Episodes:18

184 29 5
                                    

     សម្លេងស្លាបព្រាទង្គិចចានបន្លឺស្របគ្នានឹងការសន្ទនារវាងមនុស្សតុក្នុងតុអាហារ ។ ដោយជីមីនត្រូវបានទទួលស្វាគមន៍ពីសមាជិកក្នុងផ្ទះនេះដោយស្នាមញញឹមក្នុងឯានៈជាមិត្តភក្តិក្មួយប្រុស។

  តុអាហារមានសមាជិកប្រាំនាក់ដោយជុងឃុកអង្គុយក្បែរជីមីន ចំណែកជីអ៊ុននិងអ្នកស្រីយូអង្គុយក្បែរគ្នា មានលោកយូជាមេសម្រាប់អាហារព្រឹកនេះ ។ ខណៈពេលអង្គុយទល់មុខនឹងកូនម្ចាស់ផ្ទះរាងស្តើងតែងតែដៀលភ្នែកសម្លឹងទៅដៃម្រាមដៃរបស់ស្រីក្រមុំជារឿយៗ ។

     [ ការសន្ទនាជាភាសាកូរ៉េ ]
« បងជូនខ្ញុំដើរផ្សាបន្ទិចណាពេលពួកយើងមកពីលេងលោកពូអ្នកមីងវិញ » នាយក្រមុំស្នើសុំព្រមនឹងកែវភ្នែកអង្វ ក ស្របពេលព្រឹកនេះជាថ្ងៃចុងសប្តាហ៍ទើបនាងអាចធ្វើអ្វីដែលខ្លួននាងចូលចិត្តបានព្រោះត្រូវរៀនរាល់ថ្ងៃឡើងធុញហើយ ។

« បាទ!តែបងកំដរមិនបានយូរទេ » សម្តីមាំរបស់រាងក្រាស់ធ្វើឲ្យនាងក្រមុំញញឹមស្ងេញទើបងាកបន្តសន្ទនាជាមួយអ្នកក្បែដៃបងប្រុស ។

« បងប្រុសទៅជាមួយពួកខ្ញុំដែរណា »
« ប្រាកដណាស់ » ជុងឃុកឆ្លើយជំនួសពេលជីមីនហើបមាត់មិនរួច ។

  អាហារពេលព្រឹកបានបញ្ចប់ដោយរលូនទើបអ្នកទាំងបីរៀបចំសម្ភារៈមួយចំនួនរហ័សរៀបចេញពីផ្ទះទៅកាន់គោលដៅព្រោះមិនចង់ឲ្យថ្ងៃក្តៅខ្លាំង ។

  ពួកគេបានចំណាយពេល១ម៉ោងកន្លះទើបចេញផុតក្រុងមកដល់ទីតាំងដែលបានគ្រោងទុកជាកន្លែងបញ្ចុះសព ។ ម្នាក់ៗជួយយកអាសារគ្នាដោយនាំនំចំណី និងផ្កាទៅជាមួយដើម្បីទៅលេងសមាជិកគ្រួសាររបស់ជុងឃុក ។

ដោយហេតុជីមីនមិនបានប្រសព្វនឹងកិច្ចការរៀបចំសែនទើបវាក្លាយជាបន្ទុករបស់ជីអ៊ុនដែលតែងតែធ្វើពេលមកទីនេះ។

  « នេះជាគ្រួសារបង ! » ជុងឃុក ពោលតិចៗដល់ជីមីនខណៈដៃមាំលួចក្រលោបចង្កេះតូចក្រោមការបដិសេធពីម្ចាស់តូច ។
« បងរួចរាល់ហើយ » ជីអ៊ុននិយាយស្របពេលក្រោបឈរដើរសម្តៅមកមនុស្សពីរនាក់ទើបជុងឃុករហ័សដកដៃពីចង្កេះតូចដោយឯកឯង ។

Love maze Where stories live. Discover now