Ep12 : រៀបការជាមួយអូនទៅ

1.2K 52 0
                                    


Tomorrow

« ថេយ៍..អូនខឹងបងមែនទេ? » សំដីយ៉ាង ទន់ភ្លន់ ថាឡើងទៅកាន់ថេយ៍ដែរអង្គុយ នៅលើពូកបែរខ្នងដាក់នាយនោះ

« ... » កាយតូចមិនឆ្លើយនឹងសំណួរនាយ គិតតែពីមុខក្រញូវ អ្នកនិយាយរកក៏មិន ឆ្លើយ

« ឆ្លើយនឹងបងមួយម៉ាតមក កុំស្ងៀមៗចឹងបានទេ? » ជុងហ្គុកឡើងទៅលើគ្រែ រៀបនឹងចាប់ដៃគេ ប៉ុន្តែថេយ៍ក៏ងាក់ខ្លួនចេញពីនាយ

មើលតែខ្លួនថេយ៍ក៏ដឹងដែរ ថាខឹងរឿងអី ស្នាមជាំ ស្នាមខាំ នៅស្នាមដែរវាយយប់មិញឡើងក្រហមជាទៀត ហើយធ្វើបាបថេយ៍ណាស់ គេខំអង្វរផងអីផងនៅតែមិនឈប់ ឥឡូវឈប់និយាយរកទាំងពីរនាក់ម៉ង។

« អួយ៎.. » គ្រាន់តែថេយ៍យកជើងដាក់នៅលើឥដ្ឋភ្លាម ក៏ត្រូវទន់ខ្លួនអង្គុយលើពូកវិញ យ៉ាងលឿនព្រោះតែភាពឈឺផ្សារ

« កុំអាលដើរអី អូនដើរមិនរួចទេ » លឺសម្លេងថេយ៍ ស្រែកនាយក៏រហ័សចូលមក ជួយគ្រាឲ្យអង្គុយនៅលើពូកវិញ

« អូនចង់បានអីប្រាប់បងមក » ទោះនាយ ខំប្រឹងនិយាយពិរោះស្តាប់ ចិត្តល្អយ៉ាងណា ក៏ដោយក៏ថេយ៍មិនមើលមុខដែរ ។

ជុងហ្គុកដកដង្ហើមធំបន្តិច រួចក៏ដើរទៅលុតជង្គង់នឹងមុខថេយ៍ ថែមទៀតចាប់កាន់ ដៃថេយ៍ទាំងគូរទៀតផង

« បងសុំទោស យប់មិញបងធ្វើទាំងមិនបានគិត លើកក្រោយឈប់ហើយ » រួចក៏អោនទៅថើបខ្នងដៃថេយ៍មួយខ្សឺត ។ រាង តូចបែរមកសម្លឹងមើលមុខនាយបន្តិច រួចក៏លើកដៃចេញមិនឲ្យនាយប៉ះ

« ថេយ៍..!ឲ្យបងធ្វើយ៉ាងមិចទើបឈប់ខឹងបង? »

« ចេញទៅ » ថេយ៍ឆ្លើយរួចក៏យកដាក់ ខ្លួនគេងនៅលើពូកយកភួយមកដណ្តប់ទៅ ។ មានអ្វីក្រៅពីធ្វើតាមថេយ៍ នោះទេទើបនាយ សុខចិត្តដើរចាក់ចេញពីបន្ទប់ទៅ កុំថាឡើយជុងហ្គុកសូមបីតែជីមីនក៏ត្រូវថេយ៍ដេញឲ្យចេញពីមុខគេដែរ។

ក្រោយពីនាយចេញទៅបាត់មួយសន្ទុះ ថេយ៍ក៏ក្រោកមកអង្គុយវិញ។

« ឈឺណាស់.. » កម្រើកខ្លួនបានបន្តិច ថេយ៍ស្រែភ្លាមតែម្តង សឹងតែហូរទឹកភ្នែក ទៅហើយប៉ុន្តែគេទប់មិនឲ្យវាហូរមកនោះទេ

Millionaire Wife (ចប់)Donde viven las historias. Descúbrelo ahora