season2 ep1

17 1 0
                                    

____ភូមិគ្រឹះចន

គ្រប់យ៉ាងទាំងអស់សឹងតែប្រៀបដូចជាពិភពលោកទាំងមូលជាប់គាំងទ្រឹងលែងដើរទៅមុខចឹងទាំងដែលពេលនេះម្នាក់ៗកំពុងធ្វើដំណើរចូលទៅក្នុងភូមិគ្រឹះចន.

<<ឈប់សិន! កូនទើបមកពីណា>>ហៀបនិងដើរឡើងទៅលើផ្ទះទៅហើយតែបែជាម៉ាក់របស់ជុងហ្គុកហៅឲឈប់.

<<បាទម៉ាក់! ខ្ញុំទើបមកពីប៊ូសានមិញនេះ>>រាងក្រាសដើរទៅអង្គុយនៅលើសាឡុងតាមដែលគាត់បក់ដៃហៅ.

<<ថាម៉េច! ហើយនេះទៅបានឆ្ងាយម្ល៉េះមានការអីមេនទេរឺក៏មានការងារនៅនោះ អៅ!ហើយក្មេងនេះជានរណា>>

<<ជម្រាបសួរលោកយាយ ជម្រាបសួរលោកតា>>ហៀបនិងនិយាយបន្តហើយតែក្មេងដែលអង្គុយធ្មឹងលើកដៃសំពះជម្រាបសួរអ្នកជាចាស់ទុំ.

<<អរច៎ា! បាទ! លើកដៃថ្វាយព្រះ អាតូចហ៎ាឯងជាកូនចៅនរណាដែរ>>

<<ជាកូនរបស់ខ្ញុំ! សំណួរមិនទាន់ចប់ផងអ្នកឯទៀតក៏ឆ្លើយយកធ្វើឲអ្នកទាំងពីរគាំងអស់និយាយពេលលឺប្រយោគនេះហើយ.

<<ហ៎ាថាម៉េច! លោកទាំងពីស្រែកព្រមគ្នាំហាក់ភ្ញាក់ផ្អើលលាយលំនិងការមិនជឿ.

<<បាទ! លោកប៉ាអ្នកម៉ាក់ ជុងហ្គីនជាកូនបង្កើតរបស់ខ្ញុំហើយនិងថេយ៉ុង (.............
........................................................)រាងក្រាសរៀបរាប់ពីរឿងគ្រប់យ៉ាងធ្វើឲអ្នកស្រីចននិងលោកប្រុសស្លុតចិត្តអាណិតចៅស្ទើរទប់ទឹកភ្នែកមិនជាប់.

<<ពុន្ធោចៅយាយ! មកនេះមកយាយសុំឱបបន្តិច>>អ្នកទាំងពីរនិយាយឡើងទាំងទឹកភ្នែកអាណិតចៅមិនដឹងថាពិបាលប៉ុណ្ណាទេ.

អាល្អិតងាកមើលមុខនាក់ជាឪពុកហើយក៏ដើរទៅឪបលោកយាយនិងលោកតា ដែលមិនដែលសូប្បីជួបមុខម្តង.

<<លំបាកទេចៅ នៅទីនោះតែម្នាក់ឯងហត់ទេហឹម! កុំគិតច្រើនអីណាពេលនេះមានតាហើយនិងយាយជួយមើលចៅហើយ.

<<បាទ!មិនហត់ទេ>>អាល្អិតនិយាយទាំងញញឹមស្រាលទៅកាន់អ្នកទាំងពីរ.

______

<<ប៉ា! ពាក្យមួយម៉ាត់យ៉ាងខ្លីដែលសឹងមិនជឿថាអាចនិងលឺវាចេញមក រាងក្រាសរៀបនិងចូលបន្ទប់ហើយតែក៏ត្រូវឈប់គាំងធ្មឹង.

<<ថាម៉េច! ប៉ាស្តាប់ច្រលំរឺក៏ស្រមើស្រមៃ>>រាងក្រាសបែក្រោយហើយនិយាយទៅកាន់កូនប្រុស.

<<បាទមិនច្រលំទេខ្ញុំហៅលោកប៉ានិងហើយ! អាល្អិតឈរញញឹមយ៉ាងស្រស់ទៅកាន់ឪពុក.

<<ហុឹក ហុឹក! ផឹបរាងក្រាសស្ទុះទៅឱបកូនប្រុសទាំងទឹកភ្នែកព្រោះរំភើបនិងនាមដែលកូនប្រុសហៅ.

<<ខ្ញុំគ្រាន់តែចង់សួរថាបន្ទប់ខ្ញុំនៅឯណាទើបខ្ញុំហៅឲប៉ាឈប់! អាណិតឈរទ្រឹងនិយាយទៅកាន់រាងក្រាស.

<<អូប៉ាភ្លេចប្រាប់! នេះសោរបន្ទប់ កូនដើរទៅត្រង់បត់ស្តាំនោះទៅដល់ហើយប៉ាឲគេរៀបចំរួចរាល់ហើយ.

<<បាទអគុណលោកប៉ា! និយាយរួចក៏យកសោររត់ទៅប្រុច.

ហឺយ! ដោយហត់ពេកហើយបូករួមជាមួយរឿងដែលមិននឹកស្មានដល់ផងក៏ទម្លាក់ខ្លួនទៅលើពូក មួយសន្ទុះក៏ហូតយករូបមួយសន្លឹកដើរទៅកាន់យ៉ាកខាងក្រៅអង្គុយផ្អែកជញ្ជាំងមើលទៅលើមេឃរួចឧទានឡើង.

<<ថ្ងៃនេះមានដួងតារ៉ាច្រើនណាស់! តើអាចនិងមានអូនដែរទេក្នុងចំណោមផ្កាយទាំងអស់? និយាយបណ្តើរញញឹមបង្ហូរទឹកភ្នែកបណ្តើរ នោះជាអូនមេនទេតើអូនបានឃើញបងទេ តើអូនអាចនិងអភ័យទោសឲមនុស្សថោកទាបដូចជាបងទេហឺម សូមទោស! បើសិនពេលវេលាអាចនិងត្រឡប់ទោះបងត្រូវរងឧបសគ្គរាប់មុឺនក៏បងព្រម ហុឹស!វាគ្រាន់តែជាការគិតនៅពេលដែលមនុស្សទាល់តែប៉ុណ្ណោះវាមិនអាចនិងកើតទេ.

<<ហឺយ!បងហត់ណាស់សុំគេងសិនហើយ>>រាងក្រាសនិយាយទៅកាន់រូបថតថែមទាំងថើបមួយខ្សឺតទៀតផង.

ស្នេហ៍កម្មWhere stories live. Discover now