ភាគ៦៣

1.6K 103 1
                                    

យ៉ុនហ្គី បាននាំ ថេយ៉ុង ធ្វើទិញអីវ៉ាន់ ចូលហាងទំនើប ទិញរបស់ថ្លៃៗ និងចំណាយពេលញ៊ាំអាហារពេលល្ងាចជាមួយគ្នា ដើម្បីពង្វាងចិត្ត នាយតូច ឲ្យបំភ្លេចរឿងរ៉ាវមិនល្អដែលកើតឡើង។ ថេយ៉ុង ហាក់សប្បាយរីករាយណាស់ ដើរលេងពេញមួយថ្ងៃដោយមិនបានគិតអ្វីទាំងអស់ នេះជាអ្វីដែល យ៉ុនហ្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

យ៉ុនហ្គី បាននាំ ថេយ៉ុង ធ្វើទិញអីវ៉ាន់ ចូលហាងទំនើប ទិញរបស់ថ្លៃៗ និងចំណាយពេលញ៊ាំអាហារពេលល្ងាចជាមួយគ្នា ដើម្បីពង្វាងចិត្ត នាយតូច ឲ្យបំភ្លេចរឿងរ៉ាវមិនល្អដែលកើតឡើង។ ថេយ៉ុង ហាក់សប្បាយរីករាយណាស់ ដើរលេងពេញមួយថ្ងៃដោយមិនបានគិតអ្វីទាំងអស់ នេះជាអ្វីដែល យ៉ុនហ្គី ចង់ឃើញ ហើយក៏សង្ឃឹមថា នឹងបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតបែបនេះរហូតទៅ។ ការយកចិត្តទុកដាក់ បារម្ភ មើលថែរ បំពេញក្តីសុខឲ្យ ថេយ៉ុង មួយរយៈកន្លងមកនេះ ធ្វើឲ្យពួកគេកាន់តែមានភាពស្និទ្ធស្នាល ដោយមិនបានគិតពីរឿងទំនាក់ទំនងស៊ីជម្រៅឡើយ យ៉ុនហ្គី ប្រៀបដូចជាបងប្រុសបង្កើត ដែលសែនយល់ចិត្តប្អូន យល់ពីទុក្ខលំបាកគ្រប់យ៉ាង ចំណែកយ៉ុនហ្គី ស្រឡាញ់ ថេយ៉ុង ដូចសាច់ឈាមបង្កើត ដែលអារម្មណ៍ធម្មជាតិនេះកើតឡើងអ្នកទាំងពីរដូចគ្នា ឬប្រហែលជាជាតិមុនពួកគេជាបងប្អូនល្អនឹងគ្នាទេដឹង?
បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់និងស្តាប់ភ្កេងកំដរអារម្មណ៍ផង ពួកគេក៏បានបណ្តើរគ្នាចេញពីហាង មកដល់ចំនតឡាន យ៉ុនហ្គី បានរហ័សដើរទៅបើកទ្វារឡានឲ្យ តែថេយ៉ុង នៅមិនទាន់ចង់ចូលទៅអង្គុយឡើយ៖
«អត់ទាន់ចង់ទៅផ្ទះទេ?ចង់ឲ្យបងនាំទៅកន្លែងណាទៀតអត់?»គេសួរទាំងលើកចិញ្ចើមភ្ញាក់ផ្អើល ខណៈ ថេយ៉ុង ញញឹមក្បួច រំពេចក៏ស្ទុះទៅឱបគេ ក្រឹប!
«អរគុណណា៎Daddy ថ្ងៃនេះអូនពិតជាសប្បាយចិត្តណាស់»ដៃតូចៗស្រវាឱរាងកាយ ប្រុសកំលោះ ដោយក្តីគោរពស្រឡាញ់ ស្របពេល យ៉ុនហ្គី លើកដៃម្ខាងមកអង្អែលសក់ នាយតូច ថើរៗ
«មិនបាច់អរគុណទេ គ្រាន់តែញញឹមបែបនេះឲ្យបងបានឃើញរាល់ថ្ងៃបានហើយ»សម្តីផ្អែមល្ហែមណាស់ ផ្អែមរហូត ថេយ៉ុង រំភើបផង អៀនផង ស្រមៃថា តើអ្នកណាទៅនឹងក្លាយជាម្ចាស់បេះដូងរបស់គេ?ម្នាក់នោះពិតជាមានសំណាងបំផុតហើយ។
«អូនចង់បានអី ត្រូវការអីអាចប្រាប់បានទាំងអស់»
«ពិតមែនហ៎?អូនចង់បានក៏បានមែនហ៎?»ថេយ៉ុង ងើបមុខសួរបញ្ជាក់យ៉ាងកំហូច ដែលយ៉ុនហ្គី អាចស្មានដឹងថានាយតូចនឹងសុំរឿងអ្វី...
