part 4 :‼️🚫

555 22 11
                                    


បន្ទាប់ពីនិយាយគ្នាបានបន្តិច taesan ក៏មកវិញល្មមពួកគេក៏បញ្ឈប់ការសន្ទនាត្រឹមនិងសិន យប់កាន់តែជ្រៅក្លឹបនេះកាន់តែហូហៀរទៅដោយមនុស្សលាយចម្រុះគ្រប់វ័យ ភ្លេងនៅតែបន្តលេងខ្លាំងៗ ធ្វើអោយមនុស្សនៅទីនេះទប់ខ្លួនមិនជាប់ ចេះតែក្រវីតាមភ្លេង ភ្លើងចម្រុះគ្រប់ពណ៌ ទោះមិនស្រវឹងស្រាក៏ស្រវឹងនិងភ្លើងពណ៌ដែរ នេះដូចជាពាក្យគេថាមិនខុសមែន តែចូលបានម្ដងហើយដឹងតែញ៉ាមម៉ង...

មិត្តភក្តិទាំងបីនាក់នេះវិញ ជាធម្មតាពួកគេមិនសូវផឹកច្រើនប៉ុន្មានទេ តែថ្ងៃនេះបានថៅកែហាង រូបសង្ហាមកអង្គុយកំដរផឹកជាមួយ គិតតែពីបង្ខំឱ្យលើកដាច់សាច់ស្អាត ម្នាក់ៗឡើងទន់ដូចទឹកទៅហើយ គ្នាមិនសូវពិនផឹកផង អង្គុយផឹកជាមួយគ្នាបានមួយសន្ទុះ hyein jaehyun & leehan ស្រវឹងជោកខ្លួនបាត់ហើយ គឺនៅសល់តែ taesan ម្នាក់ប៉ុណ្ណោះ ខ្លាំងខាងផឹកដែរនិងហាស៎ឃើញតែសង្ហាៗចឹងទេ ពេលស្រវឹងអស់ចឹងទៅឡើងវ៉ល់ពេញនិង ម្នាក់គិតតែពីចង់បើកឡានទៅផ្ទះវិញទាំងដែរ ដើរមិនត្រង់ផ្លូវផង...

ឃើញឱកាសល្អចឹង taesan ចង់នាំ leehan ទៅផ្ទះតែម្ដង ណាមួយកំពុងតែចាប់អារម្មណ៍លើគេផង មានឱកាសល្អចឹងហើយចាប់យកឱ្យជាប់ទៅ ពេលនេះនាយលេងខ្វល់ពីអ្វីទៀតហើយ ធ្វើគម្រោងការមួយនេះឲ្យចប់សិនចាំគិតទៀត...

«លោកចង់នាំខ្ញុំទៅណា?» leehan និយាយទាំងសំឡេងស្រវឹងងួរៗ ពេលដែលឃើញ taesan ចាប់ដៃខ្លួនឯងបម្រុងនិងយកទៅកន្លែងណាមួយ

«ទៅផ្ទះនោះអី!! ឯងស្រវឹងយ៉ាងហ្នឹងទៅផ្ទះខ្លួនឯងបានយ៉ាងម៉េច? ទុកឱ្យខ្ញុំជួយជូនឯងទៅផ្ទះ...» នាយនិយាយជាប់ជាមួយស្នាមញញឹមដ៏កំហូចតាំងពីកំណើត

«មិនបាច់ទេ ខ្ញុំអាចទៅខ្លួនឯងបាន..!» រាងតូចព្យាយាមរើសបម្រះពីដៃរបស់នាយ ជំនះថាខ្លួនឯងមិនស្រវឹង តែគ្រាន់តែលែងដៃចេញពីគេភ្លាមដើរមិនត្រូវផ្លូវចង់ដួលទៅហើយ

«ប៉ុណ្ណឹងហើយនៅខ្លាំងទៀត?ទៅមិនបាច់ទេ ខ្ញុំជូនឯងទៅផ្ទះយកតែបុណ្យទេ..បើមិនចឹងទេដេកនៅហ្នឹងតែម្ដងទៅ» រាងក្រាស់ឈរអោបដៃមើលដំណើររាងតូចដើរទ្រេតទ្រោតដូចក្មេងទើបរៀនដើរ ទាំងហួសចិត្ត...

VENOM OF FLOWERS Where stories live. Discover now