EP:7(គួរសារភាពអត់ឡូវ)

238 38 4
                                    

មិនយូរប៉ុន្មានពេលយប់ក៏បានចូលមកដល់ GeminiនឹងHaRyyគេកំពុងតែអង្គុយញ៉ាំផ្លែឈើពីរនាក់នៅលើសាឡុង HaRyyនាងក៏គេងក្នុងផ្ទះនេះផងដែរគ្រាន់តែគេងនៅបន្ទប់ផ្សេងគ្នា
ពេលនោះFourthគេក៏បានដើរចូលមកក្នុងផ្ទះហើយក៏បានឃើញពីអ្នកនៅអង្គុយជិតគ្នាគេក៏រៀបនឹងដើរហួសទៅហើយប៉ុន្តែGeminiគេក៏បានហៅឈប់

«ឈប់សិន»Geminiគេក៏បាននិយាយឡើងFourthគេក៏បានឈប់ហើយងាកទៅមើលមុខរបស់ពួកគេទាំងពីរនាក់ដែលកំពុងអង្គុយ

«មានការអីមែនទេ!?»Fourthគេក៏បានសួរឡើង

«ឯងប្រញាប់ទៅណាមកអង្គុយលេងជាមួយគ្នាសិនមក»Gemini

«ខ្ញុំមិនទំនេរដូចជាលោកនោះទេថ្ងៃស្អែកខ្ញុំមានការរវល់ត្រូវធ្វើទៀត»Fourth

«អ្នកណាថាយើងទំនេរថ្ងៃស្អែកយើងក៏ត្រូវធ្វើការដូចគ្នា»Gemini

«គាត់ជាអ្នកណាទៅ!?!»HaRyyនាងក៏បានសួរឡើងសំដៅទៅកាន់Fourth

«អរ៎ គេឈ្មោះថាFourthជាអ្នកមើលថែចំការមួយនេះ»Gemini

«បងFourth សួស្តីខ្ញុំឈ្មោះHaRyyជាសង្សាររបស់បងGem»HaRyy នាងក៏និយាយទៅកាន់Fourthទាំងរួសរាយ

«បាទ អត់មានការអីទៀតទេមែនទេ??អញ្ចឹងខ្ញុំសុំទៅសម្រាកទៅហើយ»Fourth

«ឈប់សិន បងមកអង្គុយលេងជាមួយពួកយើងសិនមក »HaRyy

«អរគុណហើយដែលបានហៅប៉ុន្តែខ្ញុំមិនទំនេរនោះទេ»Fourthនិយាយហើយគេក៏បានដើរចូលទៅក្នុងបន្ទប់របស់គេបាត់ទៅ។

HaRyyនាងឡើងឆ្ងល់តែម្ដងទៀតនាងខំរួសរាយដាក់ហើយប៉ុន្តែម្ចាស់ផ្ទះបែរជាធ្វើព្រងើយដាក់នាងទៅវិញ។

«ខ្ញុំធ្វើអីខុសមែនទេ? ហេតុអីក៏គាត់មើលទៅដូចជាមិនសប្បាយចិត្ត»HaRyyនាងក៏បានសួរទៅអ្នកកំលោះដែលអង្គុយជិតនាង

«បងក៏មិនដឹងដែរធម្មតាគេមិនមែនអញ្ចឹងទេប៉ុន្តែថ្ងៃនេះដូចជាចម្លែកដល់ហើយមិនសូវនិយាយស្ដីមុខស្មើរហូត»Geminiគេនិយាយព្រោះតែគេក៏មិនយល់ដូចគ្នា ប៉ុន្តែក្នុងចិត្តរបស់គេកំពុងតែគិតរឿងម្យ៉ាងគេគ្រាន់តែមិនច្បាស់ថាFourthគិតដូចគេដែរឬអត់

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now