«យ៉ាងម៉េច?មានអ្វីឬ?»
«អូនសុំឲ្យDaddyសម្រួលគ្នាជាមួយជុងហ្គុកវិញ...»និយាយបានត្រឹមហ្នឹងក៏ឈប់ ពេលឃើញ យ៉ុនហ្គី ប្រែទឹកមុខមាំគួរឲ្យខ្លាច ទើបកាយតូច ដកខ្លួនថយឆ្ងាយពីគេបន្តិចហើយព្យាយាមពន្យល់៖
«អូនមិនចង់ឃើញអ្នកទាំងពីរឈ្លោះគ្នាទេ បើមានអីក៏ប្រាប់គ្នាត្រង់ៗទៅ អូនទទួលស្គាល់ថា ជុងហ្គុក មាត់ឆៅ និយាយអីមិនសូវខ្វល់ពីអារម្មណ៍អ្នកណាទេ ប៉ុន្តែមួយរយៈនេះ គាត់ព្យាយាមកែប្រែហើយ»ក្រៅពីសេចក្តីសុខផ្លូវកាយ ថេយ៉ុង ពិតជាចង់ឃើញ អ្នកទាំងពីរមានទំនាក់ទំនងល្អនឹងគ្នា ទោះដឹងថា យ៉ុនហ្គី នៅតែចង់ការពារសុវត្ថិភាពនាយតូច មិនឲ្យនរណាចូលមករញ៉េរញ៉ៃក្នុងជីវិតនេះទៀត ជាពិសេសនោះ គឺជុងហ្គុកតែម្តង គេមិនចង់ឲ្យមានរឿងសោកសៅកើតលើ នាយតូច ជាលើកទីពីរទៀតឡើយ។
យ៉ុនហ្គី ដកដង្ហើមធំ សម្លឹងមុខ មាឌល្អិត ដែលធ្វើភ្នែកព្រិចៗមើលមកគេយ៉ាងគួរឲ្យអាណិត ទើបដាច់ចិត្តស្រដីឡើង៖
«បងមិនហាមឃាត់លើការសម្រេចចិត្តរបស់អូនទេ ហើយបងក៏មិនទៅឈ្លោះទាស់ទែងជាមួយគេខ្លាំងណាស់ណាដែរ បងគ្រាន់តែចង់ឃើញគេចេះផ្តល់តម្លៃឲ្យអូនតែ ប៉ុនហ្នឹង ហើយម្យ៉ាងទៀតបើចង់ឲ្យបងសម្រួលគ្មានអីពិបាកទេ គ្រាន់តែឲ្យវាឈប់ឈ្លើយដាក់បងទៅបានហើយ»ន័យរបស់ យ៉ុនហ្គី ចង់បានន័យថា បើជុងហ្គុក ឱនក្បាលបន្ទាបខ្លួនតែបន្តិច គេក៏មិនយកទោសអ្វីដែរ ហើយគេក៏មិនអាចទៅហាមឃាត់ចិត្តអ្នកទាំងពីរមិនឲ្យស្រឡាញ់គ្នាឯណា គេគ្រាន់តែដើរតួនាទីជាអ្នកការពារប៉ុណ្ណោះ។
ក្រោយពីបានឮចម្លើយរបស់ យ៉ុនហ្គី រួចមក រាងតូច ក៏ដកដង្ហើមធូរទ្រូងវិញ។ អ្នកទាំងពីរបានត្រឡប់ទៅផ្ទះវិញភ្លាមៗ ដោយសារ ថេយ៉ុង មិនបានសុំទៅណាបន្ត ព្រោះចិត្តនឹករលឹងដល់អ្នកនៅឯផ្ទះដែលគ្មាននរណានៅកំដរជាមួយ។
___
បន្ទប់មួយដែលចំហរទ្វារចោលមិនបានចាក់គន្លឹះ ត្រូវបានក្មេងមាឌល្អិត ដើរលបៗចូលទៅដោយឬកពារកំហូច។ ពេលចូលទៅភ្លាម ក៏ក្រឡេកឃើញវត្តមានប្រុសកំលោះមាំឌមាំ ពាក់អាវយឺតពណ៌ស ខោខ្លីពណ៌ខ្មៅត្រឹមជង្គង់ ដែលអង្គុយលើរទេះរុញ បែរខ្នងមករកទ្វារ បណ្តែតអារម្មណ៍ត្រម៉ង់យ៉ាងត្រម៉ោចតែម្នាក់ឯង...
