាចម្លែកៗ

« មានអីឬអត់យើងណឹង? » ភីជេស

« អ អត់ទេភី អត់មានអីទេស » ខ្ញុំប្រញាប់ទុកទូរសព្ទចូលទៅក្នុងហោប៉ៅវិញហើយញញឹមដាក់ភីជេសតិចៗបែបមិនសូវសម

« event ជិតចប់ហើយទ្រាំបន្តិចទៅអាប្អូន » ភីជេសញញឹមហើយទះស្មារខ្ញុំតិចៗ គាត់ដឹងច្បាស់ណាស់ថាហេតុអីបានជាខ្ញុំភ្លឹកៗតែជាមួយទូរសព្ទ វាគ្មានស្អីក្រៅពីខ្លានៅផ្ទះទេ ក៏តាំងពីខ្ញុំបើកកាំមេរ៉ាថតរឿងថ្មីមកជីវិតខ្ញុំត្រូវជាប់ទូរសព្ទ 24 ម៉ោងត្រូវ update គ្រប់ស្ថានទី ដើម្បីឲអ្នកខ្លះដឹងថាខ្ញុំបានធ្វើស្អីខ្លះ ដូចពេលនេះចឹង កម្មវិធីមិនទាន់ចប់ទេតែថាឆាតមកមុខខឹងមិនឈប់ទៅវិញដឹងសល់ឆ្អឹងផ្ញើឪអត់ទេខ្ញុំ!

« ភីជេស ទៅវិញឥឡូវនេះទេ » event ចប់ហើយក៏ត្រូវត្រឡប់ទៅវិញដូចគ្នាទើបខ្ញុំសួរភីជេសលមើលថាគាត់ទៅវិញជាមួយឡានក្រុមហ៊ុនជាមួយខ្ញុំឬក៏គាត់ទៅវិញខ្លួនឯង

« ភីមានណាត់ហើយ ឯងទៅវិញម្នាក់ឯងចុះ » ភីជេស

« ចឹងខ្ញុំទៅសិមហើយភី » ភីជេសញញឹមហើយលើកដៃបាយៗខ្ញុំមុននិងដើរទៅរកឡានរបស់គាត់

នៅក្នុងឡានខ្ញុំគិតមិនឈប់ មិនដឹងជាគិតស្អីខ្លះទេ ព្រោះនៅកម្មវិធីអំបែងមិញមិនដឹងជាមានរឿងអីទេបានជា ខ្លានៅផ្ទះសេនស្ទីកឃ័រខឹងមកជាងដប់ស្ទីកឃ័រ ខ្ញុំតបសួរក៏មិនតបថែមទាំងខលមិនទទួលទៀត ហ៊ើយមិនដឹងជាមានរឿងស្អីទៀតហើយទេអាប៊នអើយ! ជាតិនេះឯងបានរស់ដល់មានកូនអត់ទេហា៎

Biblebuild short story Where stories live. Discover now