ភាគទី31;ត្រូវចាំថាបងស្រលាញ់អូន

401 66 2
                                    

រឿង របាំងស្នេហ៍Vampire
ភាគទី31


ពេញមួយយប់ដែលថេយ៉ុងនៅក្បែរជុងហ្គុកអោយគេប៉ះអោយគេលូកលាន់តាមចិត្តឯជុងហ្គុកវិញពេលបាននាយតូចតបតមិនបដិសេដបែបនេះក៏មិនទុកកម្លាំងដែរទើបព្រឹកម៉ោង9ហើយនៅមិនទាន់ងើបចេញពីគ្រែថែមទៀត។
«វាជាលើកចុងក្រោយហើយមែនទេ?»ថេយ៉ុងដែលទើបតែក្រោកនោះក៏មិនបានទៅណាដែរនៅគេងមើលមុខនាយក្រាសមួយកន្លែងនិងលើកដៃទៅអង្អែលថ្ពាល់គេថ្នមៗ តើនេះជាលើកចុងក្រោយហើយមែនទេ?មែនហើយ..សង្ឈឹមថានេះជាលើកចុងក្រោយទៅចុះគេមិនចង់ខុសឆ្គងទៀតទេ។
«ខ្ញុំក៏មិនចង់ទៅណាឆ្ងាយពីលោកដែរ»មានមនុស្សប៉ុន្មានអ្នកដែលចង់ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនឯងស្រលាញ់នោះ?អ្នកណាក៏ដូចអ្នកណាដែរគឺសុទ្ធតែចង់នៅក្បែរមនុស្សជាទីស្រលាញ់ប៉ុន្តែស្ថានភាពបែបនេះមិនអាចឡើយ។
«ខ្ញុំស្រលាញ់លោកណាជុង»ទឹកភ្នែកស្រក់ចុះស្របពេលទឹកភ្នែកចាប់ផ្ដើមស្រក់ គេនិយាយៈាក្យនេះចេញមកអាត្មានិយមពេកទេដឹង?គេគ្រាន់តែចង់និយាយទៅមនុស្សដែលគេស្រលាញ់ពិតប្រាកដប៉ុណ្ណោះ។
«បើអូនស្រលាញ់បងកុំរៀបការអី»ជុងហ្គុកបើកភ្នែកឡើងសន្សឹមៗមើលទៅថេយ៉ុងគេទើបតែភ្ញាកើដឹងខ្លួនពេលថេយ៉ុងនិយាយពាក្យថាស្រលាញ់នេះឯង ទីបំផុតគេក៏បានលឺពាក្យនេះម្ដងទៀត។
«វាមិនអាចទេកុំនិយាយពីរឿងនេះទៀតអី»មុនដំបូងគេក៏រាងភ្ញាក់ផ្អើលដែរពេលដែលជុងហ្គុកបើកភ្នែកបែបនេះតែក៏សម្រួលអារម្មណ៍មកវិញ។
«វាអាចទៅរួចបើអូនព្រម»ហេតុអ្វីប្រើពាក្យថាមិនអាច?បើថេយ៉ុងនិយាយពាក្យថាមិនការតែមួយម៉ាត់គេនិងបំផ្លាញទីនោះចោល។
«ខ្ញុំសម្រេចចិត្តរួចហើយជុង»គេថាហើយមិនប្ដូរចិត្តឡើយស្រលាញ់ប៉ុណ្ណាក៏មិនហ៊ានប្រាថ្នាដែរម៉្យាងការរៀបការនេះជាបំណងប៉ារបស់គេគេមិនចង់អោយលោកប៉ាខកបំណងឡើយ។
«បើថ្ងៃនោះបងមានឪកាសបងនិងទៅចូលរួម..និងបំផ្លាញពិធីនោះចោល»ឃ្លាចុងក្រោយជុងហ្គុកគ្រាន់តែនិយាយក្នុងចិត្តប៉ុណ្ណោះបើគេមានឪកាសបើគេអាចឆ្លងផុតគេនិងមិនលះបង់ថេយ៉ុងអោយអ្នកណាជាដាច់ខាត។