ក្រឹប! ថេយ៉ុង ស្ទុះចូលទៅឱបកគេពីក្រោយ ធ្វើឲ្យម្ចាស់រាងកាយភ្ញាក់ព្រឺត តែក៏ដឹងមួយរំពេចថាជាអ្នកណា ទើបស្រដីឡើង៖
«កុំមកធ្វើមកយកចិត្ត!»ជុងហ្គុក ពោលដោយសំឡេងស្រាលហាក់អន់ចិត្ត ថែមទាំងគ្មានសកម្មភាពអ្វីទាំងអស់ក្រៅពីអង្គុយស្ងៀមចាំមើលអ្នកខ្លះធ្វើមកលួងលោម ក្រោយពីបានចេញក្រៅជាមួយយ៉ុនហ្គីអស់ពាក់កណ្តាលថ្ងៃ
«យកចិត្តអី អូនគ្រាន់តែឱបកបងតើ ឱបមិនបានឬ?»ដឹងថាគេកំពុងអត់ចិត្ត ទើបមាឌល្អិតខំបន្ថែមកម្លាំងឱប និងជ្រុបច្រមុះថើបថ្ពាល់គេតិចៗ គិតទៅមនុស្សក្បាលខូចអីចឹងមែន! ពេលទៅអត់ខ្វល់ពីអារម្មណ៍គេទេ តែពេលមកវិញ តាំងមកឱបផងថើបផង នៅសួរឌឺគេបានទៀត!
«អូននឹក...នឹកបងណាស់»សម្តីផ្អែមល្ហែមបន្លឺពេញត្រចៀក ឲ្យអ្នកស្តាប់លួចកួចមាត់ញញឹម តែក៏រហ័សប្រែទឹកមុខវិញ ព្រោះភ្លេចថាខ្លួនកំពុងតែងរគេ។
«...»ជុងហ្គុក ជ្រើសស្ងាត់ មិនតបត ក៏មិនបញ្ចេញកាយវិកាអ្វីដែរ ដែលធ្វើឲ្យ នាយតូច កើតអារម្មណ៍ធុញថប់ មិនស្រណុកចិត្ត ក៏ស្ទុះទៅឈរទល់មុខគេ ភ្លាមក៏ដាក់ខ្លួនអង្គុយលើភ្លៅឆ្វេងរបស់គេយ៉ាងទំនើង!
«ថី? សុខៗមកឡើងអុកគូទលើជើងហ្នឹង អត់ចង់ឲ្យជើងបងជាទេ?»ជុងហ្គុក ចងចិញ្ចើម ទាំងខាំមាត់ក្នាញ់ដាក់
«អត់»មាត់ថាអត់ ហើយដៃក៏តោងឱបកគេម្តងទៀត
«អូនថាម៉េច?»ជុងហ្គុក យកដៃច្របាច់ថ្ពាល់ក្មេងកំហូចទាំងគ្រឺតក្នាញ់ ឲ្យទ្រាំមិនតបម៉េចបាន បើក្មេងច្រលើមយ៉ាងហ្នឹង!
«គឺអត់ហ្នឹងហើយ! ខ្លាចពេលជើងជា បងដើរដាច់យប់ចោលប្រពន្ធមានស្រីក្រៅ»
«គិតចឹងមកលើបងទៀតហើយ...»
