Part11
"ហើយតើវាយ៉ាងម៉េចបើខ្ញុំមកដល់ទីនេះមុន?"
"ខ្ញុំមិនមែនមានន័យបែបហ្នឹងទេអ្នកនាង"
"អស់ការហើយចេញទៅវិញទៅ"
លេខាចាងនាងអោនក្បាលគោរពខ្ញុំបន្តិចហើយនឹងប្រញាប់ចេញទៅក្រោយពេលលេខាងចាងចេញទៅខ្ញុំបានយកលិខិតដែលនៅចំពោះមុខមកអាន លោកគឹមនឹងមានព្រឹត្តិការណ៍ដ៏ធំមួយនៅខែក្រោយដែលជាមហោស្រពការប្រគុំតន្រ្តីដែលក្រុមហ៊ុនធ្វើជារៀងរាល់ឆ្នាំសម្រាប់សិល្បកររបស់ពួកគេ ខ្ញុំចាំបានថាកាលពីប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់បានទៅចូលរួមកម្មវិធីនេះជាមួយលោកប៉ានិងអតិតម៉ាក់ខ្ញុំហើយវាពិតជាសប្បាយណាស់ប៉ុន្តែពេលនេះគឺមិនដូចពីមុនឡើយព្រោះពេលនេះគ្មានវត្ដមានម៉ាក់ហើយខ្ញុំពេលនេះគឺជាម្ចាស់ក្រុមហ៊ុន ខ្ញុំមិនគិតទេថាខ្ញុំអាចទៅចូលរួមកម្មវិធីហ្នឹងបានឬអត់។
"នាងមិនឯងបោកយើងមែនទេ?" ខ្ញុំងាកទៅរកម្ចាស់សំលេងដែលបានហៅខ្ញុំអម្បាញ់មិញហើយខ្ញុំដឹងយ៉ាងច្បាស់ថាគ្មាននរណាក្រៅពីអេននីឡើយព្រោះក្នុងក្រុមហ៊ុននេះគឺមានតែនាងប៉ុណ្ណោះដែលហ៊ានហៅខ្ញុំបែបនេះ នាងដើរចូលមកក្នុងទាំងមិនចង់ហើយទាញកៅអ៊ីដែលនៅជិតខ្ញុំមកអង្គុយទាំងសម្លក់មុខរបស់ខ្ញុំ ។
"មុខរបស់យើងប្រឡាក់អីមែនទេបានជាអង្គុយសម្លក់បែបនេះ?" ខ្ញុំងាកទៅសួរនាងទាំងក្នុងចិត្តខ្ញុំពិតជាចង់សើចនិងទឹកមុខរបស់នាងខ្លាំងណាស់ប៉ុន្តែខ្ញុំព្យាយាមទប់។
"ឯណាមនុស្ស?" នាងមិនឆ្លើយហើយសួរបកមកកាន់ខ្ញុំវិញ។
"មនុស្សស្អីឯង?"
"អៅ៎ ក្រែងហៅយើងមកប្រជុំមិនអញ្ចឹងហើយឯណាមនុស្សយើងមិនឃើញមាននរណាម្នាក់មកអញ្ចឹង" នាងនិយាយដោយទម្លាក់ទូរស័ព្ទរបស់នាងលើកតុ។
"ចុះយើងនេះមិនមែនជាមនុស្សទេហេ៎ស?"
"នាងមិនកុំលេងសើចបានទេ"
"គឺមិនទាន់ដល់ម៉ោង"
"ហើយឯងឲ្យយើងប្រញាប់មកធ្វើអីបើមិនទាន់ដល់ម៉ោងផងដឹងទេយើងនេះខំប្រញាប់សឹងតែត្រដរខ្យល់ព្រោះខ្លាចថាឯងចាំយើងយូរណាមួយយើងក៏មិនចង់ឃើញមុខដ៏សែនគ្មានជាតិរបស់ឯងពេលដែរយើងមកយឺតដែរ"
YOU ARE READING
MY SISTER
Short Storyសូមអភ័យទោសចំពោះពាក្យពេចន៍មិនសមរម្យមួយចំនួន និងសូមអភ័យទោសចំពោះកន្លែងខ្លះរាងភ្លាវ បូករួមជាមួយនឹងរូបភាពជាច្រើនហើយក៏មានរូបភាពខ្លះមិនសមរម្យផងដែរ។