EP:12(ណាលេងសុំអោបចឹងទេសប្រូ....)

254 39 2
                                    

បន្ទាប់ពីGeminiរត់ទៅតាមFourthគឺគេមិនដឹងនោះទេថាFourthរត់ទៅណាគឺថាFourthគេរត់លឿនណាស់ Geminiគេបានរកគ្រប់កន្លែងតែនៅតែរកមិនឃើញមិនដឹងថាទៅណាទេ

Geminiគេឈប់រត់ហើយឈរគិតបន្តិចថាFourthគេអាចនឹងទៅកន្លែងណា ភ្លាមៗនោះគេក៍បានគិតឃើញភ្លាមតែម្តង នៅពេលដែលនឹងឃើញហើយគេក៍បានរត់ទៅរកយ៉ាងលឿនហើយកន្លែងដែលគេគិតឃើញនោះមិនបាច់ប្រាប់ក៍អ្នកទាំងអស់គ្នាដឹងដែលនោះគឺជាសួនផ្ការនឹងឯង

Geminiនៅពេលទៅដល់គឺគេពិតជាបានឃើញFourthពិតមែនFourthគេកំពុងអង្គុយម្នាក់ឯងយ៉ាងស្ថៀមស្ងាត់តែម្តង Geminiគេក៏បានចូលទៅអង្គុយជិត

«ហេតុអីលោកមកទីនោះទៀតហើយ?!»Fourthគេសួរឡើងព្រោះថាគេធ្លាប់ប្រាប់ហើយថាកុំអោយចូលមកពីនេះផ្ដេសផ្ដាសបើសិនជាគេមិនអនុញ្ញាត

«ខ្ញុំទេដែលត្រូវសួរឯងហេតុអីក៏ឯងរត់មកទីនេះ!!»Geminiគេក៏បានសួរតបទៅវិញ

«វាជារឿងរបស់ខ្ញុំ លោកមានការអីទៀតទេបើមិនមានទេឆាប់ចេញទៅវិញទៅ»Fourth

«Fourthយើងនិយាយតាមត្រង់ចុះណាឯងក៍ដឹងថាយើងមិនបានលេងសើចជាមួយឯងទេហេតុក៍ឯងនៅតែមិនខ្វល់ពីយើងទៀត!!!»Geminiគេទ្រាំមិនបានគេក៍និយាយម៉ងទៅ

«លោកលេងសើចអីជាមួយខ្ញុំហ៎!!?»Fourthគេក៍បានសួរឡើងធ្វើដូចមិនដឹងអីសោះម៉ងហា៎

«ឯងកុំធ្វើជាមិនដឹងអីបានទេឯងក៏ដឹងថាយើងស្រលាញ់ឯងហេតុអីក៏ឯងនៅតែធ្វើមិនដឹងមិនលឺរហូតអញ្ចឹង!!!»Gemini

«ចុះលោកគិតថាខ្ញុំទ្រាំបានមែនទេ ដែលប្រឹងទប់ចិត្តមិនឱ្យស្រឡាញ់លោក តែលោកមិនគិតទេមែនទេនៅពេលដែលអ្នកដទៃគេដឹងថាយើងទាក់ទងគ្នានឹងមានរឿងអីកើតឡើង!!!»Fourthគេនិយាយទាំងហូរទឹកភ្នែក

«យើងមិនខ្វល់នោះទេ តើអ្នកដទៃគិតយ៉ាងម៉េចយើងដឹងត្រឹមថាយើងស្រឡាញ់ឯង យើងពិតជាស្រឡាញ់ឯងខ្លាំងណាស់ តើឯងអាចផ្តល់ឱកាសឲ្យយើងបានទេ!!!»Gemini

«ខ្ញុំក៏ស្រឡាញ់លោកដែរ»Fourth

«បើបែបហ្នឹង យើងអាចទាក់ទងគ្នាបានទេ !!យើងបងឯងទៅចុះយើងសន្យានឹងឯងយើងនឹងមិនឱ្យអ្នកណានិយាយអីពីឯងនោះទេ»Geminiនិយាយព្រមទាំងកាន់ដៃរបស់Fourth

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now