«មិនឲ្យគិតយ៉ាងម៉េច បើប្តីសង្ហារម្លឹងៗ ខូចក៏ខូច ហើយស្រីៗខ្លះឃើញប្តីគេមិនបាន មកចោមរោមដូចស្រមោច ឲ្យអូនបណ្តោយម៉េចបាន?!»ថេយ៉ុង តមាត់ប៉ប៉ាច់ប៉ប៉ោចមិនឲ្យស្ងាត់ កុំមកចង់ងរង៉ក់ខុសរបៀប
«ខ្លាចប្តីពិការមិនគិតទេ ខ្លាចតែប្តីមានស្រី ឆ្លាតនោះឆ្លាត កាទ្រីត»ជុងហ្គុក ដាក់ឈ្មោះក្រៅឲ្យថ្មីមួយទៀត កាទ្រីត បានទាំងសម្តី ឌឺក៏ឌឺ ឆ្នាសក៏ឆ្នាស
«ខ្លាចហ្នឹងហើយ មានប្តីក្បាលខូចទាល់តែឆ្លាត ទើបដេញជើងប្តីឈ្នះ»
«បានប្រពន្ធដូចអូនតែដប់នាក់ទៀត បងបែកទ្រូងមិនខានទេ»
«គ្មានប្រពន្ធគ្មានស្អីឯណាទៀតទេ មានតែអូន អូនតែម្នាក់បានហើយ ចង់ថែមប៉ុន្មានទៀត?»ថេយ៉ុង និយាយដោយសំឡេងកាចឆ្នាស ថែមទាំងត្រសុលក្បាលក្នុងប្រអប់ទ្រូងគេតិចៗ អែបអបយកចិត្តយកថ្លើម ទាល់តែជុងហ្គុកអត់មិនបាននឹងក្រសោបឱបកាយតូចវិញ
«ថែមអី?បើអូនមិនឲ្យថែមដដែលហ្នឹង»ជុងហ្គុក ញ៉ោះសម្តីភ្លាម ធ្វើឲ្យអ្នកស្តាប់ងើបមុខ ក្តាប់មាត់សម្លក់ថ្មែរ ទើបគេរហ័សនិយាយបង្វែរទៅរឿងផ្សេង
«យប់នេះមិនបាច់មកគេងជាមួយបងទេ»រករឿងក្មេងមួយសិន ទុកគេចោលមួយថ្ងៃហើយ នៅធ្វើចរិកខ្មឺតដាក់គេទៀត ហើយពេលឮគេថាដូច្នោះភ្លាម ក៏ខ្ញាល់ភ្លាម៖
«តែអូនចង់គេងជាមួយបង»
«...»រាងក្រាស់ មិនមាត់ តែកែវភ្នែកទាំងគូសម្លឹងមុខនាយតូចមិនដាក់
«យប់ៗឡើង អូនគេងមិនសុខទេ អូនចង់ចុះមកគេងជាមួយបង បានបងគេងឱប»ថេយ៉ុង ត្អូញត្អែរដាក់ត្រចៀកគេតិចៗ
«អត់ជឿ ចង់ទុកបងចោលច្រើនជាង»ជុងហ្គុក ធ្វើមុខងរ ឌឺៗដាក់
«អូននិយាយមែនហ្អា៎ ម៉េចក៏មិនជឿ»ស្របសម្តី ដៃតូចក្តាប់ណែន យកទៅគក់ទ្រូងគេមួយដៃ ឮសូរ ឌឹប!
«យប់នេះមកគេងជាមួយបង បានបងជឿ»
«ឲ្យDaddyចោទថាអូនខូចទៀតទៅ»
«បើអូនខូចមែន»
«អូនគេងជាមួយប្តី ហៅថាខូចដែរ?»
«របស់គេហាមឃាត់ អូននៅតែបំពាន បើមិនខូច ហៅថាអីវិញ?»
«ស្រឡាញ់ប្តី យប់ឡើងក៏នឹក ចុះមកឱបថើបតិចតួច ថាប្រពន្ធខូច»

To be continued💕

ភរិយារាត្រី(Completed✔️)Where stories live. Discover now