MY SISTER

771 19 12
                                    

Part 8(កាលភាគមុនភ្លេចប្រាប់មិត្តទាំងពីរបស់ហ្យូមិនឈ្មោះ សេរ៉ានិងជីអុី)

«អេ៎ បានហើយៗឯងដូចជាផឹកច្រើនពេកហើយ»ដោយមើលទៅកាន់មិត្ដខ្លួននៅតែមិនឈប់ផឹកហើយណាមួយមិនអាចឃាត់បានមិត្តបានទៀតសេរ៉ានាងក៏សម្រេចចិត្ដខលទៅកាន់នូហ្សាដើម្បីឲ្យនាងមកយកមិត្ដខ្លួនត្រឡប់ទៅផ្ទះវិញ។

រំលងបានមួយសន្ទុះក្រោយមកនូហ្សាក៏បានមកដល់ហើយគ្រាបងស្រីរបស់ខ្លួនឡើងឡានដើម្បីជូនត្រឡប់ទៅផ្ទះវិញដោយមិនភ្លេចងាកមកអរគុណអ្នកទាំងពីរដែលមើលថែបងស្រីខ្លួនឡើយ ក្រោយពីបានមកដល់ផ្ទះហើយនូហ្សាក៏លើកបីបងស្រីខ្លួនចូលផ្ទះដោយសំដៅទៅកាន់បន្ទប់របស់នាងទាំងលំបាកដោយសារតែនាងស្រវឹងឡើងជោគជាំលេងដឹងអីបាត់ទៅហើយ នូហ្សាដាក់រាងកាយរបស់ស្រីតូចចុះថ្នមៗទៅលើពូកទន់ៗទាំងរអ៊ូតិចៗ

"តូចតែខ្លួនទេតែពិតជាធ្ងន់ណាស់ណ៎!"បន្ទាប់ពីរអ៊ូហើយនាងក៏ចាប់ផ្ដើមដោះសម្រៀកបំពាក់បងស្រីខ្លួនចេញដើម្បីជូនខ្លួនឲ្យនាងទាំងមិនភ្លេចរអ៊ូឡើយ

"មាត់ថាមិនអីៗតែមើលសភាពបងចុះ"ក្រោយពីដោះសម្លៀកបំពាក់នឹងជូតខ្លួនរួចរាល់ហើយនូហ្សាក៏ងើបឡើងទៅថើបថ្ងាសរបស់ហ្យូមិនមួយខ្សឺតយ៉ាងយូរទើបព្រមដកឃ្លាចេញបន្តិច សម្លឹងទៅមើលផ្ទៃមុខដែរឡើងក្រហមតិចៗដោយសារតែជាតិស្រាទាំងញញឹមជាប់
"រាត្រីសួស្តីណាបងស្រី"និយាយហើយនូហ្សាក៏ងើបខ្លួនឡើងដើម្បីចាកចេញទៅកាន់បន្ទប់របស់ខ្លួន។

#Cut

ត្រឡេកមកមើល sky bar មួយកន្លែង ដែលសម្បូរទៅដោយមនុស្សមកទីនេះយ៉ាងអ៊ូអរអ្នកខ្លះរាំ អ្នកខ្លះច្រៀង ឯខ្លះទៀតក៏ផឹក។

នៅក្នុង sky bar មួយនេះក៏មានមនុស្សប្រុសស្រីមួយក្រុមក៏កំពុងតែជួបជុំគ្នាផឹកសុីផងដែរដោយមានអ្នកខ្លះក៏ស្រវឹងជោគបាត់ទៅហើយ ដោយផឹកបានបន្តិចស្រាប់តែលេចវត្ដមានភ្ញៀវមិនបានអញ្ជើញម្នាក់ដើរចូលមកជាមួយដំណើរយ៉ាងមឺងម៉ាត់ នាងស្អាតខ្ពស់ស្រឡះដូចជាមនុស្សប្រុស នាងដើរចូលមកអមដោយទឹកមុខមិនរីកទាល់តែសោះសំដៅទៅរកក្មេងស្រីម្នាក់ក្នុងចំណោមពួកគេដែលកំពុងតែផឹកសុី ដោយចាប់អូសដៃក្មេងស្រីម្នាក់នោះចេញមកដោយនិយាយថា"ឯងមកកន្លែងបែបនេះឬ?វាមិនសមឡើយដែរឯងមកកន្លែងបែបនេះ មកជាមួយយើងអេមលីត្រឡប់ទៅផ្ទះវិញ»

MY SISTER Where stories live. Discover now