ep24

12 2 0
                                    

មកដល់ក្នុងឡានភ្លាមរាងតូចគីមថេយ៉ុងមិនចេះនៅស្ងៀមទេនិយាយពេញឡានហើយពេលនេះក៏ដូចគ្នាគេសួរទៅរាងក្រាស លោកចាប់ខ្ញុំទៅណាលែងខ្ញុំទៅវិញភ្លាម!រាងតូចនិយាយទទូចដដែលៗឲដោះលែងខ្លួនតែរាងក្រាសធ្វើជាមិនលឺ ដោយរាងតូចគីមថេយ៉ុងនៅតែនិយាយច្រើនក៏ធ្វើឲអ្នកក្បែរនោះនិយាយថាឲ.

<<ឯងមិនចេះថ្លង់ទេម៉េច!ស្រែកអាឡេអាឡូមិនចេះក្រែងចិត្តគេទេរឺមានសីលធម៌ក្នុងខ្លួនអត់និង នាងក្រមុំនិយាយស្តីឲរាងតូចទាំងមុខក្រញូវតែនាងមិនចាប់អារម្មណ៍និងបុរស់មាឌធំកំពុងសម្លក់នាងទេ ឯង!..ហៀបនិងនិយាយស្តីឲរាងតូចទៀតហើយតែក៏ស្រលៀសភ្នែកឃើញរាងក្រាសសម្លក់នាងទាំងខឹងច្រាលឈាម.

<<បើនាងថ្លង់ប្រាប់គេឲដាក់ខ្ញុំចុះទៅ! ថេយ៉ុងនិយាយទៅនាងធ្វើឲនាងគាំងអស់អីនិយាយ ក្នុងចិត្តនាងគិត "គេមិនទាំងស្តាប់ម៉ាក់គេផងចុះទម្រាំខ្ញុំ"វាគួរឲអស់សំណើចពេកហើយដែលរាងតូចស្នើរសំណើរទៅគេបែបនេះ.

<<មិនបាច់ចេះទៅប្រាប់នរណាទេគ្មានអ្នកណាអាចយកអូនចេញបានទាំងអស់និង! ទៅវិញជាមួយបងអូនកុំសង្ឃឹមថានិងបានចេញម្តងទៀតឲសោះគីមថេយ៉ុង រាងក្រាសឱនមុខទៅកៀកនិងនិយាយល្មមតែលឺពីរអ្នកធ្វើឲអ្នកខ្លះឡើងរួញខ្លួនអស់ព្រោះតែអៀន.

<<លោកនាំខ្ញុំទៅណា? សំណួរដដែលៗទៅកាន់រាងក្រាស.

<<កុំភ័យបងមិនយកអូនទៅសម្លាប់ទេ!ពាក្យសម្តីដូចការគម្រាមធ្វើឲអ្នកខ្លះភិតភ័យពេកក្រៃគ្រាន់តែលឺក៏ព្យាយាមរំកឹលខ្លួនឲឆ្ងាយពីរាងក្រាសកៀនបង្អួចទាំងញ័រខ្លួនដូចកូនកណ្តុរ.

តែបែបនេះវាធ្វើឲរាងក្រាសកាន់តែក្រឺតខ្នាញ់នៅពេលឃើញរាងតូចភ័យបែបនេះ រួចក៏ឈោងដៃទាញកាយតូចមកដាក់លើផ្លូវរួចឪបយ៉ាងណែនដៃនិងចាប់ក្បាលឲផ្តេកលើទ្រូងហាប់ណែនអង្អែលក្បាលតិចៗដូចកូនត្រូវការឪពុកលួងលោម.

ជិះអស់រយៈពេលត្រឹមតែ15នាទីក៏មកដល់ផ្ទះលំហែររបស់ខ្លួន រាងក្រាសបីកាយតូចទៅក្នុងផ្ទះមិននិយាយអ្វីទាំងអស់មុខមាំកាចមើលទៅឡើងគួរឲខ្លាចតែម្តង ចូលទៅដល់មានអ្នកបម្រើឆ្វេងស្តាំឈរចាំទទួលពួកគេជាស្រេចនៅមុខទ្វាចូល *សូមគោរពចៅហ្វាយ* ពួកគេនិយាយព្រមគ្នានិងឱនក្បាលចុះមិនហានទាំងមើលមុខគេផង រាងក្រាសវិញគ្រាន់តែគ្រហឹមហើយបីរាងតូចទៅលើផ្ទះក្នុងបន្ទប់ធ្វើមិនដឹង.

ស្នេហ៍កម្មWhere stories live. Discover now