ភាគ 20: ចាប់ខ្លួនពីបទជួយដូរគ្រឿងញៀន

990 99 21
                                    

" ដើររួចឬអត់? " នរៈឈរមើលភរិយាដែលកំពុងតែឈរសម្លឹងជណ្ដើរហាក់អះអុញដូចចង់ចុះបន្តិចមិនចង់បន្តិច

" ជើងខ្ញុំមិនបានបាក់ទេ " សូនូសម្លក់នីគីហើយស្ដីម៉ាត់ៗធ្វើខ្លួនខ្លាំងចំពោះមុខនាយ

" អឺ!! ខ្ញុំមិនថាស្អីទេបើដើររួចក៏ឆាប់ចុះទៅ "

" ឆឹស! ខ្ញុំដឹងហើយមិនបាច់ប្រាប់ " ស្រដីចប់សូនូក៏យកដៃតោងបង្កាន់ដៃជណ្ដើរឈានជើងចុះម្ដងមួយកាំៗដូចអណ្ដើកកំពុងតែដើរ

" អ្ហាយយ..ដាក់ខ្ញុំចុះ " នាយតូចស្រែកចាចនៅពេលដែលនីគីស្រាប់តែដើរមកក្បែរគេហើយក៏លើកបីគេចុះទៅតែម្ដង

" នៅឲ្យស្ងៀមប្រយ័ត្នធ្លាក់ព្រោះឯងមិនមែនស្រាលទេ.. "

" ចុះកាលដែលខ្ញុំគ្រាហ៍លោកទៅបន្ទប់យប់មិញនោះគិតថាខ្លួនលោកស្រាលណាស់អញ្ចឹងឬ? "

" បិទមាត់ប្រយ័ត្នខ្ញុំទម្លាក់ចុះពីលើកជណ្ដើរទៅ " នរៈស្រដីទាំងសម្លេងស្មើរបូករួមជាមួយទឹកមុខស្មើរធេងសម្លឹងមុខភរិយាដែលកំពុងតែខាំមាត់ខឹងនិងខ្លួន។

" កូននូ! កូនគី ក្រោយហើយហ៌េស ? " អ្នកស្រីម៉ូរាទម្លាក់សៀវភៅចុះពីដៃដើរសម្ដៅទៅរកកូនប្រុសនិងកូនប្រសារទាំងញញឹមខ្ចិប

" បាទម៉ាក់! "

" ចឹងក៏ឆាប់នាំគ្នាទៅញុាំអីទៅ! កូននូមកនេះពីយប់មិញហត់ឬអត់?ម៉ាក់ធ្វើស៊ុបពូវកម្លាំងឲ្យណា " អ្នកស្រីម៉ូរាទាញដៃកូនប្រសារទៅអង្គុយលើតុអាហារទាំងមិនដឹងថាសូនូមិនទាន់និងបាត់ឈឺចំណុចខាងក្រោមរបស់គេនៅឡើយ ពេលនេះគេឈឺស្ទើរតែស្រែកយំទៅហើយតែក៏ខំប្រឹងខាំមាត់ទប់ភាពឈឺចាប់។

" ម៉ាក់ប្រពន្ធខ្ញុំឈឺជើងបើម៉ាក់ទាញតែម៉ាកៗនេះប្រពន្ធខ្ញុំពិការស្អែកៗឥឡូវហើយ "

" អៅវ? ហើយចុះកូននូទៅធ្វើអីបានជាឈឺជើងអញ្ចឹងកូន? " អ្នកស្រីម៉ូរាសួរដេញជើងកូនប្រុសកំហូចរបស់ខ្លួនខ្លួនធ្វើឲ្យនាយអឹមអៀនយកដៃអង្អែល.កធ្វើដូចមិនដឹងរឿងអី

" គឺ...យប់មិញខ្ញុំរអិលក្នុងបន្ទប់ទឹកម៉ាក់ " សូនូ

" ពិតមែនហ៌េសកូន? "

Power of the heart | SUNKI [ចប់]Où les histoires vivent. Découvrez maintenant