«លោកនិយាយធ្វើដូចជាលោកមិនមានពេលវេលា»បើមានឪកាស?ហេតុអ្វីគេនិយាយពាក្យនេះ?ធ្វើដូចជាគេគ្មានពេលវេលាយូរយ៉ាងអញ្ចឹងលឺហើយគេមិនស្រណុកចិត្តទេ។
«ទោះបងប្រាប់ក៏អូនមិនយល់ដែរ»ជុងហ្គុកញញិមស្រាលដាក់នាយតូចនិងទាញថេយ៉ុងមកអោបជាប់និងទ្រូង គេចង់ប្រើពេលនៅក្បែរថេយ៉ុងអោយបានច្រើនមុននិងគ្រប់យ៉ាងកើតឡើង។
«ស្រេចតែលោកចុះ»
«បងមានសំណើរមួយជាលើកចុងក្រោយទៅកាន់អូន»ជុងហ្គុកអង្អែលស្មារលោងស្អាតរបស់ថេយ៉ុងថ្នមៗដោយចង់លើកសំណើរមួយមក។
«លោកនិយាយមកចុះ»យ៉ាងណាជុងហ្គុកតែងតែជួយគេកន្លងមកមិនថាជុងហ្គុកចង់បានអ្វីទេគេនិងព្រមតាមការស្នើសុំរបស់នាយប៉ុន្តែតែម្ដងនេះទៀតទេ។
«នៅជាមួយបងពេញមួយថ្ងៃបានទេថេយ៍?ហៅបងថាបងហើយហៅខ្លួនឯងថាអូនបានទេ?ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ»គេពិតជាខ្លាចណាស់ក្នុងការចាកចេញពីថេយ៉ុង តើគេទៅហើយអាចត្រឡប់មកវិញបានទេ?បើគេមិនអាចត្រឡប់មកវិញបានគេសុំអោយថ្ងៃនេះជាថ្ងៃដែលមានក្ដីសុខបំផុតជាលើកចុងក្រោយ ប៉ុន្តែបើគេជោគជ័យកុំសង្ឈឹមអោយសោះថាមង្គល់ការនោះនិងកើតឡើង។
«បើវាជាការចង់បានរបស់បង..អូនគ្មានអ្វីត្រូវបដិសេដទេ»តាមពិតទៅគេក៏ចង់ប្រើភាសាផ្អែមល្ហែមបែបនេះជាមួយនិងជុងហ្គុកដែប៉ុន្តែដោយសារតែខ្មាសទើបមិនហ៊ាន លើកនេះជុងហ្គុកស្នើរសុំដោយផ្ទាល់គេក៏សប្បាយចិត្ត។
«បងស្រលាញ់អូនណាស់ដឹងទេ?»
«..»ថេយ៉ុងបានត្រឹមតែងគ់ក្បាលតឹចៗព្រមទទូលពាក្យដែលជុងហ្គុកប្រាប់ គេមិនដឹងថាជុងហ្គុកនិយាយមកកាន់គេរឺចាត់ទុកគេជាម្នាក់នោះទេប៉ុន្តែគេព្រមទទូល។
ពួកគេទាំងពីរនៅបន្តគេងនៅក្នុងរង្វង់ដៃគ្នារហូតដល់ថ្ងៃត្រង់ទើបនាំគ្នាចុះទៅញុាំអី ជុងហ្គុកបានអោយអ្នកបម្រើត្រៀមអារហារច្រើនណាស់សម្រាប់ថេយ៉ុងចំពោះនាយវិញវាមិនមែនជាចំណូលចិត្តទេគេរងចាំតែពេលបានទៅផឹកឈាមមនុស្សប៉ុណ្ណោះប៉ុន្តែដោយសារតែថេយ៉ុងនៅទីនេះទើបគេមិនទាន់អាចទៅណាបាន។
«ជុងបងមើលនេះទៅ»ថេយ៉ុងកាន់iPadដើចូលមករកជុងហ្គុកដែលអង្គុយលើសាឡុងក្នុងបន្ទប់ទទូលភ្ញៀវនិងបង្ហាញពត៌មានដែលខ្លួនកំពុងមើលអោយទៅជុងហ្គុក។
