ភាគ 16: សងសឹក!

1K 101 11
                                    

+ថ្ងៃថ្មីនៅក្នុងចម្ការម៉ូរា

" ចៅហ្វាយ! ថ្ងៃនេះម្ចាស់ក្រុមហ៊ុនJY group និងចុះម្ទទួលទំនិញនៅចម្ការយើងដោយផ្ទាល់ " នាយជេតដើរក្បែរៗដៃនីគីក្នុងដៃមានកាន់ឯកសារមួយចំនួន

" អឺ! គាត់ចុះមកដលយផ្ទាល់ព្រោះតែចង់ឃើញពីទិដ្ឋភាពផ្ទាល់អំពីការដាំដុះនិងប្រមូលផលទំនិញនៅក្នុងចម្ការយើង ឯងមើលត្រូវតែទទួលលោកJung ឲ្យបានល្អ "

" បាទចៅហ្វាយ! ចុះរឿងដែលអាអាន់តូវាលួចឲ្យមនុស្សចូលមកដាក់ថ្នាំបំពុលកម្មករនៅក្នុងចម្ការយើងវិញនោះចៅហ្វាយមិនគិតចង់សងសឹកវាទេ? "

" មិនបាច់ទេ! គ្រាន់តែវាឃើញដំណាំរបស់យើងនៅតែប្រមូលផលបានទាន់ពេលវេលាដោយគ្មានកម្លាំងកម្មករគ្រប់គ្រាន់នោះវាស្លរឈាមស្លាប់ហើយមិនចាំបាច់ខ្វល់ពីវាទេ " នាយនិយាយទាំងសើចចម្អកតិចៗព្រោះថាអាន់តូលួចធ្វើសុីនាយលើកណាក៏មិនដែលបានសម្រេចដែរ។

" អ្ហូ...នោះចៅហ្វាយឡានរបស់លោកJung " នាយជេតក្រលែកភ្នែកទៅឃើញឡានរបស់លោកJung ឈប់តម្រៀបគ្នា3-4ឡាននៅមុខភូមិគ្រិះទើបប្រញាប់នាំគ្នាទៅទទួលលោកjung។

" សួរស្ដីលោកJung " នរៈរួមទាំងជំនិតដើរមកទទួលរាក់ទាក់ដៃគូរសហការណ៍នៅពេលដែលឃើញលោកJungចុះពីលើឡានតម្លៃថ្លៃរបស់គាត់មក

" អ្ហូ...សួរស្ដីលោកនីគី! ហៃយ៉ាកូនប្រុសតែម្នាក់របស់លោក នីសុីម៉ូរា គិនជី ពិតជាពូកែនឹកស្មានមិនដល់ពិតមែន អាចគ្រប់គ្រងចម្ការរាប់សិបហិចតាបានទាំងវ័យក្មេងបែបនេះពិតជាអត់សរសើរមិនបានពិតមែន "

" អូហ៍...លោកJung សរសើរខ្ញុំពេកហើយ "

" ខ្ញុំនិយាយពាក្យពិត! ឮថាលោកនីគីក៏មានភរិយាដែលតើមែនទេ? ចុះពេលនពគេនៅឯណា? "

" អ៎រ...ភរិយារបស់ខ្ញុំនៅផ្ទះ! បើសិនជាលោកJungចង់ជួបខ្ញុំអាចឲ្យអ្នកបម្រើទៅហៅភរិយាខ្ញុំមកបាន "

" ហៃយ៉ា...មិនអីទេៗ ខ្ញុំសួរគួរសមតែប៉ុណ្ណឹង! ពួកយើងនិយាយរឿងការងារតែម្ដងទៅ! "

" បាទលោក! " ការងាររបស់នីគីព្រមទាំងដៃគូរសហាការណ៍របស់គេគឺលោកJungចេះតែប្រពឹ្រត្តទីជារើយៗរហូតដល់ម៉ោង10ថ្ងៃត្រង់ កិច្ចចរចារវាងដៃគូរទាំងពីរក៏បានបញ្ចប់លោកJung បានត្រៀមឡានដើម្បីដឹកស្លឹកតែដើម្បីយកទៅផលិតជាភេសជ្ជៈផ្សេងៗសម្រាប់ទីផ្សារក្រុមហ៊ុនរបស់គាត់។

Power of the heart | SUNKI [ចប់]Where stories live. Discover now