ភាគទី០៧

1.5K 51 1
                                    

សួរស្តីអ្នកអាន..
ភាគទី០៧ *អូនគួរតែនិយាយពាក្យថាទទួលយក ជំនួសឲពាក្យបដិសេធ*
#អូនជាកម្មសិទ្ធិបង

***
+ពេលព្រឹកម៉ោង5:30នាទី
«ហេតុអីក៏គាត់សង្ហារម្លេស» មិនដឹងថាថេយ៉ុងភ្ញាក់តាំងពីស្មើរណាទេ កែវភ្នែកដ៏ស្រទន់ត្របាញ់ទៅរកបុរស ចំពោះមុខ ដោយលើកដៃទៅអង្អែលថ្ពាល់ដ៏រលោងរបស់គាត់ថើរៗ បូករួមជាមួយនិងស្នាមញញឹមដ៏រីករាយ
តើខ្លួនអាចភ្ញាក់មកពេលព្រឹកដែលមានអារម្មណ៍ល្អបែបនេះប៉ុន្មានដង ??
ថេយ៉ុងកំពុងគិតថានេះគឺជាលើកដំបូងហើយក៏ជាលើកចុងក្រោយរបស់ខ្លួនដែល ។ សម្រាប់អ្នកផ្សេងផ្ទះគឺជាសេចក្តីសុខរបស់ពួកគេ តែសម្រាប់ខ្លួនវិញជាក្មេងប្រុសអាយុ18ឆ្នាំ មិនទាន់បញ្ចប់វ័យវិទ្យាល័យ ផ្ទះគឺជាកន្លែងដ៏អាក្រក់បំផុតសម្រាប់ខ្លួន ទីនោះប្រៀបដូចជានរកក្រោមដីសម្រាប់គេ រស់នៅគ្មានសិទ្ធិសេរីភាព ដោយស្តាប់តែតាមបញ្ជារបស់គ្រួសារ មិនមានសិទ្ធិសេរីភាពផ្ទាល់ខ្លួនដូចមនុស្សដទៃឡើយ!! គិតយូរៗទៅ បានត្រឹមតែដកដង្ហើមធំ

ថេយ៉ុងក៏រើខ្លួនប្រុងនិងហើបចុះពីលើគ្រែគេង !!
គ្រែនិងពូកតម្លៃថ្លៃរបស់គាត់ ពិតជាធ្វើឲគេគេងលក់ស្រួលបំផុត មិនគេងឈឺខ្លួនពិបាកដូចនៅផ្ទះរបស់ខ្លួនទេ ថេយ៉ុងសម្លឹងមើលពេញផ្ទៃបន្ទប់របស់គាត់ដែលពោពេញទៅដោយពណ៍ខ្មៅនិងពណ៍ប្រផេះ ខ្លួនកំពុងតែមិនដឹងទេថាបុរសម្នាក់នេះជាអ្នកណា បើគេដឹងអាចខ្លាចជុងហ្គុកដែលឬអត់

«គាត់ប្រហែលជាអ្នកជំនួញធម្មតាទេមើលទៅ»ខ្លួនគិតហើយ ក៏និយាយសម្តីបែបនេះចេញមកតែម្តង ច្បាស់ណាស់ខ្លួនមិនបានស្គាល់បុរសដ៏មានអំណាចក្នុងទីក្រុង
"ប៊ើន អរលេនដូរ"(Bern orlando)នោះទេ ..

ជុងហ្គុកស្រាប់តែក្រោកមកភ្លាមៗ ពេលដែលថេយ៉ុងរើបម្រះចេញពីទ្រូងដ៏កក់ក្តៅរបស់គាត់
«អូនក្រោកធ្វើអីទើបតែថ្មើរនេះ» ដៃរបស់គាត់កំពុងលាទៅចាប់ដៃអ្នកម្ខាងទៀត ដែលឈរថ្មឹងនៅជិតគ្រែគេង

«តើខ្ញុំអាចទៅផ្ទះវិញបានឬទេ» សំណួរសួរដ៏ខ្លាចរអែងរបស់ខ្លួន សួរទៅកាន់បុរសដែលកំពុងអង្គុយនៅលើគ្រែគេង..
លោកជុងហ្គុកស្រាប់តែ ទាញថេយ៉ុងឲមកអង្គុយនៅលើភ្លៅរបស់គាត់រួចយកដៃស្រាក់ចង្កេះរបស់ថេយ៉ុង..

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now