«ពួកគេសមតែបែបនេះ»ជុងហ្គុកញញិមសមចិត្តពេលដែលឃើញរឿងនេះ អ្នកដែលបានចែកចាយរឿងនោះត្រូវបានប៉ូលីសហៅទៅណែនាំនិងពិន័យតាមច្បាប់ហើយនាងក៏បានសារភាពដែរថាឈីងសុីជាអ្ន្បញ្ជានាងអោយធ្វើរឿងនេះទោះជានាងសារភាពក៏មិនអាចរួចខ្លួនដោយងាយដែរគ្រប់យ៉ាងត្រូវធ្វើទៅតាមច្បាប់ ហើយនេះក៏ជាស្នាដៃរបស់ជុងហ្គុកដូចគ្នា។
«បងជាអ្នកនៅពីក្រោយរឿងនេះមែនទេ?»មើលតែមុខទៅដឹងហើយថាជាស្នាដៃរបស់អ្នកណាបើថាមិនមែនក៏គេមិនជឿដែរ។
«មែនគឺជាបង»ចង់កុហកក៏មិនបានដែរថេយ៉ុងឯណាទៅជឿគេនោះ?ប្រាប់ត្រង់ៗទៅល្អជាង។
«គូរអោយស្រលាញ់ដល់ហើយ..ជុប»ថេយ៉ុងឆ្មក់ថើបបបូមាត់នាយក្រាសបន្តឹចជាការអគុណ ជុងហ្គុកតែងតែធ្វើគ្រប់យ៉ាងដើម្បីការពារគេជានិច្ចទោះបីជាគេប្រាប់ថាមិនខ្វល់ពីរឿងនោះក៏ដោយពេលនេះអ្នកនាំបញ្ហាត្រូវបានប៉ូលីសចាត់ការហើយដូច្នេះហើយអ្នកចែករំលែករៃរងក៏មិនហ៊ានដែរនាំគ្នាចូលទៅលុបម្ដងម្នាក់ៗចំណែកអ្នកដែលបាននិយាយប៉ះពាល់ដល់ថេយ៉ុងក៏នាំគ្នាបង្ហោះសារសុំទោសព្រោងព្រាត អ្នកណាក៏អាចទាយដឹងដែរថាថេយ៉ុងមានជុងហ្គុកនៅចាំជួយពីខាងក្រោយហើយអ្វីដែលពួកគេចាំមើលទៀតនោះតើថ្ងៃរៀបការរបស់ថេយ៉ុងនិងមានអ្វីកើតឡើង។
«ចុះស្រលាញ់បងដែរទេ?»មុខជុងហ្គុកពេលនេះប្រៀបដូចជាកូនទន្សាយទាមទាការស្រលាញ់ពីម្ចាស់យ៉ាងអញ្ចឹងធ្វើអោយថេយ៉ុងអត់ខ្នាញ់មិនបាន។
«ស្រលាញ់ខ្លាំងណាស់»ថេយ៉ុងចូលទៅអោបក.ជុងហ្គុកជាប់ ពេលមានពេលវេលាបែបនេះជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ពិតជាមានក្ដីសុខខ្លាំងណាស់។
«បងក៏ស្រលាញ់អូនដែរ»ជុងហ្គុកលើកដៃអោបចង្កេះថេយ៉ុងយ៉ាងណែនដូចគ្នា គេមិនចង់អោយថ្ងៃនេះកន្លងផុតទៅនោះទេ។
ពួកគេចំណាយពេលវេលានៅក្បែរគ្នាពេញមួយថ្ងៃទីណាមានជុងហ្គុកទីនោះមានថេយ៉ុងនិយាយគ្នាដោយប្រើភាសាផ្អែមល្ហែមអោបនិងថើបជារឿងធម្មតារបស់ពួកគេរហូតមកដល់ពេលនេះវាល្ងាចជ្រេទៅហើយ។
«ល្ងាចហើយ...»ជុងហ្គុកនិយាយឡើងទាំងទឹកមុខស្រពោន ហេតុអ្វីក៏ពេលវេលាដើលឿនបែបនេះ?
«បងកុំធ្វើមុខបឌបនេះអីជុង»ថេយ៉ុងដើចូលមកអោបជុងហ្គុកជាប់និងដៃគេក៏មិនសប្បាយចិត្តដូចគ្នាគេក៏មិនចង់អោយពេលវេលាកន្លងហួសទៅលឺនបែបនេះដែរ។
«ថេយ៍...»
