ភាគ 10 : បែកព្រោះឯងហ្នឹងហើយ!

707 78 6
                                    

" លោក...ម្នាក់ប្រុសមិញនោះជាអ្នកណា? " សូនូត្រូវនីគីចាប់អូសដៃមកដល់ត្រង់ដើមឈើមួយកន្លែងក្បែរចម្ការតែ ទើបតែបានឈប់ពីការអូសទាញទើបសូនូសួរនីគីទាំងចម្ងល់

" ន៎ែ...យើងប្រាប់ឯង! ត្រូវតែចៀសឲ្យឆ្ងាយពីអាម្នាក់នោះបំផុតតាមតែឯងធ្វើទៅបានស្ដាប់បានទេ...ហុឹម? " នីគីមិនតបនិងសំនួររបស់សូនូ នាយបែរបែរជាយកដៃមកចាប់ស្មារទាំងសងរបស់សូនូអង្រួនតិចៗព្រមទាំងនិយាយបណ្ដើរ

" ហេ-ហេតុអី? " សូនូសួរបកមកវិញ

" ព្រោះវាអាក្រក់ណាស់ឯងដឹងទេ? វាធ្វើគ្រប់យ៉ាងឲ្យបានសងសឹកនិងយើង ហើយមនុស្សសំខាន់របស់យើងគឺតែងតែជាគោលដៅសម្រាប់វាឯងយល់ទេ? "

" យ-យល់ហើយ! "

" បើយល់ក៏ល្អហើយ ប្រញាប់ត្រឡប់ទៅភូមិគ្រិះវិញទៅយើងទៅធ្វើការរបស់យើងបន្ត " នាយអង្អែលក្បាលសូនូបន្តិចហើយក៏ដើរចេញទៅ

" បាទ! " សូនូតបទាំងស្នាមញញឹមសម្លឹងផែនខ្នងរបស់ស្វាមីជាប់

" yahh គីម សូនូ...នេះឯងយល់សប្តិមែនទេ? នេះឯងក៏ជាមនុស្សសំខាន់សម្រាប់គេដែរតើមែនទេ? អាយយ " សូនូយកដៃមកប្រសោបថ្ពាល់ក្រពុំដែលក្រហមដូចម្ទេសទុំទាំងអារការៈអៀន

" យល់សប្តិស្អី? នេះសូនូឈឺមែនទេ បានយល់សប្តិទាំងថ្ងៃបែបនេះ? " ស៊ុងហ៊ុននាយទើបតែដើរមកដល់ក្បែរនេះឮតែយល់សប្តិៗនាយខំតែភ័យទើបស្ទុះមកសួរនាំសូនូទាំងបារម្ភ

" ឈឺស្អី? គ្មានទេខ្ញុំ-ខ្ញុំនិយាយលេង " សូនូព្យាយាមរកលេសដឡសារទាំងទឹកមុខញឹមៗមិនសូវសម

" ពិតមែន? "

" អឹមគ្មានអីទេ!! ចឹងខ្ញុំសុំទៅសិនហើយ " តបហើយសូនូក៏ប្រញាប់ដកខ្លួនចេញមិនចង់នៅយូរជាងនេះព្រោះខ្លួនបានសន្យាជាមួយនីគីកាលពីយប់មិញរួចហើយមិនអាចខុសពាក្យសន្យាបានទេ

" ទៅណា? បងខំទិញ Mint Choco មកណា? មិនចង់ញុាំទេហ៌េស? " ស៊ុងហ៊ុនឃើញសូនូដូចចង់គេចៗពីខ្លួនទើបគេលើកថង់Mint chocoមកបង្ហាញសូនូធ្វើឲ្យគេបញ្ឈប់ដំណើរភ្លាមៗ

" មិនញុាំទេហ៌េស?...បើមិនញុាំបងយកទៅវិញហើយ! " ស៊ុងហ៊ុនធ្វើជាបែរខ្នងដើរត្រឡប់ទៅវិញតែក៏ត្រូវឈប់ទូចងក់ដោយសារសូនូស្រែកឃាត់

Power of the heart | SUNKI [ចប់]Where stories live. Discover now