«បងមានអ្វីមែនទេ?»ថេយ៉ុងប្រលែងជុងហ្គុកចេញពីការអោបមុននិងចូលទៅអង្គុយក្បែរនាយនិងមើលមុខនាយមិនដាក់។
«អូនត្រូវចាំណាថេយ៍ថាបងស្រលាញ់អូនស្រលាញ់អូនខ្លាំងណាស់..បើ បើអូនមិនឃើញបងនៅថ្ងៃក្រោយក៏មានន័យថាបងចាកចេញទៅហើយប៉ុន្តែបងសុំអូនណាថេយ៍បើលែងមានបងអូនត្រូវមើលថែខ្លួនមិនមានបងចាំជួយអូនទៀតទេ អូ..មែនហើយសូមចងចាំបងនៅក្នុងចិត្តអូនផងបានទេ?ឋានៈអ្វីក៏បានដែរ»ជុងហ្គុកនិយាយឡើងដោយទឹកភ្នែកស្រក់ចុះមកដោយគ្មានសម្លេង លើកនេះបើមិនឃើញគេត្រឡប់មកវិញទេមានន័យថាគេលែងនៅទៀតហើយគេចាកចេញហើយ មិនសុំអ្វីច្រើនទេសុំត្រឹមតែចេះមើកថែខ្លួននិងចងចាំប្រុសម្នាក់នេះផងចងចាំផងថាម្នាក់នេះស្រលាញ់គេខ្លាំងណាស់។
«ហុិកៗៗ...ជុងហ្គុក»ថេយ៉ុងដែលអង្គុយស្ដាប់ឯណ្ណេះវិញទឹកភ្នែកស្រក់ចុះមិនចាញ់គ្នាឡើយ ហេតុអ្វីសុខៗក៏មកនិយាយពាក្យនេះ?ហេតុអ្វីផ្ដែផ្ដាំធ្វើដួចជាទៅណាជារៀងរហូតបែបនេះ?
«បើថ្ងៃនោះបងមិនបានទៅចូលរួមមង្គលការរបស់អូន បងសុំផ្ដាំអូនទៅប្រាប់គេផងអោយគេមើលថែអូនអោយបានល្អហាមមិនអោយអូនទឹកភ្នែកទេ»គេគិតរួចអស់ទៅហើយពីរឿងនេះវាមានផ្លូវពីរ គេក៏មិនអាត្មានិយមដាក់ថេយ៉ុងដែរបើគេមិនវិលវិញគេសុំអោយចាងវីនមើលថែថេយ៉ុងអោយបានល្អតែបើថ្ងៃនោះគេបានត្រឡប់មកវិញគេនិងធ្វើគ្រប់យ៉ាងដើម្បីដណ្ដើមថេយ៉ុងមកវិញដូចគ្នា។
«សុំទោស..ហុិក..អូនសុំទោស»ជុងហ្គុកកាន់តែនិយាយថេយ៉ុងកាន់តែយំខ្លាំងឡើងនិងចូលទៅអោបជុងហ្គុកជាប់ហាក់បីខ្លាចថាជុងហ្គុកនិងទៅណាចោលគេជារៀងរហូត កុំនិយាយបែបនេះអីគេភ័យខ្លាំងណាស់។
«កុំយំអី..បងមានអីឯណា»ជុងហ្គុកលើកដៃអោបតបទៅថេយ៉ុងវិញបិទភ្នែកបង្ហូរទឹកភ្នែកនិងប្រមូលភាពកក់ក្ដៅដើម្បីប្រឆាំងនិងរឿងខាងមុខ កុំយំអីគេពិតជាពិបាកណាស់នៅពេលដែលឃើញទឹកភ្នែកមនុស្សជាទីស្រលាញ់បើថេយ៉ុងនៅតែបែបនេះអោយគេទៅយ៉ាងស្ងប់ចិត្តយ៉ាងម៉េច?


សូមរងចាំភាគបន្ត...🥀

របាំស្នេហ៍វែមផាយ🔥Ss2«ចប់»Wo Geschichten leben. Entdecke jetzt